ឱសថបុរាណធម្មជាតិ
ម្អម ជួយកែរោគក្រួសក្នុងតម្រងនោម លាងសារធាតុពិសពុលក្នុងខ្លួន បញ្ចុះសម្ពាធឈាមខ្ពស់ ជួយបង្កើនទឹកដោះមាតា ជួយឃាត់ឈាមកុំឲ្យហូរសម្រាប់មុខរបួសស្រាល
រូបភាព
ម្អមស្រែ ជាបន្លែ និងជាឱសថផងដែរ
ម្អម ជួយកែរោគក្រួសក្នុងតម្រងនោម លាងសារធាតុពិសពុលក្នុងខ្លួន បញ្ចុះសម្ពាធឈាមខ្ពស់ ជួយបង្កើនទឹកដោះមាតា ជួយឃាត់ឈាមកុំឲ្យហូរសម្រាប់មុខរបួសស្រាល។
* ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។
* ការប្រើប្រាស់៖ ហាលស្ងួតទុក ធ្វើតែឆុងពិសា។
* សារៈប្រយោជន៍៖
– លាងនូវសារធាតុពិសពុលក្នុងខ្លួន ឬ អាចឮកែនូវ អាការៈស្រវឹង
បានយ៉ាងល្អផងដែរ
– បញ្ចុះសារធាតុខ្លាញ់ក្នុងសរសៃឈាម ដែលធ្វើឲ្យស្ទះសរសៃឈាម
– បញ្ចុះ កំដៅ (បុកស្រស់យកទឹកពិសា)
– កែខ្យល់ចាប់ ទល់លាមក បណ្តេញខ្យល់ក្នុងពោះវៀន
– បញ្ចុះសម្ពាធឈាមខ្ពស់
– ជួយដល់អ្នកជំងឺទឹកនោមផ្អែម
– ដើមស្រស់ ជួយបង្កើនទឹកដោះ មាតា ..។ល។
» ជាពិសេសម្អម អាចប្រើប្រាស់សម្រាប់ឃាត់មុខរបួសកុំឲ្យហូរឈាម និងជួយផ្សះមុសរបួសឲ្យឆាប់ជាបានយ៉ាងរហ័សផងដែរ ដោយយកទៅបុក ឬទំពារឲ្យម៉ដ្ឋរួចយកទៅបិតកន្លែងដែលមានមុខរបួស។
*ហាមប្រើ៖ ស្ត្រីមានផ្ទៃពោះ
ដកស្រង់អត្ថបទពី៖ The Memories
ចំណាំ៖ ម្អមជាបន្លែសំរាប់បរិភោគ មិនមែនជាឱសថព្យាបាលជំងឺឡើយ គ្រាន់តែវាមានប្រយោជន៍ចំពោះសុខភាព។