ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ការយល់ដឹងទូទៅអំពីជម្ងឺរលាកថ្លើមដោយសារវីរុសប្រភេទ អា Understanding of Hepatitis A

17-Oct-2017 03:28 PM

រូបភាព


ដោយ: Uddam

ជម្ងឺឆ្លងតាមការហូបអាហារ ឬ ទឹក (សូម្បីតែទឹកកក) ប៉ះពាល់លាមក ដែលមានវីរុសលាកថ្លើមប្រភេទអា។

ជាទូទៅ កូនក្មេង មិនសូវមានរោគសញ្ញាទេ។  រោគសញ្ញារបស់វា អាចមានដូចជា៖

-លឿងលើស្បែក និងភ្នែក (Jaundice )

-ឈឺពោះ (Abdominal pain)

-មិនឃ្លានអាហារ Loss of appetite

-ចង្អោ (Nausea )

-ក្តៅខ្លួន (Fever )

-រាគ (Diarrhea )

-អស់កម្លាំង (Fatigue)

អ្នកដែលប្រឈម ៖

មនុស្សប្រុសរួមភេទជាមួយបុរសដូចគ្នា

អ្នករស់នៅ ឬក៏ រួមភេទជាមួយអ្នកដែលកើតជម្ងឺនេះ

អ្នកធ្វើដំណើរទៅប្រទេសដែលមានជម្ងឺរលាកថ្លើមប្រភេទអាកម្រិតខ្ពស់

ក្មេងនៅក្នុងមណ្ឌលថែទាំ និងអ្នកមើលថែទាំទារក

អ្នកដែលចាក់ថ្នាំញៀន

ជម្ងឺនេះមិនវិវឌ្ឍទៅសភាពរ៉ាំរ៉ៃទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ១០% ទៅ ១៥% អាចលាប់ឡើងវិញ នៅក្នុងរយៈពេល ៦ ទៅ ៩ខែដំបូង។

ប្រភព៖  វេជ្ជបណ្ឌិត សេង​ ប៊ុនដេត