ឱសថបុរាណធម្មជាតិ
រូបភាព
*ព្យាបាល
-សម្អាតថ្លើម ព្យាបាលជំងឺថ្លើម ឬខ្លាញ់រុំថ្លើម។
* គ្រឿងផ្សំ
- ស្លឹកជីរអង្កាមមួយក្ដាប់
- ទឹកក្រូចឆ្មារ
- ទឹកក្រូចពោធិ៍សាត់
- ទឹក ១ លីត្រ
- ទឹកឃ្មុំ
* របៀបធ្វើ
-ដាក់ទឹកលើចង្ក្រាន ដាំឱ្យពុះ
– ដាក់ស្លឹកជីរអង្កាមក្នុងទឹកពុះ ៥ នាទី រួចដកចេញ
– ដាក់ទឹកក្រូចឆ្មារ ទឹកក្រូច ពោធិ៍សាត់ និងទឹកឃ្មុំចូល។
*វិធីប្រើប្រាស់
-អាចផឹកវាទាំងត្រជាក់ ឬក្ដៅក៏បាន វានឹងជួយសម្អាតថ្លើម ជួយរំលាយអាហារ និងជួយដល់ក្រពះ។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ Greentreemedic
——————-
>>វិធីធ្វើទឹកក្រូចឆ្មារជីរអង្កាម សំរាប់ផឹកអ្នកដែលមានក្លិនមាត់>>>
*គ្រឿងផ្សំ៖
-ទឹកសុទ្ធ ៨ពែង
-តែបៃតង (ឬតែលីបតុង) ៨កញ្ចប់
-ជីរអង្កាមស្រស់មួយក្រញុំ
-ក្រូចឆ្មារល្អ ១ផ្លែ
-ស្ករស
-ទឹកកកអនាម័យដុំតូចៗ
-ស្លឹកជីរអង្កាម។
*របៀបធ្វើ៖
-ដាក់ទឹកចូលកំសៀវដាំឱ្យពុះ
– ទឹកពុះត្រូវពន្លត់ចង្ក្រានភ្លាម ហើយដាក់តែចូលត្រាំនិងជីរអង្កាមផងដែរ
– គ្របគម្របកំសៀវទុកប្រមាណ ១០នាទី
– ពេលតែចេញជាតិអស់ស្រង់កញ្ចប់ចោល ដាក់ស្ករតាមចំណូលចិត្ត ហើយកូរឱ្យរលាយអស់
– ទុកពេលទឹកតែនេះត្រជាក់ ដាក់ចូលទូរទឹកកកឱ្យកាន់តែត្រជាក់ល្អ
– ពេលចង់ទទួលទានរំលែកដាក់កែវតូចល្មមដាក់ទឹកកក ច្របាច់ក្រូចឆ្មារ ដាក់ចំណិតក្រូចឆ្មារចូលនិងដាក់ស្លឹកជីរអង្កាម ពីលើជាការលំអ។
ប្រភព៖ Knowledge
————————-
>>> ជីរអង្កាមអាចជួយបំបាត់ក្លិនមាត់ បំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ
ជួយសម្រកទម្ងន់ បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ>>>
– បើលោកអ្នក មានបញ្ហាក្លិនមាត់ សូមសាកល្បង ព្យាយាមទំពារ ស្លឹកជីរអង្កាមស្រស់ ប្រមាណជា ២-៣ សន្លឹក នោះខ្យល់ដង្ហើម របស់លោកអ្នក នឹងប្រែជាមានក្លិន ក្រអូបប្រហើរ ភ្លាមៗតែម្ដង។
– មានសារធាតុជួយឲ្យស្បែកសើមនិងបំបាត់ការជ្រីវជ្រួញ (បុកស្លឹកយកមកលាបលើស្បែកមុខ១៥នាទី រួចលាងចេញនិងទឹកក្តៅឧណ្ហៗ។
– យកឫសលាងសម្អាត រួចកិនយកទឹកលាយទឹកឃ្មុំបន្តិចលាបក្រោមភ្នែក១៥នាទីសិមលាងចេញ។
– ជីអង្កាមស្រស់ផ្សំជាតែបៃតង ជួយសម្រក់ទម្ងន់ វាអាចរំលាយសារជាតិទ្រីគ្លីសេរីដដែលមាននៅក្នុងរាងរបស់អ្នក និងដុតបំផ្លាញជាតិការឡូរីបានយ៉ាងច្រើនផងដែរ។
– ជួយកាត់បន្ថយភាពហត់នឿយដោយសារការ ប្រឹងសម្លឹងអេក្រង់កុំព្យូទ័រយូរពេកទៀតផង។
– នៅពេលនរណាម្នាក់មានអាការគ្រុន យើងអាចយកជីរអង្កាម មកអោយទំពារដើម្បីជួយបញ្ចេញញើស បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ និងជួយបណ្ដេញខ្យល់ ក្នុងក្រពះទៀតផង៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត