ឱសថបុរាណធម្មជាតិ
រូបភាព
តម្រងនោម ជាសរីរាង្គសំខាន់បំផុត ក្នុងរាងកាយរបស់មនុស្សយើង។ តម្រងនោម ជាអ្នកច្រោះ និងសម្អាតឈាម ហើយនាំកាកសំណល់ និងជាតិពុលចេញពីរាងកាយ។ ពេលខ្លះ តម្រងនោម ក៏ចេះអន់ចិត្ត ស្ត្រេស ហើយឈឺដែរ ពិសេស ពេលមានជាតិពុលច្រើនពេក។ ដូច្នេះហើយ អ្នកត្រូវចេះយល់ចិត្តតម្រងនោម ហើយថែទាំវាខ្លះផង ដើម្បីជួយឲ្យវា ដើរបានស្រួល ហើយយូរអង្វែង។
របបអាហារមិនមានសុខភាព និងការទទួលទានទឹក មិនបានគ្រប់គ្រាន់ នាំឲ្យជាតិពុលនឹងកើនឡើង ហើយធ្វើទុក្ខដល់តម្រងនោម និងថ្លើម។
តម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការសំអាតនូវសារធាតុពុលដែលមាននៅក្នុងឈាមរបស់យើងជាប្រចាំថ្ងៃ។
ខាងក្រោមនេះជាវិធីធ្វើភេសជ្ជៈសម្រាប់ជួយលាងសំអាតតម្រងនោមរបស់យើងឲ្យមានសុខភាពល្អ៖
-យកជីវ៉ាន់ស៊ុយមួយក្តាប់ធំលាងទឹកឲ្យស្ងាត
-ដាក់ដាំស្ងោរជាមួយទឹក១លីត្រ រយៈពេល១០នាទី
-យកទឹករបស់វារក្សាឲ្យត្រជាក់ ។
វិធីប្រើប្រាស់៖
ពិសារ១កែវរាល់ពេលព្រឹកមុនទទួលទានអាហារ នោះអ្នកនឹងទទួលអារម្មណ៍ថាមានភាពប្រសើរជាងមុនក្នុងរាងកាយអ្នក។
ក្រៅពីនេះ លោកអ្នកក៏អាចប្រើប្រាស់វិធីខាងក្រោមនេះ ជាការលាងតម្រងនោម តាមវិធីធម្មជាតិ ៖
១. បន្លែ និងផ្លែឈើ ពិតជាសំខាន់ណាស់ ដើម្បីលាងតម្រងនោម ដូចជា ស្ពៃស្ពីណាច ការ៉ុត ស្ពៃក្តោប ត្រសក់ និងឃឹនឆាយ។ សារធាតុចិញ្ចឹម និងអង់ទីអុកស៊ីដង់ ដែលមាននៅក្នុងបន្លែទាំងនេះ អាចលាងសម្អាតតម្រងនោមបាន ដូច្នេះ ចូរញ៉ាំវាឲ្យបានច្រើន។
២. បើសិនជាអ្នក មិនសូវចូលចិត្តទឹកបន្លែនោះទេ អ្នកអាចញ៉ាំលាយ នឹងទឹកផ្លែឈើវិញ ដូចជា ទឹកប៉ោម ទឹកម្នាស់ និងទឹកក្រូចបាន។
៣. ទឹកក្រែនបឺរី (Cranberry) អាចការពារការឆ្លងមេរោគ និងសម្អាតតម្រងនោម។
៤. ចុងក្រោយ ហើយមិនអាចអត់បាន គឺទឹក។ អ្នកត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។ បើគ្មានទឹក ឬញ៉ាំមិនបានគ្រប់គ្រាន់ទេ កុំសង្ឃឹមថា អ្នករស់បានយូរអី៕
ប្រភព៖ សៀវភៅបៃតងសុខភាព
**អានអត្ថបទបន្ថែម៖ » ពិតជាអស្ចារ្យមែន! ព្យាបាលរលាកខ្នែងពោះវៀន រាកមួលប្រើពេល៥ម៉ោង ហើយរលាកក្រពះ ពោះវៀនតែ ៧ថ្ងៃ នឹងជាដាច់**
នេះជាព័ត៌មានគួរឲ្យរីករាយ និងបង្កប់ការងឿងឆ្ងល់ តែវាជារឿងពិត ត្រូវបានចុះកម្មសិទ្ធិបញ្ញានៅប្រទេសរុស្ស៊ី។
*រូបមន្តគឺៈ
– សំបកទទឹមក្រៀម ពី 10-12 gram
– ទឹកក្តៅពុះ 200 ml
*អនុវត្តៈ
– ដាក់សំបកទទឹមក្រៀម ចូលក្នុងកែវទឹកក្តៅ
– យកគំរបបិទឲ្យជិត ទុកក្នុងរង្វង់ពី ២៥-៣០ នាទី
ឱសថបូរាណព្យាបាលរោគក្រពះ ប្រព័ន្ធរំលាយអាហារ ត្រូវបានរៀបចំរួច។
*របៀបប្រើព្យាបាលៈ
– ចំពោះរោគរាកមួល រាករូស អាសន្នរោគ រលាកខ្នែងពោះវៀនៈ ក្រោយពេលត្រាំក្នុងទឹកក្តៅពី ២៥-៣០ នាទី, ចូរអ្នកផឹក 1/2 កែវ (100 ml) ។ ប្រសិនបើអការរោគមានការថយចុះ គឺពុំចាំបាច់ផឹកទៀតទេ។ ប៉ុន្តែ បើពុំទាន់ធូរស្បើយទេ ចូរបន្តផឹកទឹកថ្នាំដែលនៅសល់ក្រោយពេលផឹកលើកដំបូង ៣ម៉ោង។ អ្នកនឹងដឹងលទ្ធផលនៅ ៥ម៉ោង ក្រោយ។
*វិធីប្រើសំរាប់រោគរលាកក្រពះ រលាកពោះវៀនតូច និងពោះវៀនធំៈ
– អ្នកយកទឹកថ្នាំកន្លះកែវ (100 ml) ចែកជា ៤ ចំណែកស្មើៗគ្នា ។ ក្នុង១ចំណែកស្មើនឹង 25 ml ផឹកពេលព្រឹកពោះទទេ។ ដូចគ្នានេះ អ្នកផឹកពេលថ្ងៃត្រង់ ល្ងាច និងយប់ (មុនពេលចូលដំណេក)។
ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវផឹកឲ្យបានទៀងទាត់ រយៈពេលជាប់ក្នុង ៧ ថ្ងៃនោះជំងឺខាងលើនឹងរលាយបាត់ ។
*** កំណត់ចំណាំ
– ដើម្បីមានប្រសិទ្ធភាពពេញលេញ គប្បីជ្រើសយកផ្លែទទឹមស្អាតពុំមានគីមី បកយកសំបក រួចហាលឲ្យក្រៀម ទុកប្រើប្រាស់ចែករំលែក។
– អំឡុងពេលពិសារថ្នាំនេះ ហាមកុំឲ្យផឹកគ្រឿងស្រវឹង ហើយហូបចុកធម្មតា ៕
ប្រភព៖ កណិការ / cen
**អានអត្ថបទបន្ថែម៖ អត្ថប្រយោជន៍នឹកស្មានមិនដល់គ្រាន់តែបៀមខ្ទឹមសក្នុងមាត់ ៣០ នាទី**
ខ្ទឹមស តែងតែជាឱសថដ៏មានប្រយោជន៍មួយ ហើយក៏ត្រូវបានណែនាំ ដោយអ្នកជំនាញជាច្រើន ដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងខ្លួន និងអត្ថប្រយោជន៍ ចំពោះសុខភាពផ្សេងៗទៀតដែរ។
ខ្ទឹមស មានសារធាតុសកម្មជាង ៤០០ ប្រភេទ និងសម្បូរទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនទៀតផង។ ដូច្នេះ ការញ៉ាំខ្ទឹមសជាទៀងទាត់ នឹងពង្រឹងដល់របត់ឈាមរត់ បន្ថយសម្ពាធឈាម និងបង្កើនជាតិខ្លាញ់ល្អក្នុងឈាម ដើម្បីបន្ថយការប្រឈមជំងឺបេះដូង។ វាក៏ល្អមានអង់ទីអុកស៊ីដង់ច្រើន ដើម្បីការពាររាងកាយពីរ៉ាឌីកាល់សេរីផងដែរ។
ក្នុងករណីអ្នកបៀមខ្ទឹមស ក្នុងមាត់រយៈពេល ៣០ នាទី ជីវជាតិទាំងអស់របស់វា នឹងចូលទៅក្នុងខ្លួនអ្នក តាមរយៈទឹកមាត់ និងអាចលាងសម្អាតសរសៃឈាមបានទៀត។ ក្រោយពីបៀមរួច អ្នកអាចលាងសម្អាតមាត់ ឬទំពារគ្រាប់កាហ្វេមួយគ្រាប់ ដើម្បីបំបាត់ក្លិនមាត់អាក្រក់បាន។
អត្ថប្រយោជន៍ដ៏មិនគួរឲ្យជឿ ពីការធ្វើបែបនេះមានដូចជា លាងសម្អាតរាងកាយ ពង្រឹងដល់សុខភាពតម្រងនោម លាងសម្អាតស្បែក បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ព្យាបាលជំងឺរលាកទងសួត គ្រប់គ្រងចំណង់អាហារ និងផ្សេងៗទៀត៕
**អានអត្ថបទបន្ថែម៖វិធីធ្វើប្រេងស្លឹកគ្រៃ / HOW TO MAKE LEMONGRASS OIL!!!**
*គ្រឿងផ្សំ/INGREDIENTS:
-ស្លឹកគ្រៃ៥ដុំ/ 5 lemongrass stalk
-ទឹក ២ពែង/ 2 cups of water
-ប្រេងអូលីវ ២ពែង/ 2 cup olive oil
*វិធីធ្វើ /INSTRUCTION:
– ហាន់ស្លឹកគ្រៃជាចំណិតៗ
– Chop the lemongrass stalk into fine pieces
– ដាក់ក្នុងត្បាល់ ហើយបុកឱ្យបែក
– Using a mortar and pestle crush the chop lemongrass
– ដាំទឹក២ពែងក្នុងឆ្នាំឱ្យពុះ
– Put 2 cups of into a small pot and heat up the water
– ដាក់ចានគោមលើឆ្នាំងទឹកក្តៅដែលដាំ ប៉ុន្តែកុំឱ្យចានប៉ះទឹកដែលដាំនោះ
- Put a glass bowl on the pot, make sure the bottom is not touching the water
– ដាក់ប្រេងអូលីវ ហើយកំដៅចោលមួយសន្ទុះអោយក្តៅ
– Add the olive oil and let it warm up
– ដាក់ស្លឹកគ្រៃចូល ហើយកូរ
– Add the lemongrass and stir
– រម្ងាស់រយៈពេល ៦០នាទី
– Simmer the mixture for 60 minutes
– ត្រងកាកស្លឹកគ្រៃចេញ ហើយចាក់ទឹកដែលបានចូលក្នុងកែវសម្រាប់ប្រើថ្ងៃក្រោយ
– Strain out the lemongrass and pour into a jar for later use.
អត្ថបទដោយ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
**អានអត្ថបទបន្ថែម៖ វិធីព្យាបាលគ្រិចថ្លោះ ពិសេសកែងជើង! NATURAL REMEDY FOR SPRAIN ESPECIALLY ANKLE SPRAINED**
*ជំងឺ /Illness: គ្រិចថ្លោះ ពិសេសកែងជើង/ sprain especially ankle sprained
*គ្រឿងផ្សំ /Ingredients:
-ប្រេងស្លឹកគ្រៃ និង ប្រេងអូលីវ
-1 tablespoon of lemongrass oil and 4 tablespoon of olive oil
*វិធីធ្វើ/Instruction:
– លាយប្រេងស្លឹកគ្រៃ មួយស្លាបព្រាបាយ ជាមួយប្រេងអូលីវ៤ ស្លាបព្រាបាយ
– Add the lemongrass oil with the olive oil
– កូរឱ្យសព្វ
– Blend it well .
*វិធីប្រើប្រាស់/Dosage
– លាបលើកន្លែងគ្រិចថ្លោះ ហើយរឹតឱ្យបាន ២ ទៅ ៣នាទី
– Apply to your sprained ankle and rub for 2-3 minutes
– ធ្វើរបៀបនះ ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ
– Repeat 3-4 times a day.
កំណត់ចំណាំ/REMARK:
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ I am sharing this for knowledge and information only. Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.
អត្ថបទដោយ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ប្រភព៖ សៀវភៅបៃតងសុខភាព
អានអត្ថបទបន្ថែម៖ ឱសថធម្មជាតិព្យាបាលឈឺសរសៃដៃ ជើង ដោយសារធ្វើការច្រើន!
☞☞ រកបានហើយ ជួយព្យាបាលដោយមិនអស់ប្រាក់
អ្នកដែលឈឺសរសៃដៃ ជើង ដោយសារធ្វើការច្រើន
សូមជួយចែករំលែកបន្តដល់អ្នកឈឺផង!
– សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* វិធីធ្វើ៖ យកគល់ស្លឹកគ្រៃ៥ខាំ ខ្ញី៥ខាំ ហាន់ល្អិតៗ រួចក្រឡុកកិនឲ្យម៉ដ្ឋ រួចលាយជាមួយស្រាសសុទ្ធកន្លះលីត្រយកស្រាដែលខ្លាំងបន្តិច។
* វិធីប្រើ៖ យកវាមករឹត និងយកស្បៃចងបិតនៅកន្លែងដែលឈឺ ប្រមាណ២ឬ៣ដងក្នុង១ថ្ងៃ អនុវត្តវិធីនេះអ្នកនឹងបានធូរស្បើយ។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។