ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ផ្លែព្នៅ ជាផ្លែឈើដែលមិនសូវមានច្រើន តែមានប្រយោជន៍ល្អចំពោះសុខភាព ហើយប្រឆាំងជំងឺកាចសាហាវបានច្រើនមុខទៀតផង!

12-Sep-2017 05:39 PM

រូបភាព


ដោយ: Uddam

អត្ថប្រយោជន៍ពិសេសរបស់ផ្លែព្នៅ៖


– ទទួលទានតែព្នៅកែអាការៈកូរពោះ ឈឺពោះ រាគចុកមួល រោគពោះវៀនរ៉ាំរៃ

– សំរួលសេសៃប្រសាទ ជួយឲ្យគេងលក់ស្រួល

– ផ្តល់ផលល្អសំរាប់អ្នកដែលមានេះជំងឺទឹកនោមផ្អែម សារធាតុដែលមាននៅក្នុងផ្លែព្នៅជួយទប់ស្កាត់ដល់ការវិវត្តនៃជំងឺទឹកនោមផ្អែម តាមរយៈការគ្រប់គ្រងនូវការបញ្ចេញតុល្យភាពជាតិស្ករចូលទៅក្នុងចរន្តឈាម។

– ជួយដល់ការលាងសំអាតជាតិពុលចេញពីប្រព័ន្ធឈាម ថ្លើម ហើយនិងតម្រងនោមបានយ៉ាងល្អប្រសើរ។

– ប្រឆាំងនឹងការរលាក មហារីក ផ្តាសាយ ជំនួយបេះដូង


– សម្រាប់ផ្លែចាស់  អាចធ្វើជាដំណាប់ ឬស្ងោរញ៉ាំ ធ្វើជានំដែលមានក្លិនក្រអូប មានប្រយោជន៍សម្រាប់ជួយបម្រុងកម្លាំង រក្សាធាតុ បណ្ដេញខ្យល់ ។


– សម្រាប់ផ្លែទុំ  ទទួលទានទៅអាចកាត់បន្ថយអាការៈទល់លាមកបាន។

 

វិធីធ្វើតែព្នៅ៖

* គ្រឿងផ្សំ៖

– យកផ្លែព្នៅចាស់ល្មមមិនទុំ

– ស្កសរ (ឬមិនដាក់ក៏បានតាមចំណូល)

– ទឹកស្អាត។

* វិធីធ្វើ៖

– យកផ្លែព្នៅចិតជាចំណិតស្តើងៗ (ដូចរូប) រួចយកវាហាលថ្ងៃឲ្យស្ងួត

– យកវាចំនួន៥-៦ចំណិត ដាក់ស្ងោរជាមួយទឹកន្លះលីត្រ ទុកឲ្យពុះប្រមាណ១៥នាទី

– បិទភ្លើងរួចទុកវាឲ្យត្រជាក់ល្មម រួចដួសវាដាក់ក្នុងកែវហើយដាក់ស្ករ ឬទឹកកកតាមចំណូលចិត្ត

– អាចពិសាវា១ថ្ងៃកន្លះកែវដើម្បីទទួលបានសុខភាពល្អ។

ប្រភព៖​សៀវភៅបៃតងសុខភាព