ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ពិតជាអស្ចារ្យមែន ព្យាបាលរលាកខ្នែងពោះវៀន រាកមួលប្រើពេល៥ម៉ោង ហើយរលាកក្រពះ ពោះវៀនតែ ៧ថ្ងៃ នឹងជាដាច់

21-Sep-2017 08:21 AM

រូបភាព


ដោយ: Uddam

នេះជាព័ត៌មានគួរឲ្យរីករាយ និងបង្កប់ការងឿងឆ្ងល់ តែវាជារឿងពិត ត្រូវបានចុះកម្មសិទ្ធិបញ្ញានៅប្រទេសរុស្ស៊ី។
រូបមន្តគឺៈ
-សំបកទទឹមក្រៀម ពី 10-12 gram


-ទឹកក្តៅពុះ 200 ml
អនុវត្តៈ
-ដាក់សំបកទទឹមក្រៀម ចូលក្នុងកែវទឹកក្តៅ
-យកគំរបបិទឲ្យជិត ទុកក្នុងរង្វង់ពី ២៥-៣០ នាទី
ឱសថបូរាណព្យាបាលរោគក្រពះ ប្រព័ន្ធរំលាយអាហារ ត្រូវបានរៀបចំរួច។


របៀបប្រើព្យាបាលៈ
-ចំពោះរោគរាកមួល រាករូស អាសន្នរោគ រលាកខ្នែងពោះវៀនៈ ក្រោយពេលត្រាំក្នុងទឹកក្តៅពី ២៥-៣០ នាទី, ចូរអ្នកផឹក 1/2 កែវ (100 ml) ។ ប្រសិនបើអការរោគមានការថយចុះ គឺពុំចាំបាច់ផឹកទៀតទេ។ ប៉ុន្តែ បើពុំទាន់ធូរស្បើយទេ ចូរបន្តផឹកទឹកថ្នាំដែលនៅសល់ក្រោយពេលផឹកលើកដំបូង ៣ម៉ោង។ អ្នកនឹងដឹងលទ្ធផលនៅ ៥ម៉ោង ក្រោយ។

វិធីប្រើសំរាប់រោគរលាកក្រពះ រលាកពោះវៀនតូច និងពោះវៀនធំៈ
-អ្នកយកទឹកថ្នាំកន្លះកែវ (100 ml) ចែកជា ៤ ចំណែកស្មើៗគ្នា ។ ក្នុង១ចំណែកស្មើនឹង 25 ml ផឹកពេលព្រឹកពោះទទេ។ ដូចគ្នានេះ អ្នកផឹកពេលថ្ងៃត្រង់ ល្ងាច និងយប់ (មុនពេលចូលដំណេក)។

ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវផឹកឲ្យបានទៀងទាត់ រយៈពេលជាប់ក្នុង ៧ ថ្ងៃនោះជំងឺខាងលើនឹងរលាយបាត់ ។

កំណត់ចំណាំ
-ដើម្បីមានប្រសិទ្ធភាពពេញលេញ គប្បីជ្រើសយកផ្លែទទឹមស្អាតពុំមានគីមី បកយកសំបក រួចហាលឲ្យក្រៀម ទុកប្រើប្រាស់ចែករំលែក។
-អំឡុងពេលពិសារថ្នាំនេះ ហាមកុំឲ្យផឹកគ្រឿងស្រវឹង ហើយហូបចុកធម្មតា ៕


ប្រភព៖ កណិការ / cen

អានអត្ថបទបន្ថែម៖ អត្ថប្រយោជន៍នឹកស្មានមិនដល់គ្រាន់តែបៀមខ្ទឹមសក្នុងមាត់ ៣០ នាទី**

ខ្ទឹម​ស តែងតែ​ជា​ឱសថ​ដ៏​មាន​ប្រយោជន៍​មួយ ហើយ​ក៏​ត្រូវ​បាន​ណែនាំ ដោយ​អ្នកជំនាញ​ជាច្រើន ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន និង​អត្ថប្រយោជន៍ ចំពោះ​សុខភាព​ផ្សេងៗ​ទៀត​ដែរ​។

​ខ្ទឹម​ស មាន​សារធាតុ​សកម្ម​ជាង ៤០០ ប្រភេទ និង​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​ទៀតផង​។ ដូច្នេះ ការ​ញ៉ាំ​ខ្ទឹមស​ជា​ទៀងទាត់ នឹង​ពង្រឹង​ដល់រ​បត់​ឈាម​រត់ បន្ថយ​សម្ពាធ​ឈាម និង​បង្កើន​ជាតិ​ខ្លាញ់​ល្អ​ក្នុង​ឈាម ដើម្បី​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​។ វា​ក៏​ល្អ​មាន​អង់​ទី​អុកស៊ី​ដង់​ច្រើន ដើម្បី​ការពារ​រាងកាយ​ពី​រ៉ាឌីកាល់​សេរី​ផងដែរ​។

​ក្នុងករណី​អ្នក​បៀម​ខ្ទឹមស ក្នុង​មាត់​រយៈពេល ៣០ នាទី ជីវជាតិ​ទាំងអស់​របស់​វា នឹង​ចូល​ទៅក្នុង​ខ្លួន​អ្នក តាមរយៈ​ទឹកមាត់ និង​អាច​លាង​សម្អាត​សរសៃឈាម​បាន​ទៀត​។ ក្រោយ​ពី​បៀម​រួច អ្នក​អាច​លាង​សម្អាត​មាត់ ឬ​ទំពារ​គ្រាប់​កាហ្វេ​មួយ​គ្រាប់ ដើម្បី​បំបាត់​ក្លិន​មាត់អាក្រក់​បាន​។

​អត្ថប្រយោជន៍​ដ៏​មិន​គួរឲ្យ​ជឿ ពី​ការធ្វើ​បែប​នេះ​មានដូចជា លាង​សម្អាត​រាងកាយ ពង្រឹង​ដល់​សុខភាព​តម្រងនោម លាង​សម្អាត​ស្បែក បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ព្យាបាល​ជំងឺ​រលាក​ទងសួត គ្រប់គ្រង​ចំណង់​អាហារ និង​ផ្សេងៗ​ទៀត​៕

អានអត្ថបទបន្ថែម៖វិធីធ្វើប្រេងស្លឹកគ្រៃ / HOW TO MAKE LEMONGRASS OIL!!!**

គ្រឿងផ្សំ/INGREDIENTS:

-ស្លឹកគ្រៃ៥ដុំ/ 5 lemongrass stalk

-ទឹក ២ពែង/  2 cups of water

-ប្រេងអូលីវ ២ពែង/  2 cup olive oil

វិធីធ្វើ /INSTRUCTION:

-ហាន់ស្លឹកគ្រៃជាចំណិតៗ

-Chop the lemongrass stalk into fine pieces

– ដាក់ក្នុងត្បាល់ ហើយបុកឱ្យបែក

– Using a mortar and pestle crush the chop lemongrass

– ដាំទឹក២ពែងក្នុងឆ្នាំឱ្យពុះ

-Put 2 cups of into a small pot and heat up the water

-ដាក់ចានគោមលើឆ្នាំងទឹកក្តៅដែលដាំ ប៉ុន្តែកុំឱ្យចានប៉ះទឹកដែលដាំនោះ

-​Put a glass bowl on the pot, make sure the bottom is not touching the water

-ដាក់ប្រេងអូលីវ ហើយកំដៅចោលមួយសន្ទុះអោយក្តៅ

-Add the olive oil and let it warm up

-ដាក់ស្លឹកគ្រៃចូល ហើយកូរ

-Add the lemongrass and stir

-រម្ងាស់រយៈពេល ៦០នាទី

-Simmer the mixture for 60 minutes

-ត្រងកាកស្លឹកគ្រៃចេញ ហើយចាក់ទឹកដែលបានចូលក្នុងកែវសម្រាប់ប្រើថ្ងៃក្រោយ

-Strain out the lemongrass and pour into a jar for later use.

អត្ថបទដោយ អ៊ាង សុផល្លែត

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។