ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ទឹកក្រូច​ឆ្មា និង​ខ្ទិះដូង​អាចជួយ​ឱ្យ​សក់ត្រង់​និង​មាន​ទម្ងន់​ដូច​បំណង

12-Oct-2017 07:14 PM

រូបភាព


ដោយ: Uddam

មនុស្ស​គ្រប់រូប​មិន​ថា​ស្រី​ឬ​ប្រុស​ទេ​គឺ​សុទ្ធតែ​ចង់បាន​សក់​ស្អាត សក់ត្រង់ និង​មាន​ទម្ងន់ ហើយ​ពួកគេ​បាន​ប្រើប្រាស់​ផលិតផល​ជាច្រើន​នៅតែ​មិនបាន​សក់​បែបនេះ​ដូច​បំណង​នោះឡើយ​។ ថ្ងៃនេះ លោកអ្នក​ប្រហែលជា​នឹក​ហួសចិត្ត​ថា ស្អី​គេ​គ្រាន់តែ​ក្រូចឆ្មា និង​ខ្ទិះដូង​សោះ​អាចជួយ​ឱ្យ​សក់ត្រង់​បានដែរ​? ជាការ​ពិត រូបមន្ត​នេះ​ត្រូវបាន​អនុវត្ត​ជោគជ័យ​ដោយ​ស្ត្រី​ថៃ​រាប់​ភ្លេច​ទៅហើយ​។ ចង់ដឹងថា​វា​មាន​ប្រសិទ្ធភាព​យ៉ាងណា សូម​អាន​បន្ត​។

 

​* គ្រឿងផ្សំ និង​សម្ភារៈ​ត្រូវការ​៖
​ ​- ខ្ទិះដូង​ស្រស់
​ ​- ក្រូចឆ្មា
​ ​- ទូទឹកកក​
​ ​- ប្រអប់​ជ័រ​មាន​គម្រប​
​ ​- កន្សែង​សម្រាប់​ទ្រាប់​ក្បាល​ ​* របៀប​ធ្វើ និង​ប្រើប្រាស់​
​ ​- វាស់​ខ្ទិះដូង ២ កែវ (​កែវ​ចំណុះ ២៤០ មិ​ល្លី​លីត្រ​)​។​
​ ​- ច្របាច់​ក្រូចឆ្មា ១ គ្រាប់​ចូល​ខ្ទិះដូង​នោះ​។​
​ ​- លាយ​ចូលគ្នា​ឱ្យ​សព្វ​។​
​ ​- ដាក់​ក្លាសេ​ក្នុង​ទូទឹកកក​រយៈពេល ២ ម៉ោង​។​
​ ​- បន្ទាប់ពី​ដកចេញ​ពី​ទូទឹកកក វា​នឹង​ចេញ​ជា​ពីរ​ស្រទាប់​។ ស្រទាប់​លើ​ជា​ក្រែ​ម និង​ស្រទាប់​ក្រោម​ជា​ទឹក​។ សូម​ដួស​យកតែ​ក្រែ​ម​ខ្ទិះៗ​នៅ​ស្រទាប់​ខាងលើ​យកមកប្រើ​បាន​ហើយ ទឹក​ខាងក្រោម​ចាក់ចោល​។
​ ​- យក​ក្រែ​ម​ទាំង​នោះមក​លាប​លើស​ក់​។​
​ ​- បន្ទាប់មក​យក​កន្សែង​រុំ​ក្បាល​ឱ្យ​ជិត និង​ទុកចោល​រយៈពេល ១ ទៅ ២ ម៉ោង​។
​ ​- បន្ទាប់មក​ដោះ​កន្សែង​ចេញ ហើយ​កក់សក់​ជាមួយ​សាប៊ូ​ប្រើ​ប្រចាំថ្ងៃ​។​
​ ​- យក​ប្រដាប់​ផ្លុំ​សក់​បាញ់​ឱ្យ​ស្ងួត​សក់​។​

​បន្ទាប់​ធ្វើតាម​វិធី​នេះ​រួច លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​សក់ស្លូត​ជាង​មុន និង​មាន​ទម្ងន់​ជាង​មុន​។ ធ្វើបែបនេះ ១ ទៅ ២ ដង​ក្នុង​មួយ​សប្តាហ៍ និង​ធ្វើ​រហូត​ទាល់តែ​ទទួលបាន​សក់​ស្អាត​ត្រង់​និង​មាន​ទម្ងន់​ដូច​បំណង​៕

សូមស៊ែ ចែកគ្នាដឹង និងសាកល្បងមើលទាំងអស់គ្នាដើម្បីបានសក់សអាត៖ (Admin សាកហើយ មានប្រសិទ្ធិភាពគ្រាន់បើ)

ប្រភព៖popexo168