ឱសថបុរាណធម្មជាតិ
ផ្ទីអាចម៍មាន់អាចព្យាបាលជំងឺ រលាកពោះវៀនតូច ឫសដូងបាតជុះចេញឈាម មួល ព្រមទាំងអាចព្យាបាល ហើមអញ្ចាញធ្មេញ លាសដោះ បូស សត្វល្អិតទិច ក្អែប-ខ្ទួយ ខ្យាដំរីទិច ពស់ចឹកថែមទៀតផង
រូបភាព
*ព្យាបាលជំងឺ៖ មួល រលាកពោះវៀនតូច ឫសដូងបាតជុះចេញឈាម ហើមអញ្ចាញធ្មេញ លាសដោះ បូស សត្វល្អិតទិច ក្អែប-ខ្ទួយ ខ្យាដំរីទិច ពស់ចឹក
*វិធីធ្វើ និងវិធីប្រើប្រាស់៖
-រុក្ខជាតិទាំងមូល
-ហាលឱ្យស្ងួត ដាំផឹក ១៥-៣០ក្រាម ក្នុង ១ថ្ងៃ។
-បើស្រស់ បុកផឹក ឬដាំផឹក ៥០-១០០ក្រាម ១ថ្ងៃ។
-បើសត្វមានពិសទិច ឬខាំ ឲ្យយករុក្ខជាតិនេះទាំងស្រស់ បុកពួតយកទឹកផឹក។
ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
ផ្ទីយកមកស្ងោររសជាតិឈ្ងុយឆ្ញាញ់ពិសាណាស់!
————————————
>>>ច្បាប់ល្បើកថ្មី បណ្តាំក្រុម ង៉ុយ “ផ្ទីអាចម៍មាន់”>>>
កុំជិះកុំជាន់ ស្មៅផ្ទីអាចម៍មាន់
ពាក្យចាស់ឧបមា បុរាណហៅផ្ទី
ពីរបីប្រការ កុំស៊ីត្រង់ណា
ជុះដាក់ត្រង់ហ្នឹង។
សាច់សាលោហិត កុំផ្តួលផ្តេកផ្តិត
ផ្តួចទោសកើតប្តឹង អាពុកផ្តែផ្តាំ
ចូរចាំចេះថ្លឹង សាច់ថ្លើមសួតឆ្អឹង
និងស្បែកខាងក្រៅ។
សាច់សួតក្នុងខ្លួន ទុកស្មើបងប្អូន
ប្រពន្ធកូនចៅ សរសៃនិងស្បែក
ចែកជាញាតិផៅ ខ្ញុំស្រីខាងក្រៅ
ជាស្មៅអាចម៍មាន់។
ស្រីខ្ញុំកំដរ បើឃើញរូបល្អ
កុំលលូកលាន់ កុំលួចលបលេង
ក្រែងម្ចាស់គេទាន់ កុំភប់កុំភាន់
អាប់អន់អាត្មា។
ដកស្រង់ពី ច្បាប់ល្បើកថ្មី
បណ្តាំក្រុម ង៉ុយ
—————————————
>>>វិធីធ្វើក្រូចងាំង៉ូវ>>>
ក្រូចឆ្មាមិនត្រឹមតែផ្តល់ អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពយើងទាំងប៉ុណ្ណោះទេ វាថែមទាំងជាគ្រឿងផ្សំដែលធ្វើឲ្យម្ហូបកាន់តែមានរស់ជាតិឆ្ងាញ់ថែម ទៀត។ អត្ថបទខាងក្រោមនេះបង្ហាញពីវិធីធ្វើ ក្រូចងាំង៉ូវ ដែលអាចរក្សាទុកប្រើប្រាស់បានយូរ។ pickled limes
+ គ្រឿងផ្សំ
– ក្រូចឆ្មា ១០ផ្លែ
– ស្ករត្នោត ១ស្លាបព្រាបាយ
– អំបិល ៣ស្លាបព្រាបាយ
– ទឹកខ្មេះ ៤ស្លាបព្រាបាយ
– ទឹក ១លីត្រ
+ វិធីធ្វើ
១. មុនដំបូងយកក្រូចឆ្មាមកលុញឲ្យទន់ បន្ទាប់មកយកវាទៅស្រុះក្នុងទឹកកំពុងដាំពុះប្រហែលជា ៥នាទី។
២. ៥នាទីក្រោយមកស្រង់យកមកលាងទឹកត្រជាក់ រួចហើយដាក់ហាលថ្ងៃឲ្យក្រៀមប្រហែលជា ២-៣ថ្ងៃ។
៣. បន្ទាប់ពីហាលថ្ងៃស្ងួតហើយយកវាមកច្រកចូលក្នុងក្រឡរ។
៤. យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង ចាក់ទឹកបន្តិចរួចកូរវាឲ្យស្អិតឡើងជើងអង្ក្រង។
៥. ដាក់ទឹកអំបិល និងទឹកខ្មេះចូលកូរវាឲ្យរលាយរួចដាំឲ្យពុះ បន្ទាប់ពីទឹកពុះហើយត្រូវបិតភ្លើងទុកទឹកនោះអោយ
ត្រជាក់។
៦. ពេលដែលទឹកត្រជាក់យកវាទៅចាក់ចូល ឬក៏ដួសដាក់ក្នុងក្រឡរដែលបានដាក់ក្រូចចូលទុកវាមួយសប្តាហ៍អាចយក វាទៅប្រើបានហើយ៕
ប្រភពៈ ផ្សារកសិកម្មយើង