ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

សាកេ

15-Oct-2017 06:23 PM

រូបភាព


ដោយ: Uddam

ឈ្មោះឈើដំណាំមួយប្រភេទ ដើម ស្លឹក ផ្លែ ចាប់ច្រឡំនឹងខ្នុរ សម្ល ផ្លែ ប្រើ ប្រកបការជាបង្អែម ឬជាម្ហូបក៏បាន មាន ឱជារសពិសា ជនានុជនរាប់អានណាស់ : សាកេ ជាដំណាំមានប្រយោជន៍គួរអ្នកផងពេញចិត្តដាំឲ្យបានច្រើនៗឡើង។
( វចនានុក្រម សម្តេច ជួនណាត )។
ត្រកូល ៖ MORACEAE

ឈ្មោះវិទ្យាសាស្ត្រ ៖ Artocarpus altitis Forsberg

ខ្មែរយើងច្រើនដាំសាកេតាមផ្ទះ មួយចំនួនមិនជាសម្បូរ ទេ ដែលតាមពិតទៅសាកេ ជារុក្ខជាតិ មានប្រយោជន៍ខ្លាំងណាស់ ដែលនៅប្រទេសមានអាកាសធាតុក្តៅ ខ្លះ គេដាំជាដំណាំសេដ្ឋកិច្ច យកផ្លែលក់តាមទីផ្សារ។ មានពូជសាកេដល់ទៅជាង ១២០ពូជ ដែលត្រូវបានដាំតាំងពី ជាង៣០០០ឆ្នាំមកហើយ។

ក្នុងផ្លែសាកេ មាន កាកសរសៃ Fiber , Vit A , Vit B , Carbohydrate, សារធាតុ
រ៉ែផ្សេងៗ ដូចជា Calcium , Potassium ជាដើម ។
ប្រកបអាហារ : ស្ងោរ  ចំហុយ  ឆឹងស្ករ ស ឬ ស្ករត្នោត បបរខ្ទិះដូង សម្លស្ងោរស៊ុប បំពង…. ។ល។


ជាឱសថ ព្យាបាល
-បំប៉នឆ្អឹងសំរាប់មនុស្សចាស់ ជាពិសេស ស្ត្រីពេលអស់រដូវ
-រក្សាជម្ងឺ បេះដូង

-ជំនួយ ការចងចាំ
-ទល់លាមក ….។ល។

ដោយ ៖ ផ្កាយនិស្ស័យ