ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខឱសថនេះពូកែណាស់ជួយព្យាបាលឈឺសន្លាក់ឆ្អឹង គ្រុនផ្តាសាយ ជំងឺអញ្ចាញធ្មេញ រលាក បូស រមាស់ក្តាំងខ្មៅ រមាស់ពងបែក រលាកសរសៃក្រោមស្បែក ព្យាបាលក្អក និងហឺត…

30-Sep-2019 05:44 PM

រូបភាព


ដោយ: Uddam

ព្យាបាលជំងឺ៖ ឈឺសន្លាក់ឆ្អឹង គ្រុនផ្តាសាយ ជំងឺអញ្ចាញធ្មេញ រលាក បូស រមាស់ក្តាំងខ្មៅ រមាស់ពងបែក រលាកសរសៃក្រោមស្បែក ព្យាបាលក្អក និងហឺត។

រុក្ខជាតិ៖ ម្លូ

លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិប្រភេទវល្លិ៍តោងឡើង ផ្កាញី និងផ្កាឈ្មោលនៅលើដើមទីទៃពីគ្នា ឫសចេញតាមថ្នាំង

-ស្លឹក ដុះឆ្លាស់ទង រលីង និងរលោង

-ផ្កា ជាកញ្ចុំវែងរៀបញឹក ផ្កាគ្មានទង ទងកញ្ចុំផ្កាស្ថិតនៅទល់មុខគល់ ទងស្លឹកកញ្ចុំផ្កាសំយុងចុះក្រោម ផ្កាមានភេទតែមួយ

-ផ្លែ រាងមូល

កន្លែងដាំដុះ៖ ជារុក្ខជាតិគេដាំយកស្លឹក ប្រើក្នុងពិធីបុណ្យផ្សេងៗ។

វិធីធ្វើ និងការប្រើប្រាស់៖

ផ្នែកប្រើប្រាស់៖ ស្លឹក និងឫស ប្រមូលផលបានគ្រប់រដូវប្រើប្រាស់។

ការព្យាបាល៖

-ស្លឹកម្លូស្រស់ រឹតបណ្តោយឆ្អឹងខ្នង ជួយព្យាបាលគ្រុនផ្តាសាយ។

-ជាតិចំរាញ់ចេញពីស្លឹក ប្រើសំរាប់បៀម ព្យាបាលជំងឺអញ្ចាញធ្មេញ។

-ទឹកស្ងោរស្លឹក សំរាប់ប្រើផ្ទាល់ទៅលើរលាក បូស រមាស់ក្តាំងខ្មៅ រមាស់ពងបែក រលាកសរសៃក្រោមស្បែក។

-បុកស្លឹកបំពោកលើដើមទ្រូង ជួយព្យាបាលក្អក និងហឺត។

-ឫសប្រើមួយថ្ងៃ ៨-១២ក្រាម សំរាប់ព្យាបាលឈឺសន្លាក់ឆ្អឹង។

កំរិតប្រើ៖ ប្រើពី ៨ ទៅ ១២ក្រាម ក្នុងមួយថ្ងៃ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។