ឱសថបុរាណធម្មជាតិ
រូបភាព
នេះជារូបមន្តធម្មជាតិ សម្រាប់ព្យាបាលជំងឺបេះដូងពូកែស័ក្តិសិទ្ធ ដែល ព្រះតេជគុណ ណុបផាដន នុនតា បានចែករំលែក។
គ្រឿងផ្សំ
-ទឹកដូងខ្ចី ១ផ្លែ
- ឃិនឆាយ ១បាច់តូច។
វិធីធ្វើ
-លាងឃិនឆាយឱ្យស្អាត រួចកាត់ជាកង់ៗ រួចបង់ចូលក្នុងទឹកដូង
-យកទៅដាំឱ្យពុះប្រហែល ១០ នាទី
-បន្ទាប់មកទុកឱ្យត្រជាក់ រួចហើយផឹកទឹកដូងឱ្យអស់ (ឃិនឆាយបោះចោល)។ពិសានៅពេលណាក៏បាន គឺផឹកឱ្យបាន ៧ ថ្ងៃជាប់គ្នា លោកអ្នកនឹងឃើញប្រសិទ្ធភាព ហើយ១ ឬ ២ ខែម្តង ត្រូវផឹកវាម្តងទៀត តាមរូបមន្ត និងចំនួនថ្ងៃដដែល។ អនុវត្តដដែលៗ រហូតទាល់តែជាសះស្បើយទាំងស្រុង៕
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត
អត្ថបទមានប្រយោជន៍បន្ថែម៖ ឱសថធម្មជាតិសម្រាប់បញ្ឈប់ជំងឺគាំងបេះដូងក្នុងរយៈពេល១នាទី
ម្ទេសប្រភេទ Cayenne គឺជាភ្នាក់ងាររំញោចដ៏មានឥទ្ធិពល។ វាបង្កើនចង្វាក់បេះដូង និងនាំឈាមទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយធ្វើឱ្យឈាមរត់មានតុល្យភាព។ ម្ទេសប្រភេទ Cayenne មានប្រសិទ្ធភាខ្ពស់បំផុតក្នុងការបញ្ឈប់ការហូរឈាមភ្លាមៗ និងជួយព្យាបាលជំងឺគាំងបេះដូង។
ព្យាបាលជំងឺគាំងបេះដូង
រុក្ខជាតិ :ម្ទេសក្រហម /Cayenne pepper
វិធីធ្វើ :
-លាយម្សៅម្ទេសក្រហមកន្លះស្លាបព្រាហ្វេជាមួយទឹកមួយកែវ
វិធីប្រើប្រាស់:
-ផឹកល្បាយនេះ។ សូមចងចាំថា វិធីនេះប្រើប្រាស់ចំពោះអ្នកជំងឺដែលគាំងបេះដូងហើយដែលកំពុងដឹងខ្លួន។
-ប្រសិនបើអ្នកជំងឺមិនដឹងខ្លួន ត្រូវច្របាច់ទឹកចេញពីម្ទេសបណ្តក់ ១ ឬ ២ដំណក់ ក្រោមអណ្តាតអ្នកជំងឺ តែត្រូវចងចាំថាកម្រិតហិរនៃម្ទេសគឺមិនត្រូវតិចជាង ៩០០០ Scoville units (Scoville units ជាកម្រិតនៃការហិររបស់ម្ទេស) សូមពិនិត្យមើលរូបខាងក្រោមដើម្បីយល់ដឹងពីកម្រិតនៃការហិររបស់ម្ទេសនីមួយៗ៖
អត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។