ចំណេះដឹងទូទៅ
រូបភាព
១. ការជ្រើសរើសពូជ
– ពូជល្អ គ្មានជំងឺ
– ពូជត្រសក់ផ្អែមមាន ៣ប្រភេទ៖
+ពូជសាច់ពណ៌លឿង (សូវិត) នាំចូលពីប្រទេសថៃ
+ពូជសំបកលឿង សាច់ពណ៌ខៀវ (ពូជស៊ីថង) នាំចូលពីប្រទេសថៃ
+ពូជសំបកខៀវ សាច់ខៀវ (ពូជតាខាយ) នាំចូលពីប្រទេសចិន
* ត្រសក់ទាំង ៣ពូជនេះ មានការនិយមចូលចិត្តច្រើននៅតាមទីផ្សារ។
២. ការជ្រើសរើសដី
- ដីខ្ពស់មិនលិចទឹកនៅរដូវវស្សា
– រដូវប្រាំង អាចដាំនៅលើដីស្រែ ប៉ុន្តែត្រូវនៅជិតប្រភពទឹក ងាយស្រួលស្រោចស្រព។
៣. ការរៀបចំដី
– ភ្ជួរដីហាលចោល ១សប្តាហ៍
– បាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស
– ភ្ជួរបង្កប់ជីទៅក្នុងដី ទុកចោលរយៈពេល ២ថ្ងៃ
– រាស់ឱ្យស្មើ
– កាប់រណ្តៅដាំ ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៣តឹក។
៤. ការបណ្តុះកូន
– ជីករណ្តៅ ដាក់ជីកំប៉ុស្ត ឬជីលាមកមាន់ (ទ្រាប់បាត) មួយរណ្តៅ ១ បង្គី
– ចន្លោះពីគុម្ពមួយ ទៅមួយ ៣តឹក
– ពេលដាំរួច ត្រូវស្រោចទឹក
– គ្របកៅស៊ូប្លាស្ទិកលើរង (ត្រូវចោះរន្ធតូចៗ ដើម្បីឱ្យមានខ្យល់ចេញចូល)។
៥. ការថែទាំ
– ស្រោចទឹក ១ថ្ងៃ ម្តង
– អាយុពី ២០-៣០ថ្ងៃ ដាក់ជីលាមកមាន់ និងជីកំប៉ុស នៅចន្លោះរង
– ត្រសក់ដុះបាន ៧សន្លឹក ចងទ្រើង ឱ្យត្រសក់វារឡើង
– ត្រសក់ដុះបាន ១៤សន្លឹក
+បេះខ្នែង ដែលមានក្រោមស្លឹកទី៤ ចោល
+លើសន្លឹកទី១៤ ត្រូវទុក ខ្នែងតែ ៣ខ្នែង សម្រាប់ទុកយកផ្លែ លើសពីនេះ បេះចោល
+ខ្នែងទាំងបីនេះមានផ្លែ ៣ តែត្រូវទុកតែមួយផ្លែតែប៉ុណ្ណោះ ដោយជ្រើសរើសផ្លែណាដែលល្អជាងគេ។
– ត្រសក់ច្រើនជួបប្រទះបញ្ហា ដង្កូវចោះស្លឹក និងជំងឺស្លឹកក្រហម។ វិធីផ្សំថ្នាំរុក្ខជាតិ សម្លាប់សត្វចង្រៃ៖
-ធាតុផ្សំ
+គ្រាប់ប៉ិកួក ៥គ.ក្រ
+គ្រាប់ស្លាក់ ៥គ.ក្រ
+គ្រាប់ស្លែង ៥គ.ក្រ
+បណ្តូលពេជ្រ ១០គ.ក្រ ។
-វិធីធ្វើប្រើប្រាស់
+ចិញ្ច្រាំធាតុផ្សំខាងលើឱ្យម៉ដ្ឋ រួចដាក់ក្នុងពាង
+ចាក់ទឹកដាក់ត្រាំ ចំនួន ២៤០លីត្រ
+ទុករយៈពេល ១៥ថ្ងៃ (ទុកក្រោមម្លប់)
+ក្នុងរយៈពេលរក្សាទុក ត្រូវបើកគម្របពាង កូរ ១ថ្ងៃម្តង ដើម្បីឱ្យថ្នាំឆាប់កាច់។
-វិធីប្រើប្រាស់
+លាយទឹកថ្នាំ ៣លីត្រ ជាមួយទឹកធម្មតា ២០លីត្រ
+ស្រោចទៅលើត្រសក់ នៅពេលល្ងាច (មុនថ្ងៃលិច)។
៦. ការប្រមូលផល
– អាយុ ៦០-៧០ថ្ងៃក្រោយដាំ អាចប្រមូលផលបានហើយ។
ប្រភព៖ សៀវភៅបៃតងកសិកម្ម ភាគ១
——————————
>>ត្រសក់ស្រូវអាចជួយសម្រកទម្ងន់បានថែមទៀតផង ពិសេស យើងអាចយកមកធ្វើបង្អែមមានឱជារសឈ្ងុយឆ្ញាញ់ពិសាណាស់! ទំនេរអាចរៀនធ្វើញ៉ាំបានណាបងប្អូន>>
>>> របៀបធ្វើបង្អែមត្រសក់ស្រូវ >>>
+ គ្រឿងផ្សំ
– ត្រសក់ស្រូវទុំ ១ផ្លែ
– ខ្ទិះដូង ៤៥០មីលីលីត្រ
– ស្ករស ៣០០ក្រាម
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ទឹកកក ដាក់តាមចំណូលចិត្ត
+ វិធីធ្វើ
១. ដំបូងយកត្រសក់ស្រូវទុំមកពុះយកគ្រាប់ចេញ និងចិតសំបកឲ្យស្អាត រួចហើយចិតវាជាដុំៗតូចល្មមទុកដោយឡែកសិន។
២. ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងដាក់ដាំឲ្យពុះ បន្ទាប់មកចាក់ស្ករស និងអំបិលចូលរួចហើយកូរវាទុកឲ្យពុះកូរម្តងទៀតជាការស្រេច (ធ្វើទឹកខ្ទិះដូង)។
៣. នៅពេលដែលញ៉ាំគ្រាន់តែដួសត្រសក់ស្រូវដាក់ចូលក្នុងចាន រួចហើយដាក់ទឹកខ្វិះដូង និងទឹកកកទៅតាមការចូលចិត្តនោះអ្នកអាចញ៉ាំវាបានហើយ៕
ប្រភព៖ មុខម្ហូប I Love Cooking
>>>> ញ៉ាំត្រសក់ស្រូវ អាចជួយឲ្យអ្នក សម្រកទម្ងន់បាន >>>>
បន្លែផ្លែឈើច្រើនអាចជួយឲ្យអ្នកមានសុខភាពល្អ សូម្បីតែផ្លែត្រសក់ស្រូវយើងតែងតែយក មកធ្វើជាអន្លក់ និងធ្វើជា បង្អែមសម្រាប់ញ៉ាំ ហើយវាមានប្រសិទ្ធិភាពក្នុងការសម្រក់ទម្ងន់ផងដែរ។
១,ផ្ទុកជាតិកាឡូរីទាន៖ ដើម្បីសម្រកទម្ងន់ អ្នកគូរគិតពីអាហារជាមួលដ្ឋានចាំបាច់យ៉ាងសំខាន់ ហើយអ្នកគូរតែ
ធ្វើការស្វែងយល់នឹងការយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់។ ផ្លែត្រសក់ស្រូវមានផ្ទុកកម្រិតកាឡូរីទាប ងាយស្រួលដល់
ដើម្បីសម្រកទម្ងន់ ដោយគ្រាន់តែញ៉ាំ ២ចំនិតសម្រាប់អាហារព្រឹក។
២,ជួយដល់ការរំលាយអាហារបានល្អ៖ ញ៉ាំផ្លែឈើនៅពេលព្រឹក ជួយបំបាត់ជាតិពុលចេញពីរាង្គកាយបានល្អ
ហើយសំខាន់ដល់ការសម្រកទម្ងន់។ ពេលនេះអ្នកគួរជ្រើសរើសផ្លែត្រសក់ស្រូវ ជាអាហារសម្រាប់រាង្គកាយ។
ប្រភព៖ everyday