ចំណេះដឹងទូទៅ
រូបភាព
ទុរេនមិនខុសពីផ្លែឈើដទៃទៀតក្នុងតំបន់ត្រូពិកតួយ៉ាងដូចជា ចេក ផ្លែប៊័រ និងខ្នុរ នោះទេ គឺវាផ្ទុកទៅដោយថាមពលសារធាតុរ៉ែនិងវីតាមីនក្នុងកម្រិតយ៉ាងខ្ពស់ ។ ទុរេនស្រស់១០០ក្រាមផ្ទុកកាឡូរី១៤៧គីឡូកាឡូរី ។
សាច់ទុរេនមានរសជាតិផ្អែមឈ្ងុយ ទន់ និងងាយទទួលទាន ។ វាផ្ទុកទៅដោយស្ករធម្មតាដូចជា fructose និងsucrose ។ ទទួលទានស្ករធម្មជាតិទាំងនេះនឹងជួយបំពេញបន្ថែមនូវថាមពល និងធ្វើឱ្យរាងកាយមានកម្លាំងភ្លាមៗ ។
ផ្លែទុរេនសម្បូរទៅដោយសារធាតុសរសៃដែលជួយដល់ការបន្ទន់លាមក ។ បន្ថែមពីនេះទៀតវាជួយការពារភ្នាសស្លេស្មពោះវៀនធំ ព្រមទាំងចងរុំ និងកម្ចាត់ចោលរាល់សារធាតុគីមីដែលបង្កឱ្យកើតជំងឺមហារីកចេញពីពោះវៀន ។
ជាងនេះទៅទៀត វាជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម(វីតាមីនC)។ ទុរេន១០០ក្រាម ផ្ទុកវីតាមីន C ១៩.៧មិល្លីក្រាមខណៈវីតាមីនA ៤៤IU ។ សូមបញ្ជាក់ថាការទទួលទានអាហារសម្បូរវីតាមីនC អាចជួយឱ្យរាងកាយមនុស្សបង្កើតភាពស៊ាំនឹងភ្នាក់ងារ បង្ករោគក៏ដូចជារ៉ាឌីកាល់សេរី ។
ចំណែកក្រុមវីតាមីន B-complex ដែលមិនមានក្នុងបណ្តាផ្លែឈើមួយចំនួន ទុរេនផ្ទុកយ៉ាងច្រើនក្រាសក្រៃ ។ បណ្តាវីតាមីនដូចជា Niacin, Riboflavin អាស៊ីត pantothenic (វីតាមីន B5),Pyridoxine (វីតាមីនB-6 ) និងThiamin(វីតាមីនB-1)ផ្តល់សារសំខាន់ យ៉ាងខ្លាំងសម្រាប់រាងកាយ ។
ឯសារធាតុរ៉ែមួយចំនួនដូចជាម៉ង់កាណែស ទង់ដែង ដែកនិងម៉ាញេស្យូមក៏សម្បូរច្រើនណាស់ដែរ ។ ម៉ង់កាណែសត្រូវបានប្រើដោយ រាងកាយក្នុងនាមជា Co-factor(សមាសធាតុគីមីគ្មានប្រូតេអុីន)សម្រាប់អង់ហ្ស៊ីមអង់ទីអុកស៊ីដង់ dismutase superoxide ។ ទង់ដែងគឺជាតម្រូវការចាំបាច់នៅក្នុងការផលិតកោសិកា ឈាមពណ៌ក្រហមខណៈដែកគឺជាតម្រូវការចាំបាច់សម្រាប់ការបង្កើតកោសិកាឈាមក្រហម ។
ចំណែកប៉ូតាស្យូមវិញគឺជាអេឡិចត្រូលីតដ៏សំខាន់នៅក្នុងកោសិកា និងវត្ថុរាវរាងកាយ ។ វាជួយគ្រប់គ្រងចង្វាក់បេះដូងនិងសម្ពាធឈាម ៕