ឱសថបុរាណធម្មជាតិ
ផ្លែប័រ ជួយអ្នកស្គមឲ្យឡើងទំងន់ ថែរក្សាសម្រស់ស្បែក ប្រឆាំងនឹងជម្ងឺភ្នែកឡើងបាយ ឬភ្នែកងងឹត ជំនួយបេះដូង ប្រឆាំងជម្ងឺមហារីកក្រពេញប្រូស្តាត និងសុដន់ ការរលាកតាមសន្លាក់
រូបភាព
» ផ្លែប័រ ជួយអ្នកស្គមឲ្យឡើងទំងន់ ថែរក្សាសម្រស់ស្បែក
ប្រឆាំងនឹងជម្ងឺភ្នែកឡើងបាយ ឬភ្នែកងងឹត ជំនួយបេះដូង
ប្រឆាំងជម្ងឺមហារីកក្រពេញប្រូស្តាត និងសុដន់ ការរលាកតាមសន្លាក់
វិធីធ្វើ
* គ្រឿងផ្សំ៖
– ផ្លែប័រមួយផ្លែ ទឹកដោះគោខាប់ និងទឹកដោះគោឆៅ។
* វិធីធ្វើ៖
– យកផ្លែប័រទុំមួយផ្លែមកពុះចំពាក់កណ្ដាល ហើយយកស្លាបព្រាឆ្កៀលយកសាច់ដាក់ក្នុងម៉ាស៊ីនក្រឡុក
– បន្ទាប់មកដាក់ទឹកដោះគោខាប់ប្រមាណ ៨០មីលីលីត្រ និងដាក់ទឹកដោះគោឆៅ ៤០មីលីលីត្រ រួចដាក់ទឹកកកកិនម៉ត់ចូល រួចក្រឡុកឱ្យគ្រឿងផ្សំទាំងអស់ម៉ត់ និងចូលគ្នាល្អ អាចដាក់ទឹកកកទៅតាមចំណូលចិត្ត
– ប្រសិនបើវាខាប់ពិបាកក្នុងការកិនឱ្យម៉ត់ សូមដាក់បន្ថែមទឹកឆ្អិន (ទឹកឆ្អិនតែត្រជាក់) បន្ដិច ឬដាក់បន្ថែមទឹកដោះឆៅជំនួស អាចដាក់ទឹកកកទៅតាមចំណូលចិត្ត៕
* អត្ថប្រយោជន៍យ៉ាងច្រើននៃផ្លែបឺ៖
– ផ្ទុក វីតាមីន B6 និងវីតាមីន E ដែលថែរក្សា បេះដូង អោយមានសុខភាពល្អ
– សារធាតុប៉ូតាស្យូម ដែលអាចជួយក្នុងការគ្រប់គ្រងកម្រិតសម្ពាធឈាមឲ្យបានល្អ
– មានគុណប្រយោជន៍ប្រឆាំងនឹងការរលាក ដោយហេតុនេះ ហានិភ័យនៃការរលាកត្រូវបានកាត់បន្ថយ
– ជួយការពារប្រឆាំង នឹងជំងឺភ្នែកឡើងបាយ ឬភ្នែកងងឹតទៅតាមអាយុ
– ជួយឲ្យខួក្បាលមានសុខភាពល្អ ជួយដល់ ចលនាបេះដូង ធ្វើអោយសក់លូតលាស់លឿន
– ផ្លែបឺរក៏មានផ្ទុកជាតិសរសៃរលាយ ដែលរក្សាកម្រិតជាតិស្ករក្នុងឈាម អោយមានស្ថិរភាព
– ផ្លែបឺរ អាចរារាំងការរីកលូតលាស់ នៃជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺមហារីកសុដន់ផងដែរ
– ប្រឆាំងភាពចាស់ ជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹម ជួយថែរក្សាសម្រស់ស្បែក និង ជួយដល់អ្នកស្គមស្គំាងឡើងទំងន់។
សរុបមក ផ្លែប័រផ្តល់អត្ថប្រយោជន៍៖
– ជួយឲ្យខួក្បាលមានសុខភាពល្អ
– ជួយដល់ ចលនាបេះដូង
– សម្បូរវីតាមីនហ្វូលិចអាស៊ីត (B9) ជួយឲ្យភ្នែកភ្លឺល្អ
– សម្រួលដល់សម្ពាធឈាម
– បង្ការការឡើងជាតិ ស្ករក្នុងឈាម
– ប្រឆាំងនឹងការរលាកផ្សេងៗ
– មានសារធាតុធ្វើឲ្យស្បែកស្អាតវ័យក្មេង
– សម្រូលដល់ការរំលាយអាហារ
– ធ្វើអោយសក់លូតលាស់លឿន។
អត្ថបទដកស្រង់៖ khmerload/ cen
អានអត្ថបទបន្ថែម៖ សក់ពោត ថ្នាំបញ្ចុះទឹកនោម លាងកំណកកករក្រួសក្នុងតម្រងនោម កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់
កុំមើលងាយសក់ពោត ថាគ្មានប្រយោជន៍
ជាថ្នាំបញ្ចុះទឹកនោម លាងកំណកកករក្រួសក្នុងតម្រងនោម
កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់
ជួយស៊ែរចែកគ្នាដឹងផង!
សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
សក់ពោត
ការប្រើប្រាស់ផ្នែកឱសថ៖
– សក់ពោត ៩០ ទៅ ១៥០ក្រាម ដាំទឹកផឹកមួយថ្ងៃ ជាថ្នាំបញ្ជុះ ទឹកមូត(នោម)។
– វាជួយកែបញ្ហារលាកប្លោកនោម ក្រពេញប្រូស្ដាត សម្រាប់បញ្ចុះទឹកនោម ជួយថែរក្សាតម្រងនោម ជួយលាងជម្រះកំណកកករដែលបណ្ដាលឲ្យកើតជាគ្រួសក្នុងតម្រងនោម ឬប្លោកនោមព្រមទាំងជួយសម្រួលបញ្ហាលើសឈាម ជំងឺសួតរ៉ាំរ៉ៃ និងជាថ្នាំជំនួយក្រលៀនមានប្រសិទ្ធភាពណាស់ផងដែរ ។
– ចំណែកឯឫសពោត មានគុណសម្បត្តិជួយព្យាបាលអាការៈក្អួតធ្លាក់ឈាម គ្រាប់គ្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឬស ស្ងួតទៅស្ងោរយកទឹកទទួលទាន។ ដើម និងស្លឹកពោត មានគុណសម្បត្តិព្យាបាលអាការគ្រាប់គ្រួស (ដូចជាក្នុងតម្រងនោម ឬក្នុងប្រមាត់) ជួយឲ្យនោមស្រួល នាំយកមកទទួលទានស្រស់ៗ ឬហាលឲ្យស្ងួតដាំទឹកផឹក។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងប្រើប្រាស់សក់ពោតនេះជាឱសថ។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
– ពោតជាអាហារជួយ បន្ទន់លាមក បញ្ជុះទឹកនោម ជួយធ្វើឲ្យទឹកប្រម៉ាត់
រាវ និងចេញបានល្អក្នុងការរំលាយអាហារ។
– ឬសពោតប្រើដាំផឹក លាយជាមួយរុក្ខេជាតិផ្សេងទៀតសម្រាប់ព្យាបាលជំងឺប្រមេះទឹកបាយ។
(ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា ភាគ៤)
អានអត្ថបទបន្ថែម៖ ផ្កាត្នោតឈ្មោលជួយព្យាបាលជំងឺថ្លើម និងជំនួយតម្រងនោម
ប្រសិនបើតម្រងនោម និងថ្លើមរបស់យើងមានជំងឺ នោះសុខភាពរបស់យើងប្រាកដជាចុះខ្សោយ ហើយប្រឈមនឹងជម្ងឺជាច្រើន។
ព្យាបាលជំងឺ ៖ ថ្លើម និងជំនួយតម្រងនោម
ប្រភេទរុក្ខជាតិ ៖ ផ្កាត្នោតឈ្មោល
វិធីធ្វើ៖
-ចិតផ្កាត្នោតឈ្មោលខ្ចីជាចម្រៀកៗតូចៗ
-យកទៅលីង ឬហាលឱ្យស្ងួត។
វិធីប្រើប្រាស់៖
-ទឹកធ្វើជាតែពិសារជាប្រចាំ។ វានឹងអាចជួយសម្រាលជម្ងឺថ្លើមបានមួយផ្នែកធំ។
ចំណាំ៖
អ្នកដែលធ្លាប់ពិសាស្រាច្រើន ហើយមានបញ្ហាជំងឺថ្លើមអាចសាកល្បងធ្វើតាមវិធីខាងលើ នឹងទទួលបានលទ្ធផលគាប់ប្រសើរ។
* ផ្កាត្នោតឈ្មោលវាសមប្រកបនឹងជំងឺច្រើនមុខណាស់ ដូចជាជំងឺគ្រឿងក្នុងមានថ្លើម ប្រមាត់ សួត ឈឺឆ្អឹងឆ្អែង ឈឺចង្កេះឈឺតម្រងនោម ព្រមទាំងរោគស្ត្រី ទៀតផង។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**