ឱសថបុរាណធម្មជាតិ
រូបភាព
ខ្ទឹមស តែងតែជាឱសថដ៏មានប្រយោជន៍មួយ ហើយក៏ត្រូវបានណែនាំ ដោយអ្នកជំនាញជាច្រើន ដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងខ្លួន និងអត្ថប្រយោជន៍ ចំពោះសុខភាពផ្សេងៗទៀតដែរ។
ខ្ទឹមស មានសារធាតុសកម្មជាង ៤០០ ប្រភេទ និងសម្បូរទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនទៀតផង។ ដូច្នេះ ការញ៉ាំខ្ទឹមសជាទៀងទាត់ នឹងពង្រឹងដល់របត់ឈាមរត់ បន្ថយសម្ពាធឈាម និងបង្កើនជាតិខ្លាញ់ល្អក្នុងឈាម ដើម្បីបន្ថយការប្រឈមជំងឺបេះដូង។ វាក៏ល្អមានអង់ទីអុកស៊ីដង់ច្រើន ដើម្បីការពាររាងកាយពីរ៉ាឌីកាល់សេរីផងដែរ។
ក្នុងករណីអ្នកបៀមខ្ទឹមស ក្នុងមាត់រយៈពេល ៣០ នាទី ជីវជាតិទាំងអស់របស់វា នឹងចូលទៅក្នុងខ្លួនអ្នក តាមរយៈទឹកមាត់ និងអាចលាងសម្អាតសរសៃឈាមបានទៀត។ ក្រោយពីបៀមរួច អ្នកអាចលាងសម្អាតមាត់ ឬទំពារគ្រាប់កាហ្វេមួយគ្រាប់ ដើម្បីបំបាត់ក្លិនមាត់អាក្រក់បាន។
អត្ថប្រយោជន៍ដ៏មិនគួរឲ្យជឿ ពីការធ្វើបែបនេះមានដូចជា លាងសម្អាតរាងកាយ ពង្រឹងដល់សុខភាពតម្រងនោម លាងសម្អាតស្បែក បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ព្យាបាលជំងឺរលាកទងសួត គ្រប់គ្រងចំណង់អាហារ និងផ្សេងៗទៀត៕
**អានអត្ថបទបន្ថែម៖វិធីធ្វើប្រេងស្លឹកគ្រៃ
*គ្រឿងផ្សំ
-ស្លឹកគ្រៃ៥ដុំ
-ទឹក ២ពែង
-ប្រេងអូលីវ ២ពែង
*វិធីធ្វើ
-ហាន់ស្លឹកគ្រៃជាចំណិតៗ
-ដាក់ក្នុងត្បាល់ ហើយបុកឱ្យបែក
-ដាំទឹក២ពែងក្នុងឆ្នាំឱ្យពុះ
-ដាក់ចានគោមលើឆ្នាំងទឹកក្តៅដែលដាំ ប៉ុន្តែកុំឱ្យចានប៉ះទឹកដែលដាំនោះ
-ដាក់ប្រេងអូលីវ ហើយកំដៅចោលមួយសន្ទុះអោយក្តៅ
-ដាក់ស្លឹកគ្រៃចូល ហើយកូរ
-រម្ងាស់រយៈពេល ៦០នាទី
-ត្រងកាកស្លឹកគ្រៃចេញ ហើយចាក់ទឹកដែលបានចូលក្នុងកែវសម្រាប់ប្រើថ្ងៃក្រោយ
អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
**អានអត្ថបទបន្ថែម៖ វិធីព្យាបាលគ្រិចថ្លោះ ពិសេសកែងជើង
*ជំងឺ
-ប្រេងស្លឹកគ្រៃ និង ប្រេងអូលីវ
*វិធីធ្វើ
– លាយប្រេងស្លឹកគ្រៃ មួយស្លាបព្រាបាយ ជាមួយប្រេងអូលីវ៤ ស្លាបព្រាបាយ
– កូរឱ្យសព្វ
*វិធីប្រើប្រាស់
– លាបលើកន្លែងគ្រិចថ្លោះ ហើយរឹតឱ្យបាន ២ ទៅ ៣នាទី
– ធ្វើរបៀបនះ ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ
កំណត់ចំណាំ
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ប្រភព៖ សៀវភៅបៃតងសុខភាព