ឱសថបុរាណធម្មជាតិ
រូបភាព
ប្រភេទរុក្ខជាតិ ៖ កន្ទួត
ការព្យាបាល ៖
-ផ្លែ៖ ជាថ្នាំត្រជាក់ ព្យាបាលក្អក
-សំបកដើម៖ ព្យាបាលបូស ស្វាយ របួសចេញឈាម រមាស់ ឈឺធ្មេញ ឈឺភ្នែក រលាកត្រចៀកមានខ្ទុះ ក្អកមានស្លេស្ម ស្ងោរងូតទឹកសម្រាប់ព្យាបាលចែងថ្ងៃ។
-ឫស និងសំបកឫស មានជាតិពុល ព្យាបាលរោគសើរស្បែក ដោយដាំទឹកលាងពីលើកន្លែងរមាស់ និងចែងថ្ងៃ។ បើផឹកត្រូវប្រើកម្រិតតិចតួច ដោយប្រុងប្រយ័ត្នព្រោះមានជាតិពុល។
-ស្លឹក៖ ព្យាបាលគ្រុនក្តៅ ស្ងោរងូតទឹកព្យាបាលចែកថ្ងៃ ឈាមអញ្ចាញធ្មេញ។
ប្រភព៖មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
**អានអត្ថបទបន្ថែម៖ ក្ទម្ពទេស ជាបន្លែឱសថដ៏ពិសេស! បន្ថយជំងឺលើសឈាម បំប៉នឆ្អឹងឲ្យមាំ ទំលាក់ព្រូន បំប៉នក្រលៀន និងថ្លើម ការពារពីជំងឺមហារីក
ក្ទម្ពទេស មានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការពារនិងថែរក្សាជំងឺជាច្រើនប្រភេទ ដូចជា
ក្នុងត្រួយកន្ធំថេតបរិបូណ៌ដោយ Carbohydrate , Proteine , Fibers , Calcium , Vit A , Vit B1 B2 B3 , Vit C , ជាតិដែក
– ជាថ្នាំអាយុវែង (ឬស ,គ្រាប់ចាស់ )
– បំប៉នឆ្អឹង (ត្រួយ ផ្លែខ្ចី គ្រាប់ )
– ជួយជំងឺលើសឈាម ទម្លាក់ សម្ពាធឈាមមិនឲ្យខ្ពស់ (ត្រួយ )
– បំប៉ននិងរក្សាភ្នែក
– បំប៉នបេះដូង ( ត្រួយ )
– ជួយបញ្ចុះជាតិស្ករក្នងឈាម ដែលមានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម
– ជួយឲ្យគេងលក់ស្រួល ( គ្រាប់ចាស់ )
– ជួយចំរើនអាហារ ( ផ្លែខ្ចី ត្រួយ )
– ក្តៅក្នង ( ត្រួយ ផ្លែខ្ចី )
–រាគមួល , ទម្លាក់ព្រូន ( គ្រាប់ )
– បំប៉នក្រលៀន និង ថ្លើម
– ការពារ ជំងឺមហារីក …. ។ល។
អត្ថបទដោយ ផ្កាយ និស្ស័យ
****អានអត្ថបទបន្ថែម៖ វិធីបន្សាបពិសពស់ចឹក
*ព្យាបាល៖ បន្សាបពិសពស់ចឹក
*ប្រភេទរុក្ខជាតិ៖ ថ្នាំជក់ និងម្ទេសអាចម៍កណ្តុរ
*វិធីធ្វើ និងប្រើប្រាស់៖
- យកត្បាល់បុកម្ទេស ថ្នាំជក់ បុកឱ្យម៉ដ្ឋ
– ចាក់ចូលក្នុងត្បាល់ ប្រហែល១ស្លាបព្រាបាយ
– ច្របាច់យកទឹកដាក់កែវ ហើយផឹក
– យកកាកមកបិទត្រង់របួស។
ចំណាំ៖
-កាកជួយបឺតពិស ទឹកជួយជម្រះពិសពិខាងក្នុង។
ឥពេលពស់ចឹក ត្រូវយកក្រណាត់រុំខាងលើមុខរបួសបន្តិច ដើម្បីឃាតិពិសតាមឈាម។ ត្រូវនាំអ្នករងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត វិធីខាងលើអាចអនុវត្តបានលុះត្រាតែគ្មានជម្រើសផ្សេង។
អត្ថបទ៖ អ៊ាង សុផល្លែត
ប្រភព៖ សៀវភៅបៃតងសុខភាព
****អានអត្ថបទបន្ថែម៖ព្យាបាលរោគប្រគ្រីវ ឬរលាកសន្លាក់ឆ្អឹង តាមបែបធម្មជាតិ! NATURAL REMEDY FOR CURING GOUT
រូបមន្តនេះត្រូវបានបញ្ជាក់ដោយអ្នកជំងឺខ្លួនឯង។ លទ្ធផលនេះគឺបានល្អប្រសើរជាងការរំពឹងទុក !!
ជំងឺ /ILLNESS: ប្រគ្រីវ ឬរលាកសន្លាក់ឆ្អឹង/gout
*គ្រឿងផ្សំ /Ingredients:
-ស្លឹកគ្រៃ៤ទៅ៥ដើម /4-5 lemon grass
-ស្លឹកតើយ ២ ទៅ ៣ស្លឹក / 2-3 pandan leaves
-ទឹក២លីត្រ /2L water
*វិធីធ្វើ/INSTRUCTION:
– ដាំទឹកឲ្យពុះ/ boil the water
– ហាន់ស្លឹកតើយ និងស្លឹកគ្រៃ ហើយដាក់ចូលក្នុងឆ្នាំង/chop up the pandan leaves and lemon grass and put into a pot
– ទុកវាឲ្យពុះរយៈពេល១៥នាទីទៅ២០នាទី /boil it and simmer for 15-20 minutes.
-ទុកឱ្យត្រជាក់/ cool it down.
*វិធីប្រើប្រាស់/Dosage
– ផឹក មួយដងក្នុងមួយថ្ងៃ រយៈពេលមួយសប្ដាហ៍ នឹងឃើញលទ្ធផល/ drink once a day for one week and should see result.
កំណត់ចំណាំ/REMARK:
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ I am sharing this for knowledge and information only. Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.
អត្ថបទដោយ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ប្រភព៖ សៀវភៅសុខភាពបៃតង
****អត្ថបទទាក់ទងបន្ថែម៖ ផ្លែក្រខុបព្រៃ សាច់ផ្អែម ក្លិនឈ្ងុយ សំបកជូរហើយចត់បន្តិច តែមានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើន
ផ្លែក្រខុបព្រៃ សាច់ផ្អែម ក្លិនឈ្ងុយ សំបកជូរហើយចត់បន្តិច តែមានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើន
ជាពិសេសវាមានអត្ថប្រយោជន៍សំខាន់ៗដូចជា៖
– សំបូរ ទៅដោយជាតិ វីតាមីន C និងជួយកាត់បន្ថយការរលាក
– ជួយធ្វើអោយ ខួរក្បាល មានភាពរហ័សរហួន ឡើងវិញ ការពារប្រព័ន្ធ សរសៃប្រសាទ
– មានសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគ និង បាក់តេរី ដ៏អស្ចារ្យបំផុត
– មានប្រយោជន៍ ដល់អ្នកជំងឺទឹកនោមផ្អែម ជំនួយដល់ការរំលាយអាហារ។
****អានអត្ថបទបន្ថែម៖ វិធីធម្មជាតិព្យាបាលការឈឺសន្លាក់! Natural Remedies for Joints Pain (English inside)
ស្ត្រីចំណាស់ម្នាក់មានបញ្ហាឈឺសន្លាក់កជើង និងជង្គង់រហូតកម្រើកមិនបាន លេបថ្នាំអស់ច្រើនហើយតែមិនបាត់ តែគាត់បានផឹកភេសជ្ជៈឱសថធម្មជាតិនេះ លទ្ធផលពិតជាគួរឱ្យភ្ញាក់ផ្អើល…
ជំងឺ /Illness: ឈឺសន្លាក់ /Joints pain
រុក្ខជាតិ /Plant ផ្លែត្រប់វែង / Eggplant
វិធីធ្វើ /Instruction:
– កាត់ត្រប់វែងជាកង់ៗ (ចិតសំបកចេញ ឬមិនចិតក៏បាន)
– Cut up one eggplant into section
– ដាក់ទឹក ១លីត្រ ចូលក្នុងឆ្នាំង
– Add 1L of water into a pot
– ដាំឱ្យពុះរហូតទឹកនៅសល់ត្រឹមប្រមាណ២៥០មល
– Boil it until only 250 ml remain
– បន្ថែមប្រេងអូលីវ ៥០មីលីលីត្រ ហើយទុកឱ្យត្រជាក់ ឬដាក់ចូលក្នុងទូទឹកកក
– Add 50 ml olive oil then refrigerate.
វិធីប្រើប្រាស់/Dosage
– ផឹក ២៥០មល រាល់ថ្ងៃ មួយថ្ងៃបីដង មុនបរិភោគអាហារ ២០នាទី
– Drink 250 ml three time daily 20 minutes before meals.
-អ្នកក៏អាចយកទឹកនៃល្បាយនេះលាបលើកន្លែងដែលឈឺ(សន្លាក់) រួចហើយឈ្លី ហើយរុំក្រណាត់ ធ្វើបែបនេះមុនពេលចូលគេងរាល់យប់។
– For topical use, apply only on aching areas at night before sleeping. Rub this liquid and put a clean cloth over it to make more warmth.
លទ្ធផល/Result:
– ចាប់ផ្តើមទទួលលទ្ធផលក្នុងរយៈពេលបីសប្តាហ៍ អ្នកនឹងជាសះស្បើយ ហើយលែងឈឺសន្លាក់ទៀតហើយ។
– After 3 weeks result can be seen. You can recover well and feel the legs again. Also inflammation and pain will be gone.
កំណត់ចំណាំ/REMARK:
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ sនិងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ – I am sharing this for knowledge and information only. Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.
អត្ថបទ ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ឯកសារយោង៖ Organic Health Universe
****អានអត្ថបទទាក់ទងបន្ថែម៖ មន ជាឱសថព្យាបាលជំងឺតាំងពីឫសរហូតដល់ចុងស្លឹក
ព្យាបាលនោមតិច ឈឺសន្លាក់ឆ្អឹង ខ្វះគ្រាប់ឈាម
ដំបៅក្នុងមាត់ គ្រុនពោះវៀនរ៉ាំរៃលេបថ្នាំមិនជា!
អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
*ការព្យាបាល៖
ស្លឹក៖ មានប្រសិទ្ធភាពព្យាបាលតឹងច្រមុះ ក្អក គេងមិនលក់ កម្រិត១៨ក្រាម ដាំទឹក១លីត្រផឹកក្នុង១ថ្ងៃ។
សំបកឫស៖ ព្យាបាលហឺត នោមតិច ឈឺសន្លាក់ឆ្អឹង និឈឺក្នុងឆ្អឹង កម្រិតប្រើ ១២ក្រាម ដាំទឹក១លីត្រផឹកក្នុង១ថ្ងៃ។
ផ្លែទុំ៖ ត្រាំស្រា ឬធ្វើជាទឹកស៊ីរ៉ូ សម្រាប់ព្យាបាលជំងឺខ្វះគ្រាប់ឈាម និងជួយឲ្យភ្លែកភ្លឺច្បាស់ កម្រិតប្រើ ២០ក្រាម ក្នុង១ថ្ងៃ។ ទឹកស៊ីរ៉ូអំពីផ្លែទុំ ធ្វើជាថ្នាំបៀមព្យាបាលឈឺបំពង់ក និថដំបៅក្នុងមាត់។
ឯកសារយោង៖ មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ្យ
*សម្រាប់ព្យាបាលជំងឺគ្រុនពោះវៀនរ៉ាំរៃ ព្យាបាលមិនជា៖
វិធីធ្វើ៖
- យកស្លឹកមនស្រស់ល្អប្រមាណ១៥-២០សន្លឹក បុកឲ្យម៉ដ្ឋ
- លាយជាមួយទឹកដូង១ផ្លែ
- ច្រោះយកកាកចេញ។
វិធីប្រើប្រាស់
- ហូបទឹកនេះឲ្យអស់សម្រាប់១ថ្ងៃ។
លទ្ធផល
- ហូបបាន៥ថ្ងៃទៅ១អាទិត្យ លោកអ្នកនឹងបានជាសះស្បើយ និងព្យាបាលលាប់គ្រុនពោះវៀនទៀតផង។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សូមរក្សាទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំទៅចែកចាយបន្ត។