ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ម្រុំជួយកាត់បន្ថយជម្ងឺសំពាធឈាមខ្ពស់ និងជំងឺជាច្រើនផ្សេងទៀតយ៉ាងអស្ចារ្យ

13-Oct-2017 11:05 AM

រូបភាព


ដោយ: Uddam

ស្លឹកម្រុំគឺមានវីតាមីន C ខ្ពស់ជាងក្រូច កាល់ស្យូមច្រើនជាងទឹកដោះគោប្រាំពីរដង វីតាមីន A ច្រើនជាងការ៉ុតបួនដង ប៉ូតាស្យូមច្រើនជាងចេកបួនដង ប្រូតេអ៊ីនច្រើនជាងទឹកដោះគោបីដង។

– ស្លឹក៖ មានអត្ថប្រយោជន៍ជួយបំបាត់អាការៈគ្រុន ជួយបញ្ចុះទឹកនោម ជួយបន្ថយសម្ពាធឈាម និងជួយការពារពីជម្ងឺមហារីកបានផងដែរ។

– ផ្កា៖ មានអត្ថប្រយោជន៍ជំនួយ កម្លាំង ជំនួយសុខភាពភ្នែក និងជួយការពារពីជម្ងឺមហារីកបានផងដែរ។

– សំបក និងដើម៖ ជួយឲ្យប្រព័ន្ធស្យល់ក្នុងពោះវៀនដើរបានស្រួល និងជួយដល់ការរំលាយអាហារបានល្អផងដែរ។

     

អត្ថបទដោយ៖ អ៊ាង សុផល្លែត

អត្ថបទមានប្រយោជន៍ទាក់ទងនឹងម្រំ៖ បងប្អូនទាំងអស់គ្នាប្រើម្រុំពិតជាមិនខុសបំណងទេ
ខ្លួនខ្ញុំផឹកម្រុំជាងមួយឆ្នាំហើយ ទី១ស្រកក្បាលពោះ គីឡូរ  បាត់ឈឺក្បាលវិលមុខ ឈាមមិនលើស ការពារទឹកនោមផ្អែម មហារីកថ្លើម ។ល។ នេះជាវិធីដែលលោក សុវណ្ណ មាលា អនុវត្តបានផលល្អហើយយកមកចែករំលែក។

– សម្រួលដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

លើសពីនេះម្រុំមានអត្ថប្រយោជន៍ពិសេសជាច្រើនដូចជា៖

– ការពារជំងឺមហារីក  បំប៉នឈាម  សម្ពាធឈាមខ្ពស់ (ជំងឺឡើងឈាម )  ជំងឺបេះដូង

– តុល្យភាពជាតិស្ករក្នុងឈាម (ខ្វះស្ករ ឬ លើសស្ករ នៃជំងឺទឹកនោមផ្អែម)

– ជួយបង្កើនប្រពន្ធ័ការពារ

– ព្យាបាលឈឺក្បាលរ៉ាំរៃ ដោយយកស្លឹកម្រុំលាងឲ្យស្អាត បុករួចលាយទឹកដូងច្រោះយកទឹកវាផឹក។

* ចំពោះ ការប្រើប្រាស់ស្លឹកម្រុំ វិធីងាយៗដោយគ្រាន់តែលោកអ្នកយកស្លឹកម្រុំមកលាងឲ្យស្អាត និងហាលក្នុងម្លប់ ឲ្យស្ងួតរហូតក្រៀម (តែកុំឲ្យត្រូវថ្ងៃចំ) បន្ទាប់មកយកស្លឹកនោះមកបុក ឬកិនឲ្យម៉ដ្ឋទុកឆុងពិសារ ដោយកម្រិតទឹកតែមួយកែវ ត្រូវដាក់ស្លឹកម្រុំមួយស្លាបព្រាកាហ្វេ។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។