ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ថ្នាំព្យាបាលជំងឺផ្តាសាយអាចជាសះស្បើយបានយ៉ាងឆាប់រហ័ស

11-Oct-2017 10:53 AM

រូបភាព


ដោយ: Uddam

​ផ្ដាសាយ​គឺជា​វីរុស​មួយ ឬ​ច្រើន​បង្ក​ឱ្យ​អ្នក​គ្រុន​។ នៅពេល​មនុស្ស​ឆ្លង​វីរុស​ផ្ដាសាយ រាងកាយ​របស់​អ្នក​ព្យាយាម​ប្រឆាំងនឹង​មេរោគ​បង្កឱ្យមាន​រោគសញ្ញា​ដូចជា ក្អក កណ្ដាស់ ឈឺ​ក តឹង​ច្រមុះ និង​អស់កម្លាំង​ល្ហិតល្ហៃ​។​

​កុំឱ្យ​ផ្ដាសាយ​បៀតបៀន​អ្នក​ទាន់ ជាមួយនឹង​គ្រឿងផ្សំ​ខាងក្រោម​នេះ វា​នឹង​ជួយ​បណ្ដេញ​មេរោគ​ផ្ដាសាយ​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​។​

* គ្រឿងផ្សំ​៖
​- ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​
​- ទឹកក្រូច​ឆ្មា ១ ផ្លែ​- ទឹក ២ កែវ​​- ខ្ទឹមបារាំង ១

* របៀប​ធ្វើ​៖
​១. ដាំទឹកឲ្យពុះ
២. កាត់​ខ្ទឹមបារាំង​ជា​បំណែក​តូចៗ បន្ទាប់មក​ដាក់ចូល​​ទឹក​ពុះ​
៣. លើក​ចេញពី​ចង្ក្រាន បន្ទាប់ពី​ពុះ​៤. ទុកចោល ១០ នាទី​ឱ្យ​ត្រជាក់​សិន មុនពេល​ដាក់​ទឹកឃ្មុំ​ចូល​។ ៥. ថែម​ទឹក​ក្រូចឆ្មា​ចូល ហើយ​ពិសា​ជាការ​ស្រេច​។ លៃ​ពិសា​យ៉ាងណា​ឱ្យបាន ៣ ពេល​ក្នុង​មួយថ្ងៃ​៕

 

សម្រួលអត្ថបទៈ អ៊ាង សុផល្លែត