ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

មើមសាគូឆៅ ជួយព្យាបាលជំងឺក្រពះរ៉ាំរៃ កំចាត់មេរោគក្នុងពោះវៀន លាប់កញ្ជ្រិល ថែមទាំងជួយបញ្ចុះកំដៅឆាប់រហ័ស

16-Oct-2017 11:45 AM

រូបភាព


ដោយ: Uddam

ជួយស៊ែរចែកគ្នាដឹងផង! មើមសាគូឆៅ បុកលាយជាមួយទឹកដូង ជួយព្យាបាលជំងឺក្រពះរ៉ាំរៃ កំចាត់មេរោគក្នុងពោះវៀន លាប់កញ្ជ្រិល ថែមទាំងជួយបញ្ចុះកំដៅឆាប់រហ័ស

វត្ថុធាតុផ្សំ:
១ មើមសាគូសយកឆៅ


២ ស្លឹកមន


៣ ដូងខ្ចី២ផ្លែ។


របៀបធ្វើ:
– យកមើមសាគូឆៅ៣ឬ៤មើម បកសំបករួចលាងទឹកឲ្យស្អាត


– ស្លឹកមនប្រហែល៧សន្លឹកលាងទឹកអោយស្អាតបុកបញ្ចូលគ្នាអោយម៉ដ្ឋ


– ចាក់ទឹកដូង២ផ្លែចូលលាយជាមួយគ្នារួចយកស្បៃត្រងយកកាកចេញ
– ញ៉ាំទឹកនេះសម្រាប់១ថ្ងៃ ព្រោះជាតិទឹកដូងអាចលាងសំអាតពោះវៀនបានលឿន អាចញ៉ាំច្រើនដងក្នុងមួយថ្ងៃ។


ចំណាំ: អ្នកជំងឺគ្រុនពោះវៀនកុំពិសាអីព្រោះមានអ្នកខ្លះបានជា ហើយអ្នកខ្លះអាចមានប្រតិកម្ម។ ប៉ុន្តែអ្នកអាចមិនដាក់ស្លឹកមនក៏បានបើពិបាករក។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។