ឱសថបុរាណធម្មជាតិ
រូបភាព
១. ផ្លែក្រខុប ផ្ទុកនូវជាតិកាកសរសៃខ្ពស់ សារធាតុរ៉ែសំខាន់ៗដូចជាប៉ូតាស្យូម កាល់ស្យូមដែលធ្វើឲ្យឆ្អឹងរឹងមាំ និងជួយព្យាបាលការឈឺចាបតាមសន្លាក់ឆ្អឹង។
២. ផ្លែឈើនេះជាប្រភពដ៏ល្អនៃវីតាមីន C មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយ ជម្ងឺបេះដូង និងជួយបន្ថយសំពាធឈាម។
៦.ជំនួយសកម្មភាពរបស់សាច់ដុំ ជួយកាត់បន្ថយការអស់កម្លាំងសាច់ដុំ ដែលអាចឲ្យសាច់ដុំធ្វើការប្រើប្រាស់បានយូរបន្ថែមទៀត។
៦. ពេលបែកញើស ឬការធ្វើលំហាត់ប្រាណវាជួយអភិវឌ្ឍកម្លាំងសាច់ដុំលឿនជាងមុន។ ល្អសម្រាប់អ្នកដែលចូលចិត្តធ្វើលំហាត់ប្រាណ ធ្វើឲ្យកាយសម្បទាយើងមាំមួន។
អត្ថបទ៖ អ៊ាង សុផល្លែត
អត្ថបទបន្ថែម៖កន្ទួតព្រៃ ជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ!សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង ការពារការកើតជាតិពុលក្នុងថ្លើម ដំបៅក្រពះ មហារីកថ្លើម និងក្រលៀន
កន្ទួតព្រៃ ជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ!
សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង
ការពារការកើតជាតិពុលក្នុងថ្លើម ដំបៅក្រពះ មហារីកថ្លើម និងក្រលៀន
ជួយចែកគ្នាដឹងផង!
#កន្ទួតព្រៃមានគុណសម្បត្តិ៖
– កន្ទួតព្រៃ សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង ជួយការពារការឆ្លងមេរោគថ្លើមកន្ទួតព្រៃ ហើយទោះបីធ្វើឱ្យស្ងួត ឬក្លាស្សេទឹកកកយូរប៉ុន្មាន ក៏មិនបាត់បង់វីតាមីន C ដែរ វាជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ
– កន្ទួតព្រៃអាច ការពារការកើតជាតិពុលក្នុងថ្លើម និងទប់ស្កាត់ការកើតរោគមហារីកថ្លើម។អ្នកគ្រាន់តែដាំកន្ទួតព្រៃ មកផឹកដូចទឹកផ្លែឈើទូទៅ ឬហូបផ្លែវាឲ្យបានញឹកញាប់ជាការស្រេច
– បំប៉នស្បែកឲ្យសខ្ចី ព្យាបាលមុខខ្មៅជាំ (យកទឹកពីផ្លែលាប) និងឲ្យស្បែកនៅក្មេងជាងវ័យ ពន្យឺតសភាពចាស់ជ្រីវជ្រួញ
– បំប៉នសរសៃសក់ឲ្យរឹងមាំ និងការពារមិនឲ្យឆាប់ស្កូវ
– បំប៉នភ្នែក សរសៃប្រសាទ បំប៉នខួរក្បាល ពង្រឹងប្រពន្ធ័ការពារឲ្យរឹងមាំ
– ប្រឆាំងរ៉ាឌីកាល់សេរី ការពារនិងរក្សាជំងឺមហារីក
– កែផ្តាសាយ ក្អក រំលាយស្លេស្ម ដោយយកផ្លែ ប្រមាណ៣០គ្រាប់ច្របាច់យកទឹកឬ យកទៅស្ងោរទាំងផ្លែយកទឹកពិសា
– បញ្ចុះសារធាតុខ្លាញ់ ជាតិស្ករក្នុងឈាម, ការពារ និងជួយដល់អ្នកជំងឺទឹកនោមផ្អែម
– ជួយសម្រកទម្ងន់ (ទឹកផ្លែកន្ទួតព្រៃ)
– ជួយអ្នកជំងឺ សម្ពាធឈាមខ្ពស់
– ជំងឺ ដំបៅក្រពះ ជួយបំប៉នថ្លើម និងក្រលៀន …។ល។
កន្ទួតព្រៃ ជាឱសថដ៏សក្តិសិទ្ធ៕
រៀបរៀងដោយ៖ ផ្កាយ និស្ស័យ
– កន្ទួតព្រៃស្រស់ ត្រូវបានគេប្រើក្នុងករណីហើមរលាកលើថ្ងាស (កន្លែងប្លោកនោម) សួត និង ភ្នែក។
– ម្សៅផ្លែកន្ទួតព្រៃលាយទឹកផុកៗប៉ាតលើថ្ងាស (ប្លោកនោម) ព្យាបាលនោមក្រហាយ ក្នុងករណីនោមទាស់ និងប៉ាត លើថ្ងាស (ក្បាល) ក្នុងករណីប្រកាំង (ឈឺក្បាល,ឈឺមួយចំហៀងក្បាល) ផ្លែ មានសកម្មភាពកាត់ស្លេស បង្កើន ទឹកនោម បំបាត់រាក បន្ថយកំដៅ។
– ផ្លែក៏ជាថ្នាំ ដើរខ្យល់ និងធ្វើឱ្យអាហារងាយរលាយ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត