ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ការយល់ដឹងទូទៅអំពីជំងឺមហារីក General Understanding of Cancer

09-Oct-2017 03:08 PM

រូបភាព


ដោយ: Uddam

និយមន័យ

ជម្ងឺមហារីក គឺជាក្រុមជម្ងឺ កើតឡើងដោយសារតែកោសិកាមានការលូតលាស់មិនធម្មតា ដែលអាចជ្រៀត​ជ្រែក ឬក៏ រាលដាលទៅផ្នែកដទៃនៃរាងកាយ។

រោគសញ្ញា

ជម្ងឺមហារីក នៅពេលចាប់ផ្តើម មិនមានរោគសញ្ញាទេ។ សញ្ញា និង រោគសញ្ញា លេចឡើង នៅពេលដែលដុំលូតលាស់ ឬក៏ មានដំបៅស៊ីរូង។ រោគសញ្ញាលេចចេញឲ្យឃើញ អាស្រ័យលើប្រភេទ ទីតាំង និងការរីករាលដាល។ រោគសញ្ញា នៃជម្ងឺមហារីក កម្រមានភាពជាក់លាក់ណាស់។

+រោគសញ្ញានៅនឹងកន្លែង

-ក្អក ចំពោះដុំជម្ងឺមហារីកសួត ដែលសង្កត់លើទងសួត

-លំបាកលេប ឬក៏ ឈឺចាប់នៅពេលលេប ចំពោះជម្ងឺមហារីកបំពង់អាហារ

-ទម្លាប់បន្ទោបង់មានការប្រែប្រួល ចំពោះជម្ងឺមហារីកពោះវៀនធំ និងរន្ធទ្វារលាមក

-ស្ទាបឃើញមានដុំ ចំពោះមហារីកដោះ ឬក៏ ពងស្វាស

-ធ្លាក់ឈាម បើសិនមានដំបៅស៊ីរូងកើតឡើង

-ឈឺចុកចាប់ ចំពោះជម្ងឺមហារីកធ្ងន់ធ្ងរ

-ដក់ទឹកនៅក្នុងប្រអប់ទ្រូង ឬក៏ ស្រោមពោះ

+រោគសញ្ញាទូទៅ

-ស្រកទម្ងន់មិនដឹងមូលហេតុ

-ក្តៅខ្លួន

-អស់កម្លាំងខ្លាំង

-ស្បែកមានការប្រែប្រួល

-ខ្សោយសាច់ដុំ

+រោគសញ្ញា នៃជម្ងឺមហារីកមានការរីករាលដាល

-កូនកណ្តុរ ថ្លើម ឬក៏អណ្តើករីកធំ

-ឈឺចាប់ ឬក៏បាក់ឆ្អឹងដែលប៉ះពាល់

-រោគសញ្ញា ទាក់ទងនឹងប្រព័ន្ធប្រសាទ

ប្រភេទ នៃជម្ងឺមហារីក

មានរាប់រយប្រភេទ ប៉ុន្តែប្រភេទដែលជួបញឹកញាប់ មានដូចជា

បុរស៖ មហារីកសួត មហារីកប្រូស្តាត មហារីកពោះវៀនធំ និងមហារីកក្រពះ  

ស្រ្តី៖ មហារីកដោះ មហារីកពោះវៀនធំ មហារីកសួត និងមហារីកមាត់ស្បូន

កូនក្មេង៖ មហារីកគ្រាប់ឈាមស (acute lymphoblastic leukemia​ & non-Hodgkin lymphoma)

មូលហេតុ ឬក៏ កត្តាប្រឈម

-ថ្នាំជក់

-ធាត់

-របបអាហារមិនល្អ

-មិនសូវធ្វើលំហាត់ប្រាណ

-ផឹកស្រាច្រើន

-វីរុសរលាកថ្លើមប្រភេទ B

-វីរុសរលាកថ្លើមប្រភេទ C

-វីរុសប្រភេទ human papillomavirus

-កាំរស្មី

-សារធាតុផ្សេងៗ ក្នុងបរិស្ថាន

-ពូជ ដែលទទួលបានពីឪពុកម្តាយ

រោគវិនិច្ឆ័យ

ជម្ងឺមហារីក អាចធ្វើរោគវិនិច្ឆ័យបាន តាមរយៈសញ្ញា ឬក៏ រោគសញ្ញាមួយចំនួន ឬក៏ តាមរយៈការធ្វើតេស្តស្រាវជ្រាវ បន្ទាប់មក ត្រូវធ្វើអង្កេតបន្ត តាមរយៈការថតឆ្លុះ និងបញ្ជាក់បន្ថែម តាមរយៈការច្រឹបយកសាច់ទៅពិនិត្យ។

វិធីការពារជម្ងឺមហារីក

-មិនជក់បារី

-រក្សាទម្ងន់ក្នុងដែនកំណត់ធម្មតា

-មិនផឹកស្រាច្រើន

-ហូបបន្លែ ផ្លែឈើ និងគ្រាប់ធុញ្ញជាតិ

-ចាក់វាក់សាំងប្រឆាំងនឹងជម្ងឺឆ្លងមួយចំនួន

-មិនហូបសាច់ក្រហមច្រើន

-ចៀសវៀងការត្រូវពន្លឺថ្ងៃច្រើនពេក។

ប្រភពពី វេជ្ជបណ្ឌិត សេង ប៊ុនដេត