ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីព្យាបាលមុខប្រហោង ! NATURAL REMEDY FOR TIGHTENING PORES

18-Sep-2017 04:38 PM

រូបភាព


ដោយ: Uddam

*ព្យាបាល /Treatment:  មុខប្រហោង / tightening pores

*គ្រឿងផ្សំ/Ingredients:

-ឆៃថាវ / white radish(daikon)

-ទឹកដោះគោជូរ /  ½ cup of natural flavors yoghurt

*វិធីធ្វើ/INSTRUCTION:

–  ចិតសំបកឆៃថាវចេញ កាត់ជាជ្រុងៗ  ហើយក្រឡុកក្នុងម៉ាស៊ីនក្រឡុក

– Peel and chop up one white radish into cube and put in a blender

–  បន្ថែមទឹកដោះគោជូរ ហើយកូរឱ្យសព្វ ។

– Add the yoghurt and blend until smooth.

 

*វិធីប្រើប្រាស់/Dosage

–  លាងមុខឱ្យស្អាត

– Wash your face clean

–  លាបលើមុខ ប៉ុន្តែកុំលាបលើភ្នែក ឫបបូរមាត់

– Apply the cream on your face except around your lip and eyes

–  ទុក១៥នាទី ហើយលាងមុខចេញ ​​។

-Leaves on for 15 minutes and rinse off after with warm water.

កំណត់ចំណាំ/REMARK:

–  ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ I am sharing this for knowledge and information only.  Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភព៖ សៀវភៅបៃតងសុខភាព

**អានអត្ថបទបន្ថែម៖ ព្យាបាលឈឺចង្កេះ ខ្នងរ៉ាំរ៉ៃ ជាប់សរសៃ**

*គ្រឿងផ្សំ៖

-ម្រេចខ្មៅ ៣០គ្រាប់ (ម្រេចសុទ្ធល្អ)

-ទឹកដូងខ្ចី ១ផ្លែ

*វិធីធ្វើ៖

-បុកម្រេចខ្មៅ​ឱ្យម៉ដ្ឋ លាយជាមួយទឹកដូងខ្ចី១ផ្លែ (កុំយកដូងចាស់)

*វិធីប្រើប្រាស់

-ពិសាទឹកនេះមួយថ្ងៃម្តង រយៈពេល ១អាទិត្យ។

*លទ្ធផល៖

-រយៈពេល១ខែអ្នកនឹងធូរស្បើយមិនខាន។

*កំណត់ចំណាំ៖

ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង។ សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយ       វេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។

អត្ថបទ៖ អ៊ាង សុផល្លែត

ប្រភព៖ សៀវភៅបៃតងសុខភាព

**អានអត្ថបទបន្ថែម៖ វិធីបន្សាបពិសពស់ចឹក

*ព្យាបាល៖ បន្សាបពិសពស់ចឹក

*ប្រភេទរុក្ខជាតិ៖​ ថ្នាំជក់ និងម្ទេសអាចម៍កណ្តុរ

*វិធីធ្វើ និងប្រើប្រាស់៖

-​ យកត្បាល់បុកម្ទេស ថ្នាំជក់ បុកឱ្យម៉ដ្ឋ

– ចាក់ចូលក្នុងត្បាល់ ប្រហែល១ស្លាបព្រាបាយ

– ច្របាច់យកទឹកដាក់កែវ ហើយផឹក

– យកកាកមកបិទត្រង់របួស។

ចំណាំ៖

-កាកជួយបឺតពិស ទឹកជួយជម្រះពិសពិខាងក្នុង។

ឥពេលពស់ចឹក ត្រូវយកក្រណាត់រុំខាងលើមុខរបួសបន្តិច ដើម្បីឃាតិពិសតាមឈាម។ ត្រូវនាំអ្នករងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត វិធីខាងលើអាចអនុវត្តបានលុះត្រាតែគ្មានជម្រើសផ្សេង។

អត្ថបទ៖ អ៊ាង សុផល្លែត

ប្រភព៖​ សៀវភៅបៃតងសុខភាព

អានអត្ថបទបន្ថែម៖ព្យាបាលរោគប្រគ្រីវ ឬរលាកសន្លាក់ឆ្អឹង តាមបែបធម្មជាតិ! NATURAL REMEDY FOR CURING GOUT
រូបមន្តនេះត្រូវបានបញ្ជាក់ដោយអ្នកជំងឺខ្លួនឯង។ លទ្ធផលនេះគឺបានល្អប្រសើរជាងការរំពឹងទុក !!

ជំងឺ /ILLNESS: ប្រគ្រីវ ឬរលាកសន្លាក់ឆ្អឹង/gout

  

 

*គ្រឿងផ្សំ /Ingredients:

-ស្លឹកគ្រៃ៤ទៅ៥ដើម /4-5 lemon grass

-ស្លឹកតើយ ២ ទៅ ៣ស្លឹក / 2-3 pandan leaves

-ទឹក២លីត្រ /2L water

*វិធីធ្វើ/INSTRUCTION:

– ដាំទឹកឲ្យពុះ/ boil the water

– ហាន់ស្លឹកតើយ និងស្លឹកគ្រៃ​ ហើយដាក់ចូលក្នុងឆ្នាំង/chop up the pandan leaves​ and lemon grass and put into a pot

– ទុកវាឲ្យពុះរយៈពេល១៥នាទីទៅ២០នាទី /boil it and simmer for 15-20 minutes.

-ទុកឱ្យត្រជាក់/ cool it down.

*វិធីប្រើប្រាស់/Dosage

–  ផឹក មួយដងក្នុងមួយថ្ងៃ រយៈពេលមួយសប្ដាហ៍ នឹងឃើញលទ្ធផល/ drink once a day for one week and should see result.

កំណត់ចំណាំ/REMARK:

–  ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ I am sharing this for knowledge and information only.  Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.

អត្ថបទដោយ៖ អ៊ាង សុផល្លែត

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ប្រភព៖ សៀវភៅសុខភាពបៃតង

អត្ថបទទាក់ទងបន្ថែម៖ ផ្លែក្រខុបព្រៃ សាច់ផ្អែម ក្លិនឈ្ងុយ សំបកជូរហើយចត់បន្តិច តែមានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើន
ផ្លែក្រខុបព្រៃ សាច់ផ្អែម ក្លិនឈ្ងុយ សំបកជូរហើយចត់បន្តិច តែមានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើន

ជាពិសេសវាមានអត្ថប្រយោជន៍សំខាន់ៗដូចជា៖

– សំបូរ ទៅដោយជាតិ វីតាមីន C និងជួយកាត់បន្ថយការរលាក

– ជួយធ្វើអោយ ខួរក្បាល មានភាពរហ័សរហួន ឡើងវិញ ការពារប្រព័ន្ធ សរសៃប្រសាទ

– មានសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគ និង បាក់តេរី ដ៏អស្ចារ្យបំផុត

– មានប្រយោជន៍ ដល់អ្នកជំងឺទឹកនោមផ្អែម ជំនួយដល់ការរំលាយអាហារ។

អានអត្ថបទបន្ថែម៖ វិធីធម្មជាតិព្យាបាលការឈឺសន្លាក់! Natural Remedies for Joints Pain​ (English inside)
ស្ត្រីចំណាស់ម្នាក់មានបញ្ហាឈឺសន្លាក់កជើង និងជង្គង់រហូតកម្រើកមិនបាន លេបថ្នាំអស់ច្រើនហើយតែមិនបាត់  តែគាត់បានផឹកភេសជ្ជៈឱសថធម្មជាតិនេះ លទ្ធផលពិតជាគួរឱ្យភ្ញាក់ផ្អើល…

ជំងឺ /Illness: ឈឺសន្លាក់ /Joints pain

រុក្ខជាតិ /Plant ផ្លែត្រប់វែង / Eggplant

វិធីធ្វើ /Instruction:

–  កាត់ត្រប់វែងជាកង់ៗ (ចិតសំបកចេញ ឬមិនចិតក៏បាន)

–  Cut up one eggplant into section

–  ដាក់ទឹក ១លីត្រ ចូលក្នុងឆ្នាំង

–  Add 1L of water into a pot

–  ដាំឱ្យពុះរហូតទឹកនៅសល់ត្រឹមប្រមាណ២៥០មល

–  Boil it until only 250 ml remain

–  បន្ថែមប្រេងអូលីវ ៥០មីលីលីត្រ ហើយទុកឱ្យត្រជាក់ ឬដាក់ចូលក្នុងទូទឹកកក

–  Add 50 ml olive oil then refrigerate.

វិធីប្រើប្រាស់/Dosage

– ផឹក ២៥០មល រាល់ថ្ងៃ មួយថ្ងៃបីដង មុនបរិភោគអាហារ ២០នាទី

– Drink 250 ml three time daily 20 minutes before meals.

-អ្នកក៏អាចយកទឹកនៃល្បាយនេះលាបលើកន្លែងដែលឈឺ(សន្លាក់)​ រួចហើយឈ្លី ហើយរុំក្រណាត់ ធ្វើបែបនេះមុនពេលចូលគេងរាល់យប់។

– For topical use, apply only on aching areas at night before sleeping. Rub this liquid and put a clean cloth over it to make more warmth.

លទ្ធផល/Result:

– ចាប់ផ្តើមទទួលលទ្ធផលក្នុងរយៈពេលបីសប្តាហ៍ អ្នកនឹងជាសះស្បើយ ហើយលែងឈឺសន្លាក់ទៀតហើយ។​

– After 3 weeks result can be seen. You can recover well and feel the legs again. Also inflammation and pain will be gone.

កំណត់ចំណាំ/REMARK:

–  ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ sនិងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ – I am sharing this for knowledge and information only.  Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.

អត្ថបទ ៖ អ៊ាង សុផល្លែត

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ឯកសារយោង៖ Organic Health Universe

អានអត្ថបទទាក់ទងបន្ថែម៖ មន ជាឱសថព្យាបាលជំងឺតាំងពីឫសរហូតដល់ចុងស្លឹក
ព្យាបាលនោមតិច ឈឺសន្លាក់ឆ្អឹង ខ្វះគ្រាប់ឈាម

ដំបៅក្នុងមាត់ គ្រុនពោះវៀនរ៉ាំរៃលេបថ្នាំមិនជា!

អត្ថបទដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

*ការព្យាបាល៖

ស្លឹក៖ មានប្រសិទ្ធភាពព្យាបាលតឹងច្រមុះ ក្អក គេងមិនលក់ កម្រិត១៨ក្រាម ដាំទឹក១លីត្រផឹកក្នុង១ថ្ងៃ។

សំបកឫស៖ ព្យាបាលហឺត នោមតិច ឈឺសន្លាក់ឆ្អឹង និឈឺក្នុងឆ្អឹង  កម្រិតប្រើ ១២ក្រាម ដាំទឹក១លីត្រផឹកក្នុង១ថ្ងៃ។

ផ្លែទុំ៖ ត្រាំស្រា ឬធ្វើជាទឹកស៊ីរ៉ូ សម្រាប់ព្យាបាលជំងឺខ្វះគ្រាប់ឈាម និងជួយឲ្យភ្លែកភ្លឺច្បាស់ កម្រិតប្រើ ២០ក្រាម ក្នុង១ថ្ងៃ។ ទឹកស៊ីរ៉ូអំពីផ្លែទុំ ធ្វើជាថ្នាំបៀមព្យាបាលឈឺបំពង់ក និថដំបៅក្នុងមាត់។

ឯកសារយោង៖ មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ្យ

*សម្រាប់ព្យាបាលជំងឺគ្រុនពោះវៀនរ៉ាំរៃ ព្យាបាលមិនជា៖

វិធីធ្វើ៖

  • យកស្លឹកមនស្រស់ល្អប្រមាណ១៥-២០សន្លឹក បុកឲ្យម៉ដ្ឋ
  • លាយជាមួយទឹកដូង១ផ្លែ
  • ច្រោះយកកាកចេញ។

វិធីប្រើប្រាស់

  • ហូបទឹកនេះឲ្យអស់សម្រាប់១ថ្ងៃ។

លទ្ធផល

  • ហូបបាន៥ថ្ងៃទៅ១អាទិត្យ លោកអ្នកនឹងបានជាសះស្បើយ និងព្យាបាលលាប់គ្រុនពោះវៀនទៀតផង។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សូមរក្សាទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំទៅចែកចាយបន្ត។