ឱសថបុរាណធម្មជាតិ
រូបភាព
* គ្រឿងផ្សំ
- ខ្ជាយ ១ មើម (ហាន់កង់ៗ)
- ខ្ទឹមក្រហម ១ មើម (ហាន់កង់ៗ)
- រំដេង ១ មើម (ហាន់កង់ៗ)
- ស្លឹកគ្រៃ ១ ទង
- ក្រូចសើច ១ គ្រាប់ (ពុះជាពីរ ឬបី)
- ស្លឹកក្រូចសើច ១ សន្លឹក
- ស្លឹកជីរអង្កាម ១ សន្លឹក
* វិធីធ្វើ
-លាងគ្រឿងផ្សំទាំង ៧ មុខឱ្យស្អាត
-ដាក់គ្រឿងផ្សំទាំងអស់ក្នុងទឹកមួយកំសៀវតូច ដាំឱ្យពុះ។
*វិធីប្រើប្រាស់
-ពិសាមួយថ្ងៃឱ្យអស់
– ស្អែកឡើងផ្សំម្តងទៀត ពិសាមួយអាទិត្យពេញ
-លោកអ្នកនឹងមានអារម្មណ៍ធូរសរសៃសសូងយ៉ាងច្រើន ក្រោយលាងឈាមបានស្អាតរួចមកនោះ៕
——————————————-
**អានអត្ថបទមានប្រយោជន៍បន្ថែម៖ ជីអង្កាមមានអត្ថប្រយោជន៍ព្យាបាលមហារីក?**
សារជាតិមួយចម្រាញ់ពីស្លឹកជីរអង្កាមអាចព្យាបាលមហារីកដោយវិធីបំផ្លាញសរសៃឈាមចិញ្ចឹមដុំគីស-តាមក្រុមស្រាវជ្រាវនៅសកលវិទ្យាល័យ Salford (អង់គ្លេស)។ ប្រធានក្រុមស្រាវជ្រាវ Alan McGownឲ្យដឹងថា យុទ្ធសាស្ត្រវាយលុករបស់សារជាតិចម្រាញ់នេះគឺបំបាត់ប្រសិទ្ធភាពសរសៃឈាមផ្គត់ផ្គង់អុកស៊ីហ្សែន និងសារជាតិបំប៉នឲ្យដុំគីស។ ដុំគីសត្រូវបង្អត់ឃ្លាននឹងមិនអាចរីកចម្រើន និងសន្សឹមៗត្រូវកំទេច។
លោក McGownសង្កត់ធ្ងន់ថា ឧត្តមភាពរបស់សារជាតិចម្រាញ់ពីជីរអង្កាមប្រៀបនឹងវិធីព្យាបាលប្រពៃណីគឺលទ្ធភាពស្គាល់គោលដៅវាយប្រហារ-មានតែសរសៃឈាមចិញ្ចឹមកោសិកាមហារីកទើបស្ថិតក្នុងក្រសែភ្នែករបស់សារជាតិនេះ។ សរសៃឈាមរបស់ជាលិកាល្អៗហាក់ដូចជាមិនគ្រោះថ្នាក់។ លោកនិយាយថា សារជាតិចម្រាញ់នេះនឹងជាសមាសធាតុសំខាន់របស់ថ្នាំ “ឈ្លាសវៃ” កំទេចកោសិកាមហារីកដោយមិនឥទ្ធិពលដល់ជាលិកាល្អ។
ប្រសិនជោគជ័យនេះនឹងជាដំណោះស្រាយដ៏ប្រសើរថ្លៃថ្លាក្នុងការព្យាបាលជំងឺមហារីកនៅទាំងមនុស្សនិងកូនក្មេង។ ប៉ុន្តែលោក McGownឲ្យដឹងថា “នៅកិច្ចការជាច្រើនត្រូវធ្វើមុនពេលវិធីព្យាបាលឈ្លាសវៃនេះត្រូវបានអនុវត្តលើសរីរាង្គអ្នកជំងឺ”។ បច្ចុប្បន្នលក្ខណៈប្រសិទ្ធភាពរបស់សារជាតិចម្រាញ់ជីរអង្កាមត្រូវបានអះអាងលើកោសិកាមហារីកសួត និងសុដន់ក្នុងបន្ទប់ពិសោធន៍”៕`
ប្រភព៖ វាយោ
——————————————-
>>> ក្រូចសើច ជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ លាងសំអាតឈាម បង្កើនប្រពន្ធការពារខ្លួនឲ្យរឹងមាំ ជួយឲ្យគេងលក់ស្រួល បំបាត់ខ្យល់ចាប់វិលមុខ ក្អកស្លេស ចុកពេលមានរដូវ
ស៊ែរចែកគ្នាដឹងផង! >>>
១/ រូបមន្តបំបាត់អង្គែ៖
ក្រូចសើច១ ផ្លែ យកទៅដុតរួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹកចេញ។
២/រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ៖
-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក ប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នា
យកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥ នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យ
នឹង ចាប់ផ្តើមបានផល ។
៣/រូបមន្ត ភេសជ្ជៈក្រូចសើច លាង សំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម៖ ( Cholesterol
-ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹក
ងើបពីគេង។
៤/ រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល៖
-ផ្លែក្រូចសើច ៤-៥ ផ្លែចិត្តសំបក ច្របាច់យកទឹក
-អំបិល ១ចឹប
-ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន )
-ទឹកកក
យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាសុីនក្រឡុក ឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។
– ក្រូចសើចអាចបង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ប្រឆាំងជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល , បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ។
*វិធីធ្វើ៖
-សំបកផ្លែក្រូចសើចស្ងួត ហាន់១ ស្លាបព្រាបាយ ឆុងទឹក១កែវពិសាជាប្រចាំ។
– ក្អកស្លេស៖ យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង លាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ។
– ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )។
ប្រភព៖ The Memories
៥/ ជួយធ្វើឱ្យសក់លោកអ្នកស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី៖
ទឹកក្រូចសើច៖ ផ្សំឡើងពីផ្លែក្រូចសើច និងទឹកស្អាត ១លីត្រប៉ុណ្ណោះក៏ជួយធ្វើឱ្យសក់ មានសភាពភ្លឺរលោងស្អាតបានដែរ។
*គ្រឿងផ្សំមានដូចជា:
ផ្លែក្រូចសើច ១គីឡូក្រាម ទឹក1លីត្រ
*វិធីធ្វើៈ
-នាំយកផ្លែក្រូចសើចទៅលាងទឹកឱ្យស្អាត ហើយចិតវាទាំងសម្បកឱ្យចេញជាចំណិតៗតូចៗល្មម។
-យកទៅដាក់នៅក្នុងឆ្នាំងដែលមានទឹកស្អាតចំណុះ១លីត្រ
-រួចយកវាទៅស្ងោរប្រមាណជា១៥នាទី។
-ក្រោយមកដួសវាទុកឱ្យត្រជាក់ សឹមយកវាទាំងទឹកទាំងផ្លែទៅដាក់ក្នុងម៉ាស៊ីនក្រឡុក ក្រឡុកវាឱ្យម៉ត់។
-បន្ទាប់មកយកក្រណាត់សស្អាតមកច្រោះយកកាកវាចេញ រួចយកទៅដាក់ចំហុយ ឬរំងាស់ភ្លើងតិចៗរហូតវារលាយក្លាយទៅជាក្រែមចាំលើកវាទុកឱ្យត្រជាក់ ហើយច្រកចូលទៅក្នុងដប បិទគម្របឱ្យជិត។ ធ្វើបែបនេះ អាចរក្សាទុកបានយូររយៈពេល ដល់ទៅ៣-៦ខែ។
ចែករំលែកដោយ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
——————————————-
>>>>ខ្ញី បំផ្លាញជាតិពុលក្នុងខ្លួន>>>
-សារៈប្រយោជន៍របស់ខ្ញី៖ខ្ញីត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃរុក្ខជាតិដែលល្អបំផុតសម្រាប់ការបំបាត់ជាតិពុលក្នុងរាងកាយនិងអាហារ។ វាក៏ជាគ្រឿងទេសដែលជួយដល់សុខភាពខ្លាំង មិនតែប៉ុណ្ណោះត្រូវបានចាស់សម័យដើម ប្រើវាធ្វើជាឱសថបុរាណរាប់ពាន់ឆ្នាំមកហើយ ដោយសារតែវាមានប្រសិទ្ធភាពក្នុងការប្រឆាំងអុកស៊ីតកម្ម, ដំបៅ និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។
-សមាសធាតុ Gingerol និង Shogaol ដែលមានក្នុងខ្ញី មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុល និងការពារកុំអោយមានការជាប់សាច់ដុំរលីងថែមទៀតផង។ ម្យ៉ាងទៀតបើសិនជាយើងយកខ្ញីមកដាំទឹកងូត វានឹងជួយជម្រះជាតិអំបិលនិង កំចាត់ជាតិពុលនៅលើស្បែក ហើយម្យ៉ាងទៀតជម្រុញអោយរាងកាយរបស់អ្នកនិងក្នុងពេលដូចគ្នានេះដែរវាអនុញ្ញាតឱ្យមានច្រកចូលនៃម៉ាញេស្យូមនិងស៊ុកផាតចូលទៅក្នុងរាងកាយតាមរន្ធញើស។
*គ្រឿងផ្សំ៖
-ខ្ញីមួយមើម
-សាច់ជូរ ១ពែង ( ម៉ាញេស្យូមស៊ុលផាត)
*វិធីធ្វើ៖
យកសខ្ញី និងសាច់ជូរទៅដាក់ក្នុងទឹក ហើយដាំអោយពុះរួចទុកអោយក្ដៅឧណ្ឌៗ ឬក៏អ្នកអាចយកទឹកដែលដាំពុះទៅលាយជាមួយទឹកត្រជាក់ដើម្បីកាត់បន្ថយកំដៅក៏បាន បន្ទាប់មកដូតទឹកដែលក្ដៅឧណ្ឌៗ នោះរយៈពេលពី១៥ទៅ២០នាទី។
**អានអត្ថបទមានប្រយោជន៍បន្ថែម៖អត្ថប្រយោជន៍របស់ខ្ញីចំពោះសុខភាព**
» ទឹកខ្ញី ជួយការពារការដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង
ជួយការពារពីជម្ងឺមហារីក កាត់បន្ថយអាការការចាញ់កូន
កាត់បន្ថយការកកឈាម កាត់បន្ថយជំងឺទឹកនោមផ្អែម ផ្តាសាយរ៉ាំរៃ
* វិធីធ្វើទឹកខ្ញីដើម្បីសុខភាព៖
– យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជាចំណិតតូចៗ
– ដាក់ដាំទឹកប្រមាណ០,៧លីត្រឲ្យពុះ រួចដាក់ខ្ញីចូលរំងាស់រយៈពេល១៥នាទី រួចទុកវាឲ្យត្រជាក់
– អាចពិសាប្រមាណ១០០មីលីលីត្រ ដោយច្របាច់ក្រូចបន្តិច បន្ថែមទឹកឃ្មុំ១ស្លព្រាកាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកករតាមចំណូលចិត្ត ពិសាជាប្រចាំមុនពេលចូលគេង។
* អត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព៖
– ជួយឲ្យរាង្គកាយរបស់យើងស្រូបយកសារធាតុចិញ្ចឹមពីអាហារបានល្អ។
– ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ ការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយការឆ្លងបាក់តេរីនៅក្នុងក្រពះនិងជួយកាត់បន្ថយការរលាកបំពង់ក។
– ជួយកាត់បន្ថយអាការផ្តាសាយ និងអាការតានតឹង។
– ជួយកាត់បន្ថយឥទ្ធិពលកាំរស្មី UV មកលើស្បែករបស់យើង។
– ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។
– ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ខ្ញីអាចជួយកាត់បន្ថយជាតិប្រូតេអ៊ីននៅក្នុងទឹកនោម និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាម ដែលធ្វើឲ្យឈាមធ្វើចលនារបត់បានល្អ និងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល។
– ជួយការពារពីជម្ងឺមហារីក។
– ជួយកាត់បន្ថយអាការការចាញ់កូន ពិសារទឹកខ្ញីមួយពែង ជាមួយនឹងទឹកឃ្មុំមួយចំនួននឹងជួយកាត់បន្ថយការចាញ់កូន។
– ជួយកាត់បន្ថយការកកឈាម វាជួយធ្វើឱ្យប្លាកែតឈាមស្អិតតិចដែលជួយកាត់បន្ថយការប្រឈមនៃការក្រិនរឹងសរសៃឈាម។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ blogsnaturalnews