ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលស្ត្រីទាស់កូនខ្ចី ថ្នាំសរសៃ
ប្រភេទរុក្ខជាតិ ៖ ជើងចាប
វិធីប្រើប្រាស់៖ ដើម និងឫស ដាំទឹកផឹក ពី២០-៣០ក្រាម ក្នុងមួយថ្ងៃ ស្ត្រីទាស់កូនខ្ចី ផឹកក្រោយឆ្លងទន្លេរួច ថ្នាំសរសៃ។
ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
អានអត្ថបទបន្ថែម៖ រុក្ខជាតិនេះអាចជួយព្យាបាលជំងឺកាចសាហាវបានច្រើនមុខ ក្រួសក្នុងតម្រងនោម ឡើងជាតិអាស៊ីតអ៊ុយរិចឈឺសន្លាក់យ៉ាងពូកែ ជំងឺថ្លោះ គៀបសសៃ ឈឺឆ្អឹង ទោះបីកើតយួរឆ្នាំអាចជាបានដែរ បន្ថយជាតិស្ករក្នុងឈាម បន្ថយខ្លាញ់លើសឈាម
រុក្ខជាតិ៖ ដើមពុកមាត់ឆ្មា
ព្យាបាលជំងឺ៖
– ក្រួសក្នុងតម្រងនោម
– បញ្ចុះទឹកនោម
– ឡើងជាតិអាស៊ីតអ៊ុយរិច
- ឈឺ ឬហើមសន្លាក់ដៃជើង
– សម្រួលតុល្យភាពជាតិស្ករក្នុងឈាម សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម
– បន្ថយខ្លាញ់ បញ្ចុះកូឡេស្តេរ៉ូលមិនល្អ បង្កើនកូឡេស្តេរ៉ូលល្អស
– កាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីសំពាធឈាមឡើងខ្ពស់
– បណ្តេញជាតិពុលពីក្នុងសារពាង្គកាយ តាមរយ:ទឹកនោម
– ដំបៅ ហើម ឬរលាក ដោយបុកស្លឹកស្រស់បំពោកលើ។
វិធីធ្វើ
– ហាលស្លឹកពុកមាត់ឆ្មាក្នុងម្លប់ស្ងួត យកស្លឹកប្រមាណ ១៥សន្លឹក ដាំជាមួយទឹក ១លីត្រ
- ឬតែកញ្ចប់ស្រាប់ ឆុងនឹងទឹកក្តៅ ដូចឆុងតែ។
បងប្អូនអាចទំនាក់ទំនងលេខម្ចាស់តែ តាមទូរសព្ទនៅលើកញ្ចប់តែពុកមាត់ឆ្មាខាងលើ។
កម្រិតប្រើប្រាស់៖
– មួយថ្ងៃ ១២ក្រាម
– អ្នកដែលពុំមានជំងឺនេះក៏អាចពិសាបានដែរ ក្នុងកម្រិតពី ៤ ទៅ ៦ក្រាម។
វិធីប្រើប្រាស់៖
– ពិសាជាប្រចាំ
- ពេលវេលាពិសាប្រសើរបំផុត គឺបន្ទាប់ពីបរិភោគអាហារពេលព្រឹក និងពេលល្ងាចរួច។
*កំណត់សម្គាល់
– នៅពេលបរិភោគតែនេះអាចមានកម្តៅក្តៅក្នុងខ្លួនបន្តិច និងនោមច្រើន។
ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង។
វីដេអូ
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**
ប្រភព៖ សៀវភៅបៃតង
អានអត្ថបទបន្ថែម៖ បំបាត់ក្អក ស្លេស្ម រយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ពិសេសសម្រាប់កូនក្មេង!A Cure For Bad Cough And Eliminates Mucus From The Lungs In Just One Night, It Is Excellent For Kids!
*គ្រឿងផ្សំ/ Ingredients៖
-ខ្ញីស្រស់ ឬម្សៅខ្ញី 1ស្លាបព្រាបាយ / Ginger or ground ginger 1 tablespoon
-ទឹកឃ្មុំ/ Honey
-ប្រេងដូង / Coconut oil
-ម្សៅ (ម្សៅមី ម្សៅពោត…) / Flour
-ក្រណាត់ បង់ស្អិត និងស្បៃ / Napkin, Gauze, and Bandage
*ការអនុវត្ត/ Instruction៖
– លាយទឹកឃ្មុំជាមួយម្សៅ រួចកូរឱ្យសព្វល្អ
– Mix honey with flour and stir well
– ដាក់ប្រេងដូងចូល
– Spray little drops of coconut oil
-ដាក់ខ្ញី រួចច្របល់ឱ្យសព្វម្តងទៀត
– Put ginger or ground ginger and mix it well
– ដាក់ល្បាយលើក្រណាត់ ហើយយកស្បៃរុំ
– Wrap the mixture into a napkin with a gauze.
– បិតវាលើដើមទ្រូង ឬខ្នងអ្នកជំងឺ ដោយប្រើបង់ស្អិត
– Put the wrap on the back or chest and use a bandage to secure it.
– ចំពោះក្មេងតូច ត្រូវបិតរយៈពេលប្រហែល 2 ទៅ 3ម៉ោងមុនពេលចូលគេង
– Remember that if this is used on kids you should put the wrap on their chest approximately 2 to 3 hours before they go to sleep, and after that take it off.
– មនុស្សធំអាចអាចបិតពេញមួយយប់៕
– Older people can put in for the whole night.
អត្ថបទ៖ អ៊ាង សុផល្លែត
(ហាមថតចម្លងអត្ថបទដោយមិនទទួលបានការអនុញ្ញាតពីម្ចាស់គេហទំព័រ)
ឯកសារយោង៖ Organic Health Universe
អានអត្ថបទទាក់ទងបន្ថែម៖ ខ្ទឹមសជួយព្យាបាលរោគក្អកបានធូរស្រាយភ្លាមៗ!
ក្នុងក្បូនឱសថបូរាណ ក៏ដូជាវេជ្ជសាស្ត្រទំនើបបានវិភាគឃើញថា ខ្ទឹមសពិតជាមានគុណប្រយោជន៍ដ៏ច្រើន។ ដើម្បីព្យាបាលការក្អកធ្ងន់ធ្ងរ គប្បីអនុវត្តតាមរបៀបខាងក្រោមនេះ៖
១- ខ្ទឹមស និងទឹកឃ្មុំ
វិធីធ្វើ៖
- យកខ្ទឹមស ៤ ប្រាំកំពិស លាងឲ្យស្អាត
- រួចដំតិចៗឲ្យបែក ដាក់ក្នុងចាន
- លាយនឹងទឹកឃ្មុំប្រហែល ៣-៤ ស្លាបព្រាបាយ
- យកទៅចំហុយ ប្រមាណ ១៥ នាទី
- ទុកវាឲ្យត្រជាក់។
វិធីប្រើប្រាស់៖
- ផឹក១ថ្ងៃ ៣ ដង ១ដងប្រហែល ២ ស្លាបព្រាកាហ្វេ។
- ប្រមាណ ៣០ នាទី ក្រោយពេលផឹក អ្នកនឹងបាត់ក្អក ក៏ដូចជាជួយឲ្យការរលាកបំពង់កថយចុះ ស្លេះក៏ហូរចេញ
- គប្បីផឹកអំឡុងពេល ៣ ថ្ងៃ ដើម្បីឲ្យការក្អក រលាក បាត់ទាំងស្រុង។
២- ខ្ទឹមស ចំហុយជាមួយអំបិល ឬស្ករស
វិធីធ្វើ៖
- ប្រើខ្ទឹមស ២-៣ កំពិស សំរាប់ក្មេង ហើយ៧-៨ កំពិស សំរាប់មនុស្សចាស់
- យកខ្ទឹមដំឲ្យបែកៗ បន្ថែមអំបិលបន្តិច រួចលាយជាមួយទឹកបន្តិច
- ដាក់ចំហុយប្រមាណ ១៥នាទី
វិធីប្រើប្រាស់៖
- ផឹក១ថ្ងៃ ៣ដង ប្រសិនបើអាការក្អកធ្ងន់ធ្ងរ។
- ថ្ងៃបន្ទាប់ធ្វើបែបនេះដដែល គ្រាន់តែបន្ថែមស្ករ១ស្លាបព្រាកាហ្វេ ទៅ ២ ស្លាបព្រាកាហ្វេ
- អ្នកអាចពុំចាំបាច់ចំហុយវាក៏បាន ដោយគ្រាន់តែរម្ងាស់វាប្រើភ្លើងតិចៗ ឲ្យល្បាយទឹកនេះនៅសល់ ២/៣ គឺប្រើបានហើយ។