ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ស្វែងយល់ពីកង្វះជាតិស្ករក្នុងឈាម Hypoglycemia

12-Oct-2017 04:02 PM

រូបភាព


ដោយ: Uddam

និយមន័យ

កង្វះជាតិស្ករ គឺជាបញ្ហាសុខភាព សំគាល់បានតាមរយៈ កម្រិតជាតិស្ករក្នុងឈាម (glucose) ចុះទាបខុសធម្មតា។ កម្រិតជាតិស្ករធម្មតា នៅចន្លោះ ៧០ ទៅ ១១០ mg/dL (3.9 ទៅ 6.1 mmol/L)។

រោគសញ្ញា

ញ័រដើមទ្រូង Heart palpitations

អស់កម្លាំង Fatigue

ស្លេកស្លាំង Pale skin

ញ័រខ្លួន Shakiness

រសាប់រសល់ Anxiety

បែកញើស Sweating

ឃ្លាន Hunger

ឆាប់ខឹង Irritability

មានអារម្មណ៍ដូចស្រមោចវានៅលើមាត់ Tingling sensation around the mouth

ស្រែកយំនៅពេលដេកលក់ Crying out during sleep

ក្នុងករណីធ្ងន់ធ្ងរ៖

វង្វេងវង្វាន់ អកប្បកិរិយាខុសធម្មតា

ស្រវាំងភ្នែក

ប្រកាច់

បាត់បង់ស្មារតី

ការធ្វើរោគវិនិច្ឆ័យ

រកមើលសញ្ញា និង រោគសញ្ញាខ្វះជាតិស្ករ ដោយឲ្យអ្នកជម្ងឺអត់អាហារមួយយប់ ឬក៏ មួយរយៈពេលវែងមួយ

បូមយកសំណាកឈាម ទៅពិនិត្យក្នុងមន្ទីរពិសោធន៍ ពេលមានរោគសញ្ញាកើតឡើង។

បំពេញបង្រ្គប់ជាតិស្ករ បន្ទាប់មក ពិនិត្យមើលថាតើសញ្ញា និង រោគសញ្ញា បាត់ឬក៏អត់នៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងមកធម្មតាវិញ។

ការព្យាបាល

បំពេញបង្រ្គប់ជាតិស្ករក្នុងឈាម  ។

វិធីបំពេញបង្គ្រប់ជាតិស្ករ

ប្រើប្រាស់ carbohydrate ដែលមានសកម្មភាពលឿន ក្នុងកម្រិត15 ទៅ 20 ក្រ។ carbohydrates ដែលមានសកម្មភាពលឿន ដូចជាស្ករគ្រាប់ ទឹកផ្លែឈើ ភេសជ្ជៈធម្មតា ឬក៏ថ្នាំមានជាតិស្ករ។

១៥នាទី ក្រោយ ត្រួតពិនិត្យកម្រិតជាតិស្ករឡើងវិញ។ បើសិនកម្រិតជាតិស្ករនៅតែនៅក្រោម 70 mg/dL ត្រូវឲ្យ carbohydrate  ក្នុងកម្រិតដដែល។ ធ្វើបែបនេះច្រើនដង រហូតដល់កម្រិតជាតិស្ករក្នុងឈាម ឡើងលើស 70 mg/dL ។

ត្រូវហូបចំណី ឬក៏ អាហារ ដើម្បីជួយឲ្យកម្រិតជាតិស្ករក្នុងឈាមមានលំនឹង។

មូលហេតុ

ចំពោះអ្នកមានជម្ងឺទឹកនោមផ្អែម

-ប្រើអាំងស៊ុយលីន ឬក៏ ថ្នាំដទៃទៀត ដែលធ្វើឲ្យកម្រិតជាតិស្ករចុះទាប។

-ប្រើអាំងស៊ុយច្រើនពេក ប្រៀបធៀបនឹងបរិមាណគ្លុយកូសនៅក្នុងឈាម។

-ហូបអាហារមិនច្រើនដូចធម្មតា ឬក៏ ធ្វើលំហាត់ប្រាណ​ច្រើនខុសធម្មតា ក្រោយប្រើថ្នាំព្យាបាលជម្ងឺទឹកនោមផ្អែម ។

ចំពោះអ្នកមិនមានជម្ងឺទឹកនោមផ្អែម (ករណីនេះកើតដោយកម្រ)

-ឱសថ

-ជាតិអាល់កុល (ស្រា)

-ជម្ងឺផ្សេងៗមួយចំនួន

-ផលិតជាតិអាំងស៊ុយលីន និងសារធាតុដូចអាំងស៊ុយលីន ច្រើនលើសលុប

-បញ្ហាក្រពេញ adrenal glands

-ក្រពេញ pituitary gland

-ការវះកាត់ក្រពះ (ក្នុងករណីនេះ បញ្ហាខ្វះជាតិស្ករ ច្រើនកើតឡើងក្រោយហូបអាហារ។

ផលលំបាក

-ប្រកាច់

-បាត់បង់ស្មារតី

-ស្លាប់

ប្រភព៖ ​វេជ្ជបណ្ឌិត សេង ប៊ុនដេត