ចំណេះដឹងទូទៅ
រូបភាព
+គ្រឿងផ្សំៈ
-ម្សៅដំណើប ៣០០ក្រាម
-ម្សៅខ្សាយ ២០០ ក្រាម
-ម្សៅឡើង ឬម្សៅដុតនំ – ៥ ក្រាម ឬ១ស្លាបព្រាកាហ្វេ (Baking Powder)
-សណ្តែកខៀវបកសំបករួច ២៥០ក្រាម
-ល្ង ២ស្លាបព្រាបាយ
-ស្ករស ២០០ ក្រាម
-ខ្លាញ់ ១ ទៅ ២លីត្រ (ប្រេងឆា ឬខ្លាញ់សម្រាប់ចៀន ច្រើនល្មមអាចចៀនមួយលិចនំ)
+របៀបធ្វើៈ
-លាងសណ្តែកខៀវ ៣ ទឹកឲស្អាត ហើយត្រាំ ៣០នាទី
-លាយម្សៅដំណើប ម្សៅខ្សាយ និងម្សៅឡើង ឬម្សៅនំដុត រួចចាក់ទឹកប្រហែល ៣០០ មីលីលីត្រ -រួចច្របាច់ម្សៅអោយសប់ល្អ ហើយទុក ៣០នាទីមួយអន្លើរ ។ ការទុកនេះដើម្បីអោយម្សៅឡើង ដំណើរការ ហើយពេលចៀនទៅវាប៉ោងល្អ ។
កំណត់សំគាល់ៈ
-ដាក់ម្សៅឡើងមិនអោយច្រើនជាង១ស្លាបព្រាកាហ្វេទេ
-ក្នូងចំនួនម្សៅខាងលើ មិនដូច្នេះទេ ពេលចៀនម្សៅឡើងនឹងធ្វើអោយនំផ្ទុះខ្លាញ់ ។
-យកសណ្តែកដែលត្រាំទឹករួច មកដាក់ដាំដូចដាំបាយ ។ បើមានឆ្នាំងដាំបាយអគ្គីសនីកាន់តែល្អ ដោយសារវាមិនធ្វើអោយខ្លោចបាតឆ្នាំង ។ សណ្តែកឆ្អិនក្នុងរយៈពេលប្រមាណ ១៥នាទី ។
-យកសណ្តែកដែលស្ងោរឆ្អិនរួច មកកិន ឬបុកជាមួយស្ករស ២៥០ក្រាមអោយម៉ត់ចូលគ្នាបានល្អ រួចមូលជាដំុៗប៉ុនពងក្រួច ឬធំជាងនេះតាមចំណូលចិត្តស្នូលនំក្រូច ។
-ដាក់ខ្លាញ់ក្នុងខ្ទះ និងបើកភ្លើងអោយក្តៅ
-យកខ្លាញ់បន្តិច មកលាបបាតដៃ ដើម្បីកុំអោយជាប់ដៃពេលលុញម្សៅ ហើយ យកម្សៅដែលលាយរួច មកមូល ហើយធ្វើរាងសំប៉ែត ហើយដាក់ស្នូលសណ្តែកចូល ។ ពេលលុញរួចហើយ យកនំជ្រលក់ល្ងបន្តិច មុនដាក់ចៀនក្នុងខ្លាញ់ ។
-ស្រង់នំ ដែលឆ្អិនក្រឡាត ក្រហមល្អ ដាក់ចាន ជាការស្រេច ។