ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ជំងឺមហារីកគ្រាប់ឈាមស Leukemia

14-Oct-2017 07:25 PM

រូបភាព


ដោយ: Uddam

និយមន័យ

ជម្ងឹមហារីកគ្រាប់ឈាមស គឺជាក្រុមជម្ងឺមហារីក ដែលខួរឆ្អឹងបង្កើតកោសិកាគ្រាប់សខុសធម្មតាច្រើន ដែលមិនអាចបំពេញមុខងារបាន។  មុខងាររបស់កោសិកាគ្រាប់ឈាមស គឺប្រយុទ្ធប្រឆាំងនឹង ការឆ្លងរោគ។

 

រោគសញ្ញា

រោគសញ្ញា នៃជម្ងឺមហារីកគ្រាប់ឈាមស ប្រែប្រួលទៅតាម ប្រភេទរបស់វា។ រោគសញ្ញាជួបញឹកញាប់ រួមមាន៖

-ក្តៅខ្លួន ឬក៏ រងារញាក់ Fever or chills

-អស់កម្លាំងជាប្រចាំ Persistent fatigue, weakness

-ឆ្លងរោគញឹកញាប់ ឬក៏ ធ្ងន់ធ្ងរ Frequent or severe infections

-ស្រកទម្ងន់មិនដឹងមូលហេតុ Losing weight without trying

-កូនកណ្តុរ ថ្លើម ឬក៏ អណ្តើករីកធំ Swollen lymph nodes, enlarged liver or spleen

-ងាយហូរឈាម ឬក៏ ចេញស្នាមជាំ Easy bleeding or bruising

-ឈាមច្រមុះញឹកញាប់ Recurrent nosebleeds

-ស្នាមអុចៗព័ណ៌ក្រហមនៅលើស្បែក Tiny red spots in your skin (petechiae)

-បែកញើសច្រើន ជាពិសេសពេលយប់ Excessive sweating, especially at night

-ឈឺចុកចាប់ក្នុងឆ្អឹង Bone pain or tenderness

 

មូលហេតុ

អ្នកវិទ្យាសាស្រ្ត មិនទាន់ដឹងពិតប្រាកដអំពីមូលហេតុ នៃជម្ងឺមហារីកគ្រាប់ឈាមសនៅឡើយទេ ប៉ុន្តែវាហាក់ដូចជាកើតឡើងដោយសារហ្សែន និងកត្តាបរិស្ថាន បូកបញ្ចូលគ្នា។

 

កត្តាប្រឈម

-ធ្លាប់ព្យាបាលជម្ងឺមហារីកពីមុន

-ការប្រែប្រួលហ្សែន

-ប៉ះពាល់នឹងសារធាតុផ្សេងៗ ដូចជា បង់ហ្សែន (benzene) ដែលឃើញមាននៅក្នុងប្រេងសាំង និង ប្រើប្រាស់នៅក្នុងរោងចក្រ

-ជក់បារី

-ប្រវត្តិគ្រួសារមានជម្ងឺមហារីកគ្រាប់ឈាមស

 

ប្រភេទ នៃជម្ងឺមហារីកគ្រាប់ឈាមស

-ជម្ងឺមហារីកគ្រាប់ឈាមសស្រួចស្រាវ ដែលប៉ះពាល់កោសិកាឡាំហ្វូស៊ីត Acute lymphocytic leukemia (ALL). ជួបញឹកញាប់នៅលើកូនក្មេង

-ជម្ងឺមហារីកគ្រាប់ឈាមសស្រួចស្រាវ ដែលប៉ះពាល់កោសិកាម្ញ៉េឡូអ៊ីត Acute myelogenous leukemia (AML). កើតមានលើកូនក្មេង និងមនុស្សពេញវ័យ ប៉ុន្តែកើតមានញឹកញាប់បំផុតចំពោះមនុស្សពេញវ័យ។

-ជម្ងឺមហារីកគ្រាប់ឈាមសរ៉ាំរ៉ៃ ដែលប៉ះពាល់កោសិកាឡាំហ្វូស៊ីត Chronic lymphocytic leukemia (CLL). ជួបញឹកញាប់លើមនុស្សពេញវ័យ ហើយអាចមានសុខភាពធម្មតារាប់ឆ្នាំ ដោយមិនបាច់ព្យាបាល។

-ជម្ងឺមហារីកគ្រាប់ឈាមស រ៉ាំរ៉ៃ ដែលប៉ះពាល់កោសិកាម្ញ៉េឡូអ៊ីត Chronic myelogenous leukemia (CML). កើតជាពិសេសលើមនុស្សពេញវ័យ ហើយអាចមិនមានរោគសញ្ញារាប់ខែ ឬក៏ រាប់ឆ្នាំ មុននឹងឈានចូលដំណាក់កាលមួយ ដែលកោសិកាបំបែកខ្លួនយ៉ាងរហ័ស។

 

រោគវិនិច្ឆ័យ  

-ពិនិត្យរាងកាយ រកមើលសញ្ញាជម្ងឺមហារីកគ្រាប់ឈាមស

-ធ្វើតេស្តឈាម រកមើលកម្រិតមិនធម្មតា នៃកោសិកាគ្រាប់ឈាមស និង ផ្លាកែត

-បូមយកខួរឆ្អឹងនៅលើក្បាលឆ្អឹងទ្រគាកទៅពិនិត្យនៅមន្ទីរពិសោធន៍

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត