ឱសថបុរាណធម្មជាតិ
រូបភាព
វិធីព្យាបាលជំងឺរើមបែបធម្មជាតិ
ប្រភេទរុក្ខជាតិ ៖
វិធីទី១៖ ប្រទាលកន្ទុយក្រពើ ឬទឹកឃ្មុំ
វិធីទី២៖សណ្តែកខៀវ
*វិធីធ្វើ និងប្រើប្រាស់ ៖
វិធីទី១
-យកប្រទាលកន្ទុយក្រពើមកជូតលើពងទឹក
-ទុកឱ្យជ្រាបចូលស្បែក ២នាទី
-អាចប្រើប្រាស់ដោយយកទឹកឃ្មុំមកលាបក៏បានដែរ។
វិធីទី២
-ទំពាអោយម៉ដ្ឋ
-បិតលើរើម ។
ប្រភព ៖ សៀវភៅបៃតងសុខភាព
វិធីព្យាបាលតាមវិទ្យាសាស្រ្ត៖
អ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ត្រូវប្រើឱសថប្រភេទ Acyclovir លាប និងលេបរយៈពេល ៧ ទៅ ១០ថ្ងៃ។
វិធីការពារ
វិធីមួយចំនួនដែលយើងអាចជៀសផុតពីជំងឺរើមៈ
-ចំពោះអ្នកមិនទាន់កើតអុតស្វាយត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។
-ចំពោះអ្នកកើតអុតស្វាយរួចហើយត្រូវចាក់ថ្នាំការពារជំងឺរើម។
*ប្រការត្រូវយល់ដឹង ចំពោះអ្នកជំងឺរើម៖
-ត្រូវងូតទឹកសំអាតខ្លួនប្រាណនឹងសាប៊ូជាប្រចាំ។
-ត្រូវបរិភោគអាហារបំប៉នសុខភាព មិនតមអាហារអ្វីទាំងអស់។
មិនត្រូវស្តោះផ្លុំ ឬយកភ្លើងមកដុតលើស្បែកអ្នកជំងឺរើមទេ។
ជំងឺរើម គឺជាប្រភេទជំងឺស្បែកម្យ៉ាង ដែលបង្កឱ្យស្បែកមានរោគសញ្ញា កន្ទួលក្រហម មានពងបែកលើស្បែក និងមានអាការឈឺ រមាស់នៅលើស្បែក។
ជំងឺរើមជាជំងឺបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ ក្រោយពេលជាសះពីជំងឺអុតស្វាយវីរុសនេះមិនងាប់ទេ វានៅសង្ងំក្នុងប្រព័ន្ធទឹករងៃ នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ (ប្រព័ន្ធភាពស៊ាំ) វីរុសនេះនឹងរើឡើងបង្កជាជំងឺរើម។
ជំងឺរើមមិនអាចកើតឡើងដោយសារតែស្បែកមិនមាន អនាម័យនោះទេ ប៉ុន្តែវាអាចទាក់ទងនឹងភាពការពារខ្លួនរបស់មនុស្សយើងទៅវិញ។ យើងឃើញថា អ្នកដែលកើតជំងឺរើម ច្រើនតែកើតមាននៅក្នុងអំឡុងពេលដែលលោកអ្នកកើតមានជំងឺស្ត្រេស ឬអ្នកមានជំងឺទឹកនោមផ្អែម នៅពេលដែលគាត់ធ្វើការប្រើប្រាស់ថ្នាំមួយចំនួន ធ្វើឱ្យភាពការពារខ្លួនមានការថយចុះ និងច្រើនតែកើតនៅលើមនុស្សដែលមានវ័យចំណាស់ ឬក៏អ្នកជំងឺដែលកើតជំងឺHIVដែលធ្វើឱ្យប្រព័ន្ធការពារមានការថយចុះជាហេតុធ្វើឱ្យកើតមានជំងឺរើម ។
ចំពោះរោគសញ្ញាដែលគួរឱ្យចាប់អារម្មណ៍ដូចជាចេញជាពងទឹកថ្លា និងមានជាកញ្ចុំនៅលើស្បែករបស់លោកអ្នក ហើយអាចមានការឈឺចាប់កើតឡើងនៅពេលដែលវាលេចចេញនូវ រោគសញ្ញាទាំងនេះ។ចំពោះផលប៉ះពាល់វិញ ពេលដែលកើតមានជំងឺនេះ លោកអ្នកមិនបានធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាអាចនឹងធ្វើ ឱ្យអ្នកឈឺចុកចាប់ខ្លាំង ទោះបីជាព្យាបាលហើយក៏នៅតែឈឺចុកចាប់ម្តងៗផងដែរ។ដូចនេះគួរតែព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យនៅសល់ការឈឺចាប់នេះ ។
*រោគសញ្ញា
រយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលលេចចេញជំងឺនេះ អ្នកជំងឺមានអាការៈរាងអស់កំលាំង ក្តៅខ្លួនស្ទិញៗ ស្រគៀរក្រហាយៗនៅលើស្បែកដែលវាប្រុងនឹងលេចចេញ។បន្ទាប់មកទើបវាចេញជាពងទឹកមានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។វាអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅដៃ។ល។ ប៉ុន្តែវាចេញតែម្ខាង មិនដែលចេញទាំងសងខាងឬព័ទ្ធជុំទេ។ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃ ពងទឹកទាំងនោះក៍សះជាអស់ បន្សល់តែស្នាមសំលាកលើស្បែក និងការឈឺចាប់ក្រហាយលើស្បែកកន្លែងចេញ។ រោគសញ្ញាឈឺចាប់និងក្រហាយលើស្បែកនេះអាចតិចឬខ្លាំង អ្នកខ្លះឆាប់បាត់ អ្នកខ្លះយូរអាចដល់ឆ្នាំ ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។
ប្រភព៖ ima
អានអត្ថបទបន្ថែម៖ ព្យាបាលរោគប្រគ្រីវ ឬរលាកសន្លាក់ឆ្អឹង តាមបែបធម្មជាតិ! NATURAL REMEDY FOR CURING GOUT
រូបមន្តនេះត្រូវបានបញ្ជាក់ដោយអ្នកជំងឺខ្លួនឯង។ លទ្ធផលនេះគឺបានល្អប្រសើរជាងការរំពឹងទុក !!
ជំងឺ /ILLNESS: ប្រគ្រីវ ឬរលាកសន្លាក់ឆ្អឹង/gout
*គ្រឿងផ្សំ /Ingredients:
-ស្លឹកគ្រៃ៤ទៅ៥ដើម /4-5 lemon grass
-ស្លឹកតើយ ២ ទៅ ៣ស្លឹក / 2-3 pandan leaves
-ទឹក២លីត្រ /2L water
*វិធីធ្វើ/INSTRUCTION:
– ដាំទឹកឲ្យពុះ/ boil the water
– ហាន់ស្លឹកតើយ និងស្លឹកគ្រៃ ហើយដាក់ចូលក្នុងឆ្នាំង/chop up the pandan leaves and lemon grass and put into a pot
– ទុកវាឲ្យពុះរយៈពេល១៥នាទីទៅ២០នាទី /boil it and simmer for 15-20 minutes.
-ទុកឱ្យត្រជាក់/ cool it down.
*វិធីប្រើប្រាស់/Dosage
– ផឹក មួយដងក្នុងមួយថ្ងៃ រយៈពេលមួយសប្ដាហ៍ នឹងឃើញលទ្ធផល/ drink once a day for one week and should see result.
កំណត់ចំណាំ/REMARK:
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ I am sharing this for knowledge and information only. Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.
អត្ថបទដោយ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ប្រភព៖ សៀវភៅសុខភាពបៃតង
អត្ថបទទាក់ទងបន្ថែម៖ ផ្លែក្រខុបព្រៃ សាច់ផ្អែម ក្លិនឈ្ងុយ សំបកជូរហើយចត់បន្តិច តែមានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើន
ផ្លែក្រខុបព្រៃ សាច់ផ្អែម ក្លិនឈ្ងុយ សំបកជូរហើយចត់បន្តិច តែមានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើន
ជាពិសេសវាមានអត្ថប្រយោជន៍សំខាន់ៗដូចជា៖
– សំបូរ ទៅដោយជាតិ វីតាមីន C និងជួយកាត់បន្ថយការរលាក
– ជួយធ្វើអោយ ខួរក្បាល មានភាពរហ័សរហួន ឡើងវិញ ការពារប្រព័ន្ធ សរសៃប្រសាទ
– មានសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគ និង បាក់តេរី ដ៏អស្ចារ្យបំផុត
– មានប្រយោជន៍ ដល់អ្នកជំងឺទឹកនោមផ្អែម ជំនួយដល់ការរំលាយអាហារ។
អានអត្ថបទបន្ថែម៖ វិធីធម្មជាតិព្យាបាលការឈឺសន្លាក់! Natural Remedies for Joints Pain (English inside)
ស្ត្រីចំណាស់ម្នាក់មានបញ្ហាឈឺសន្លាក់កជើង និងជង្គង់រហូតកម្រើកមិនបាន លេបថ្នាំអស់ច្រើនហើយតែមិនបាត់ តែគាត់បានផឹកភេសជ្ជៈឱសថធម្មជាតិនេះ លទ្ធផលពិតជាគួរឱ្យភ្ញាក់ផ្អើល…
ជំងឺ /Illness: ឈឺសន្លាក់ /Joints pain
រុក្ខជាតិ /Plant ផ្លែត្រប់វែង / Eggplant
វិធីធ្វើ /Instruction:
– កាត់ត្រប់វែងជាកង់ៗ (ចិតសំបកចេញ ឬមិនចិតក៏បាន)
– Cut up one eggplant into section
– ដាក់ទឹក ១លីត្រ ចូលក្នុងឆ្នាំង
– Add 1L of water into a pot
– ដាំឱ្យពុះរហូតទឹកនៅសល់ត្រឹមប្រមាណ២៥០មល
– Boil it until only 250 ml remain
– បន្ថែមប្រេងអូលីវ ៥០មីលីលីត្រ ហើយទុកឱ្យត្រជាក់ ឬដាក់ចូលក្នុងទូទឹកកក
– Add 50 ml olive oil then refrigerate.
វិធីប្រើប្រាស់/Dosage
– ផឹក ២៥០មល រាល់ថ្ងៃ មួយថ្ងៃបីដង មុនបរិភោគអាហារ ២០នាទី
– Drink 250 ml three time daily 20 minutes before meals.
-អ្នកក៏អាចយកទឹកនៃល្បាយនេះលាបលើកន្លែងដែលឈឺ(សន្លាក់) រួចហើយឈ្លី ហើយរុំក្រណាត់ ធ្វើបែបនេះមុនពេលចូលគេងរាល់យប់។
– For topical use, apply only on aching areas at night before sleeping. Rub this liquid and put a clean cloth over it to make more warmth.
លទ្ធផល/Result:
– ចាប់ផ្តើមទទួលលទ្ធផលក្នុងរយៈពេលបីសប្តាហ៍ អ្នកនឹងជាសះស្បើយ ហើយលែងឈឺសន្លាក់ទៀតហើយ។
– After 3 weeks result can be seen. You can recover well and feel the legs again. Also inflammation and pain will be gone.
កំណត់ចំណាំ/REMARK:
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ sនិងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ – I am sharing this for knowledge and information only. Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.
អត្ថបទ ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ឯកសារយោង៖ Organic Health Universe
អានអត្ថបទទាក់ទងបន្ថែម៖ មន ជាឱសថព្យាបាលជំងឺតាំងពីឫសរហូតដល់ចុងស្លឹក
ព្យាបាលនោមតិច ឈឺសន្លាក់ឆ្អឹង ខ្វះគ្រាប់ឈាម
ដំបៅក្នុងមាត់ គ្រុនពោះវៀនរ៉ាំរៃលេបថ្នាំមិនជា!
អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
*ការព្យាបាល៖
ស្លឹក៖ មានប្រសិទ្ធភាពព្យាបាលតឹងច្រមុះ ក្អក គេងមិនលក់ កម្រិត១៨ក្រាម ដាំទឹក១លីត្រផឹកក្នុង១ថ្ងៃ។
សំបកឫស៖ ព្យាបាលហឺត នោមតិច ឈឺសន្លាក់ឆ្អឹង និឈឺក្នុងឆ្អឹង កម្រិតប្រើ ១២ក្រាម ដាំទឹក១លីត្រផឹកក្នុង១ថ្ងៃ។
ផ្លែទុំ៖ ត្រាំស្រា ឬធ្វើជាទឹកស៊ីរ៉ូ សម្រាប់ព្យាបាលជំងឺខ្វះគ្រាប់ឈាម និងជួយឲ្យភ្លែកភ្លឺច្បាស់ កម្រិតប្រើ ២០ក្រាម ក្នុង១ថ្ងៃ។ ទឹកស៊ីរ៉ូអំពីផ្លែទុំ ធ្វើជាថ្នាំបៀមព្យាបាលឈឺបំពង់ក និថដំបៅក្នុងមាត់។
ឯកសារយោង៖ មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ្យ
*សម្រាប់ព្យាបាលជំងឺគ្រុនពោះវៀនរ៉ាំរៃ ព្យាបាលមិនជា៖
វិធីធ្វើ៖
- យកស្លឹកមនស្រស់ល្អប្រមាណ១៥-២០សន្លឹក បុកឲ្យម៉ដ្ឋ
- លាយជាមួយទឹកដូង១ផ្លែ
- ច្រោះយកកាកចេញ។
វិធីប្រើប្រាស់
- ហូបទឹកនេះឲ្យអស់សម្រាប់១ថ្ងៃ។
លទ្ធផល
- ហូបបាន៥ថ្ងៃទៅ១អាទិត្យ លោកអ្នកនឹងបានជាសះស្បើយ និងព្យាបាលលាប់គ្រុនពោះវៀនទៀតផង។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សូមរក្សាទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំទៅចែកចាយបន្ត។