ចំណេះដឹងទូទៅ
រូបភាព
និយមន័យ
ជម្ងឺស្លេកស្លាំង គឺជាជម្ងឺដែលកោសិកាគ្រាប់ឈាមក្រហម ឬក៏ អេម៉ូក្លូប៊ីន មានចំនួនតិចជាងធម្មតា។ កម្រិតនៃអេម៉ូក្លូប៊ីន ខុសគ្នា រវាងបុរស និងស្រ្តី។ ចំពោះមនុស្សប្រុស កម្រិតនៃអេម៉ូក្លូប៊ីនធម្មតា គឺច្រើនជាង 13.5 gram/100 ml ចំណែកឯស្ត្រី គឺច្រើនជាង 12.0 gram/100 ml។
សញ្ញា និង រោគសញ្ញា
មនុស្សមួយចំនួន ពុំមានរោគសញ្ញាទេ។ រោគសញ្ញា ប្រែប្រួលទៅតាម ដំណើរការនៃការកើតជម្ងឺស្លេកស្លាំង។
+ចំពោះជម្ងឺស្លេកស្លាំងដោយសារការបាត់បង់ឈាមភ្លាមៗធ្ងន់ធ្ងរ ៖
-វិលមុខ dizziness,
-ធីងធោង lightheadedness,
-អស់កម្លាំង fatigue,
-វង្វែងវង្វាន់ confusion,
-ហត់ shortness of breath
-បាត់បង់ស្មារតី loss of consciousness
+ចំពោះជម្ងឺស្លេកស្លាំងរ៉ាំរ៉ៃ ៖
-នឿយហត់ Tired
-ឆាប់អស់កម្លាំង Fatigue easily
-ស្លេកស្លាំង Appear pale
-ញ័រដើមទ្រូង Develop palpitations (feeling of heart racing)
-ហត់ Become short of breath
-ល្ហិតល្ហៃ Malaise (general sense of feeling unwell)
-បញ្ហាបេះដូង Worsening of heart problems
ប្រភេទ
+ឈរលើមូលដ្ឋាន នៃដំណើរការកើតជម្ងឺ ថាតើវាកើតឡើងរហ័ស ឬក៏សន្សឹមៗ
-ជម្ងឺស្លេកស្លាំងស្រួចស្រាវ (កើតឡើងរហ័សភ្លាមៗ)
-ជម្ងឺស្លេកស្លាំងរ៉ាំរ៉ៃ (កើតឡើងសន្យឹមៗ)
+ឈរលើមូលដ្ឋាន នៃទំហំមធ្យមរបស់គ្រាប់ឈាមក្រហម Mean Corposcular Volume (MCV)
-MCV តិចជាង 80៖ ជម្ងឺស្លេកស្លាំង ដែលគ្រាប់ឈាមមានទំហំតូច
-MCV 80-100៖ ជម្ងឺស្លេកស្លាំង ដែលគ្រាប់ឈាមក្រហមមានទំហំធម្មតា
-MCV ខ្ពស់ជាង 100៖ ជម្ងឺស្លេកស្លាំង ដែលគ្រាប់ឈាមមានទំហំធំ
មូលហេតុ
-ខ្វះជាតិដែក
-កង្វះវីតាមីន B12
-កង្វះជាតិហ្វូលឡាត (folate)
-គ្រាប់ឈាមក្រហមបែក
-ជម្ងឺខួរឆ្អឹង
-ជម្ងឺខ្សោយតម្រងនោម
-ប្រើប្រាស់អាល់កុលរ៉ាំរ៉ៃ
-ជម្ងឺរ៉ាំរ៉ៃរយៈពេលយូរ
-ថ្នាំមួយចំនួន
-វីរុស HIV និង ជម្ងឺអេដស៍ AIDS
-ជម្ងឺទាក់ទងនឹងពូជ ដូចជា ជម្ងឺស្លេកស្លាំងដែលអេម៉ូក្លូប៊ីនមានរាងដូចកណ្តៀវច្រូតស្រូវ ជម្ងឺអាល់ហ្វាតាឡាសេមី និង ជម្ងឺបេតាតាឡាសេមី
-ការបាត់បង់ឈាមភ្លាមៗ។
រោគវិនិច្ឆ័យ
-រាប់ចំនួនកោសិកាគ្រាប់ឈាមក្រហម (RBC)
-វាស់វែងអេម៉ាតូក្រីត និង អេម៉ូក្លូប៊ីន
-វាស់វែងទំហំមធ្យម (MCV) រូបរាង និងព័ណ៌ នៃកោសិកាគ្រាប់ឈាមក្រហម។
ផលលំបាក ៖ កម្រិតអុកស៊ីសែនក្នុងរាងកាយចុះទាប (hypoxia)
ប្រភព៖វេជ្ជបណ្ឌិត សេង ប៊ុនដេត
———————————
**អានអត្ថបទមានប្រយោជន៍បន្ថែម**
ការយល់ដឹងអំពីជំងឺពុកឆ្អឹង Understanding of Osteoporosis
ការយល់ដឹងអំពីជំងឺពុកឆ្អឹង Understanding of Osteoporosis
– ជំងឺពុកឆ្អឹង គឺជាជំងឺដែលធ្វើឲ្យឆ្អឹងផុយស្រួយ ងាយនឹងបាក់។
-នៅពេលអាយុលើសពី ៣៥ឆ្នាំ ដង់ស៊ីតេឆ្អឹង ថយចុះ ហើយការបាត់បង់ជាតិឆ្អឹង -កើនឡើងយ៉ាងរហ័សចំពោះស្ត្រីក្រោយពេលអស់រដូវ។
-កត្តាប្រឈម នៃជំងឺពុកឆ្អឹង
+ពូជ
+ការមិនសូវធ្វើលំហាត់ប្រាណ
+ខ្វះជាតិកាល់ស្យូម និង វីតាមីន D
+មានប្រវត្តិផ្ទាល់ខ្លួននៃការបាក់ឆ្អឹងនៅពេលពេញវ័យ
+ជក់បារី
+ផឹកស្រាច្រើន
+ប្រវត្តិមានជំងឺសន្លាក់ប្រភេទ rheumatoid arthritis
+ទម្ងន់ខ្លួនស្រាល
+និងមានប្រវត្តិគ្រួសារមានជំងឺពុកឆ្អឺង។
-ជំងឺពុកឆ្អឹង មិនមានរោគសញ្ញាបង្ហាញច្បាស់លាស់ទេ គេអាចដឹងបាននៅពេលមានការបាក់ឆ្អឹងកើតឡើង។
-គេអាចធ្វើរោគវិនិច្ឆ័យតាមរយៈការថតដោយកាំរស្មីអិច បញ្ជាក់ដោយតេស្តវាស់វែងដង់ស៊ីតេឆ្អឹង។
-ការព្យាបាលជំងឺពុកឆ្អឹង
+ប្រើប្រាស់ថ្នាំ
+បញ្ឈប់ការជក់បារី និង ផឹកស្រា
+លំហាត់ប្រាណទៀងទាត់
+ប្រើប្រាស់កាល់ស្យូម និង វីតាមីន D។
ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត
**ការយល់ដឹងអំពីជម្ងឺប្រឆាំងខ្លួនឯង Understanding Autoimmune Disease**
– ប្រព័ន្ធការពាររាងកាយ ជាអ្នកបង្កើតគ្រឿងការពារ ឬក៏ទ័ពដែលភាសារបច្ចេកទេស ហៅថាអង់ទីគ័រ (ជាតិប្រូតេអ៊ីន ដែលតាមឃ្លាំមើល និងបំផ្លាញសារធាតុជាក់លាក់មួយ) ប្រឆាំងនឹងអ្នកដែលជ្រៀតជ្រែកចូលក្នុងរាងកាយ ដូចជា វីរុស (viruses) បាក់តេរី (bacteria) ប៉ារ៉ាស៊ីត (parasites) មេរោគផ្សិត (fungi)។ អ្នកជ្រៀតជ្រែក គេអាចហៅម្យ៉ាងទៀតថា ជាអ្នកខាងក្រៅ ឬក៏សត្រូវ។
-ជម្ងឺប្រឆាំងខ្លួនឯង កើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយ ចាត់ទុកកោសិការបស់ខ្លួន ជាអ្នកខាងក្រៅ រួចហើយបង្កើតគ្រឿងការពារ វាយប្រហារទៅលើកោសិការរបសស់ខ្លួន ប្រៀបដូចនឹង គ្រួសារមួយ សហគមន៍មួយ សង្គមមួយ ឬក៏ ប្រទេសមួយ ដែលចាត់ទុកសមាជិករបស់ខ្លួនជាអ្នកជ្រៀតជ្រែក ឬក៏ជាអ្នកខាងក្រៅ។
-ជម្ងឺប្រឆាំងខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់ជាលិកាមួយ ឬ ជាលិកាច្រើនប្រភេទ នៃរាងកាយ។ តើជាលិកាជាអ្វី? ជាលិកា ប្រៀបដូចនឹងវិស័យមួយ នៅក្នុងសង្គមមនុស្សយើង ។ សរីរាង្គ និង ជាលិកា ដែលប៉ះពាល់ញឹកញាប់បំផុត គឺ៖
+សន្លាក់ joints
+សាច់ដុំ muscles
+ស្បែក skin
+កោសិកាគ្រាប់ឈាមក្រហម red blood cells
+សរសៃឈាម blood vessels
+ជាលិកាសម្រាប់តភ្ជាប់ connective tissue
+ក្រពេញអង់ដូគ្រីន endocrine glands
-រោគសញ្ញារបស់វាប្រែប្រួលទៅតាមប្រភេទនៃជម្ងឺ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ រោគសញ្ញាដែលជួបញឹកញាប់ ដូចជា អស់កម្លាំង ក្តៅខ្លួន រលាក និងល្ហិតល្ហៃ គឺមានប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ។
-រោគសញ្ញា នៃជម្ងឺប្រឆាំងខ្លួនឯង មានភាពមិនទៀងទាត់ទេ មានន័យថា វាធ្ងន់ធ្ងរនៅពេលជម្ងឺរើឡើងវិញ និងថយចុះ ឬក៏គ្មានរោគសញ្ញា នៅពេលជម្ងឺមានការធូរស្បើយ។
-ជម្ងឺប្រឆាំងខ្លួនឯង មានរហូតដល់ ៨០ប្រភេទ ហើយមនុស្សម្នាក់អាចកើតជម្ងឺប្រឆាំងខ្លួនឯងច្រើនប្រភេទ ក្នុងពេលតែមួយ។
-ជាញឹកញាប់ ជម្ងឺប្រឆាំងខ្លួនឯង ច្រើនកើតមានក្នុងគ្រួសារដែលកើតជម្ងឺនេះ ហើយ ៧៥% នៃអ្នកកើតជម្ងឺនេះ គឺជាស្រ្តី។ មូលហេតុ នៃជម្ងឺប្រឆាំងខ្លួនឯង មិនត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែទ្រឹស្តីជាច្រើន បង្ហាញថា កត្តាបង្ករឲ្យកើតមានជម្ងឺប្រឆាំងខ្លួនឯង រួមមាន បាក់តេរី វីរុស ថ្នាំ សារធាតិគីមី និង បរិស្ថានដែលធ្វើឲ្យមានប្រតិកម្មរលាកកើតឡើង។
-ការធ្វើរោគវិនិច្ឆ័យជម្ងឺប្រឆាំងខ្លួនឯង គឺត្រូវស្រាវជ្រាវរកគ្រឿងការពារ (antibodies) ការជ្រៀតជ្រែកនៃអ្នកខាងក្រៅ វត្តមាននៃការរលាក និង កម្រិតនៃការរលាក។
-នៅពេលបច្ចុប្បន្ន ពុំមានការព្យាបាលណា ដែលអាចព្យាបាលជម្ងឺនេះ ឲ្យជាសះស្បើយបានទេ។ ការព្យាបាល គឺផ្តោតលើការបន្ធូរបន្ថយរោគសញ្ញា និង ការពារផលលំបាកកុំឲ្យកើតឡើង ។ វិធីព្យាបាលដែលគេប្រើញឹកញាប់
+ថ្នាំបន្ថយប្រតិកម្មរបស់ប្រព័ន្ធការពាររាងកាយ
+បង្រ្គប់ជាតិអ័រម៉ូនដែលខ្វះ បើសិនចាំបាច់
+បញ្ចូលឈាម បើសិនប៉ះពាល់ដល់គ្រាប់ឈាម
+ថ្នាំបំបាត់ការរលាក បើសិនប៉ះសន្លាក់
+ថ្នាំបំបាត់ការឈឺចាប់
+ការព្យាបាលដោយចលនា (Physical therapy)
+ថ្នាំរំងាប់អារម្មណ៍
-ជម្ងឺប្រឆាំងខ្លួនឯង មិនមានថ្នាំព្យាបាលទេ ដូច្នេះ ត្រូវរៀនរស់ តាមវិធីដូចខាងក្រោម៖
+ហូបរបបអាហារដែលមានតល្យភាព និងនាំមកនូវសុខភាព
+ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់
+សម្រាកឲ្យបានច្រើន ទាំងផ្លូវកាយ និងចិត្ត
+ប្រើវីតាមីនបំប៉ន ដែលណែនាំដោយគ្រូពេទ្យ
+កាត់បន្ថយរោគស្ត្រេស្ត
+កាត់បន្ថយការត្រូវពន្លឺថ្ងៃ និង ចៀសវៀងអ្វីដែលនាំឲ្យជម្ងឺរើឡើងវិញ
+បញ្ឈប់ការជក់បារី ។
ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត