ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលបញ្ហាមុខ និងអុចខ្មៅ ជំងឺស្ទះតាមសរសៃឈាម
បំបាត់ផ្តាសាយ ហៀរសំបោរ ទម្លាក់ស្លេស្ម
ជួយចែកគ្នាដឹងផង!
១/ ព្យាបាលមុខកើតមុន និង ស្នាមខ្មៅ
យកខ្ទឹមក្រហម ៤-៥គ្រាប់ បកសម្បកលាងទឹកស្អាតហាន់ស្តើង ៗ ផ្តិតយកទឹកដែលចេញពី ខ្ទឹម លាប លើមុន ដែលពក ឬស្នាមខ្មៅ ឬបិទ លើតែម្តងក៏បាន មុនចូលគេង ទុកប្រមាណ២០នាទីរួចលាងចេញ ឬមានអ្នកខ្លះទុក្ខព្រឹក នឹងទទួលលទ្ធផលគួរជាទីពេញចិត្ត ជាលំដាប់។
២/ ក្នុងការបំបាត់ផ្តាសាយ និងហៀរសំបោរ
ដំខ្ទឹមក្រហម រុំស្បៃ ដាក់ជិត ដំណេក កុមារ និងដំខ្ទឹមក្រហមដែលបកសំបកលាងស្អាត
ហើយចំនួន១ក្តាប់ដាំទឹក ពុះ ៥នាទី លាយទឹក (ដោយមិនស្រង់យកខ្ទឹមចេញ ) ងូតឲ្យកុមារជារៀងរាល់ថ្ងៃ និង បានធូរស្បើយជាមិនខាន ។
តាមការស្រាវជ្រាវ កុមារ តូចដែលកើតផ្តាសាយ តឹងណែនច្រមុះ ហៀរសំបោរ ហើយព្យាបាល ដោយខ្ទឹមក្រហម បានទទួល លទ្ធផលជាទីគាប់ចិត្ត សាកល្បង មើលបើព្យាបាលនឹង ថ្នាំពេទ្យមិនធូរស្រាល ។
– ខ្ទឹមក្រហមអាចធ្វើឲ្យរាងកាយ កក់ក្តៅ ជំរុញឲ្យពិសារបាយបាន បំប៉នឈាម បំប៉ន ការចងចាំ បំប៉នបេះដូង សម្រួលចលនាឈាមរត់ ប្រឆាំងរ៉ាឌីកាល់សេរី ការពារជំងឺមហារីកមិនឲ្យរាលដាល បញ្ចុះ សារធាតុខ្លាញ់ក្នងឈាម ជួយដល់អ្នកជំងឺសម្ពាធឈាមខ្ពស់ អាការៈវិល កើតខ្យល់ជំងឺកកស្ទះតាមសរសៃឈាម កែផ្តាសាយ តឹងច្រមុះ ទម្លាក់ស្លេស្ម រំលាយអាហារ ទម្លាក់ព្រូន ការពារការចម្លងរោគ និងរលាក ផ្សេងៗ បំបាត់រមាស់ ( បុក យកទឹកលាប ) ហើមជាំ ជួយបង្អាក់ដំណើរនៃពពួកបាក់តេរី ជួយកែអាការៈក្រោយស្រវឹងស្រា។ល។
រៀបរៀង ដោយ ផ្កាយ និស្ស័យ
ចំណាំៈ ខ្ទឹមក្រហម សម្រាប់ ប្រកបអាហារ បរិភោគ មិនមែនជាឱសថព្យាបាលជំងឺឡើយ។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
អានអត្ថបទបន្ថែម៖ រូបមន្តទិព្វសម្រាប់អ្នកកើតជំងឺស្លាប់មួយចំហៀងខ្លួន / Khmer Natural Remedy for Paraplegia
*គ្រឿងផ្សំ/ Ingredients:
-ពន្លៃ / Zingiber Cassumunar : 1kg
-រំដេង / galangal: 0.5kg
-ខ្ញី / ginger: 0.5kg
*វិធីធ្វើ៖
-បុកគ្រឿងផ្សំទាំងបីចូលគ្នាឱ្យម៉ដ្ឋ ហើយលាយជាមួយស្រាស
-Crush the above ingredients together and mix with rice alcohol
-ច្របល់ចូលគ្នា ខាប់ល្មម
-Mix it well.
*វិធីប្រើប្រាស់/ Instruction
-លាបកន្លែងដែលពិកា ឬស្លាប់មួយចំហៀងខ្លួននោះរាល់ថ្ងៃ។
-Apply on the Paraplegia area everyday.
*លទ្ធផល/ Result
-អាចទទួលបានលទ្ធផលក្នុងរយៈពេល ១សប្តាហ៍ ប៉ុន្តែគួរបន្តអនុវត្តវិធីនេះរយៈពេលកន្លះខែយ៉ាងតិច។
-Result can be seen within 1 week; however, this treatment should continue to execute at least another 2 weeks.
*ចំណាំ
-ប្រសិទ្ធភាពខ្លាំងចំពោះអ្នកជំងឺដែលទើបនឹងកើតជំងឺនេះ។
-Extremely effective for those whose Paraplegia has just occurred.
នេះមិនមែនជាការស្រាវជ្រាវរបស់ខ្ញុំទេ
ការផុសចែករំលែកបន្តពីប្អូនប្រុស Virath Dul នេះសង្ឃឹមថាអាចជាវិធីចុងក្រោយ ដែលអាចសាកល្បងជួយដល់អ្នកដែលកើតជម្ងឺនេះដែលអស់សង្ឃឹម និងមិនមានលទ្ធភាពព្យាបាល ក្រែងបានជាពីជំងឺនេះ។
ប្រែសម្រួលជាភាសាអង់គ្លេសដោយ៖ អ៊ាង សុផល្លែត