ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
– សណ្តែកបាយយកមកលាងទឹកអោយស្អាត

– រួចទ្រាំទឹកក្តៅក្នុងកំដៅ ៤៥អង្សា ទុករយៈពេល១ម៉ោង

– ស្រង់មកដាក់ចូលក្នុងដប ដោយកាត់ដបដូចរូបភាព

– ដាក់ផ្ដេកដប យកកន្សែងមករុំដបអោយជិត កាន់តែហប់កាន់តែល្អ ១ថ្ងៃអោយទឹក៣ដង

– របៀបអោយទឹកសណ្តែក យកកន្សែងដែលរុំចេញ ចាក់ទឹកត្រជាក់ចូលអោយពេញ រួចសំរិតទឹកចេញភ្លាម ធ្វើដោយថ្នមៗ អោយទឹក១ថ្ងៃ៣ដង ព្រឹក ថ្ងៃត្រង់ យប់ រួចយកកន្សែងរុំដបអោយជិតវិញ

– រយៈពេល៣យប់បានសណ្តែកញ៉ាំហើយ!

សង្ឃឹមថាមិត្តទាំងអស់គ្នាបានញាំសណ្តែកបន្តុះដែលគ្មានជាតិគីមី!
– សណ្តែក ០,៥kg បានផល១.២kg




