ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

អាហារល្អៗដែលជួយបង្កើនថាមពលអ្នក

11-Oct-2017 05:11 PM

រូបភាព


ដោយ: Uddam

តើអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងរាល់ពេលដែរឬទេ? តើអ្នកបាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើការងារផ្ទះសម្បែងឬការងារការិយាល័យប្រចាំថ្ងៃរបស់អ្នកទេ?? ប្រសិនបើមែន ហើយអ្នកពិតជាត្រូវការអ្វីមកជំនួយខ្លះហើយ។ អារម្មណ៍នៃភាពនឿយហត់ និងការធុញថប់ពេញមួយថ្ងៃអាចប៉ះពាល់ដល់ការងារ និងសុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលអាចជួយបង្កើនថាមពលរបស់អ្នក និងធ្វើអោយអ្នកមានអារម្មណ៍ថាមានកម្លាំងពេញមួយថ្ងៃ។

  1. ទឹក

ទឹក គឺជាសមាសធាតុចាំបាច់បំផុតសម្រាប់រាងកាយ វាជួយរក្សាកោសិកានៃរាងកាយឲ្យមានជាតិទឹកសម្រាប់រយៈពេលយូរ។ ធាតុដ៏សំខាន់នេះជួយរក្សាភាពអស់កម្លាំង និងធ្វើឲ្យអ្នកមានអារម្មណ៍ថាមានកម្លាំងពេញមួយថ្ងៃ ។

2.    ផ្លែចេក

ផ្លែចេកជួយរក្សាកម្រិតជាតិស្ករឲ្យមានស្ថិរភាព ហើយក៏ជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារផងដែរ ហើយវាមានជីវជាតិល្អ និងប៉ូតាស្យូម។

3.    ស្ករសូកូឡា

តើអ្នកដឹងទេថាបរិមាណមធ្យមនៃស្ករសូកូឡាបន្ទាប់ពីអាហារពេលល្ងាចជួយឲ្យបេះដូងរបស់អ្នកមានសុខភាពល្អដែរឬទេ? សូកូឡា គឺជាវិធីល្អបំផុតដូចជាការញ៉ាំម៉ាញ៉េស្យូម និងជាតិដែកចឹង។ វាក៏អាចជួយរក្សាកម្រិតថាមពលឲ្យមានកម្រិតខ្ពស់ពេញមួយថ្ងៃ។

4.    តែខ្ញី

តែខ្ញីក្តៅមួយជិប ពេលវាប៉ះផ្ទាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់អ្នកភ្លាមនោះវាជួយបន្ធូរអារម្មណ៍អ្នកបាន។ វា គឺជាភ្នាក់ងារដែលបង្កើតចលនានៃមុខងារដ៏អស្ចារ្យមួយដែលពោរពេញទៅដោយសារធាតុប្រឆាំងនឹងរោគមហារីក។

5.    ស្ពៃក្រញាញ់

ស្ពៃក្រញាញ់ គឺជាបន្លែដែលមានសារធាតុចិញ្ចឹម និងមានជីវជាតិល្អ ដែលមិនត្រឹមតែមានភាពងាយស្រួលក្នុងការចម្អិនអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់សុខភាពផងដែរ។ វាសម្បូរទៅដោយបរិមាណកាល់ស្យូមវីតាមីន និងសារធាតុរ៉ែ ហើយវាក៏ជាសារធាតុជួយបង្កើនថាមពលដ៏អស្ចារ្យផងដែរ។

6.    ផ្លែក្រូច

ដើម្បីបង្កើនប្រព័ន្ធការពាររាងកាយ ចាំបាច់ក្នុងការទទួលទានដូចជា ផ្លែក្រូច ក្រូចឆ្មារ និងផ្លែក្រូចថ្លុងជាដើម នៅពេលដែលរាងកាយកើនឡើងដល់កម្រិតនៃប្រព័ន្ធការពាររាងកាយ ហើយវាក៏ជួយបង្កើនថាមពលផងដែរ។

7.    គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ ដូចជាស្រូវសាឡី, អង្ករ, អង្ករសំរូបជាដើម។ វា គឺជាធាតុផ្សំដ៏ខ្លាំងក្លា វាអាចជួយចំអែតក្រពះអ្នករហូតដល់អាហារបន្ទាប់របស់អ្នក។

8.    ផ្កាខាត់ណា

កម្រិតនៃជាតិសរសៃ និងជាតិដែកខ្ពស់នៃផ្កាខាត់ណាធ្វើឲ្យវាក្លាយទៅជាអាហារដែលជួយបង្កើនថាមពល ម្យ៉ាងវិញទៀតជាវិធីព្យាបាលដ៏ល្អសម្រាប់ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺមហារីកជាដើម។

9.    ស្ពៃខ្មៅ

ជាតិដែកនៃស្ពៃខ្មៅផ្តល់ឲ្យអ្នកនូវការបង្កើនបន្ថែម ដែលអ្នកត្រូវការសម្រាប់បញ្ចេញសំលេងពេញមួយថ្ងៃ។