ឱសថបុរាណធម្មជាតិ
រូបភាព
ខ្វិត គេច្រើនយកធ្វើជាម្ជូរ ដើម្បីទទួលទាន ជាពិសេសខ្វិតខ្ចី លើសពីនេះ ខ្វិត មានគុណប្រយោជន៍អចប្រើជាឱសថព្យាបាលជំងឺជាច្រើនប្រភេទ។
ខ្វិតព្យាបាលអាការៈធុញអាហារ អាហារមិនរលាយ ចេញទឹកមាត់ច្រើន ពងមាត់ ឈឺមាត់ សត្វល្អិតទិច ឬខាំ ធ្លាក់ឈាម អាហារមិនរលាយ និងភ្នែកឈឺក្រហម។
ផ្នែកប្រើប្រាស់៖ សំបកដើម ផ្លែ និងស្លឹក
វិធីធ្វើ និងវិធីប្រើប្រាស់៖
-ជាតិចម្រាញ់ចេញពីផ្លែ ព្យាបាលធុញអាហារ អាហារមិនរលាយ ចេញទឹកមាត់ច្រើន ពងមាត់ ឈឺមាត់
-សំបកដើម និងសាច់ផ្លែ បុកបិត ព្យាបាលសត្វល្អិតទិច ឬខាំ
-បន្លាឆុងទឹក ព្យាបាលធ្លាក់ឈាម ស្លឹកដាំទឹកផឹក ព្យាបាលអាហារមិនរលាយ បុកបិទពីលើភ្នែក ព្យាបាលភ្នែកឈឺក្រហម។
ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
ផ្លែខ្វិត មានពីរប្រភេទគឺ ខ្វិតធម្មតា និង ខ្វិតសំលី។
អត្ថប្រយោជន៍នៃផ្លែខ្វិត
ទទួលទានផ្លែខ្វិតមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនា ដូច្នេះសូមក្រឡេកមើលផលប្រយោជន៍សុខភាពនៃផ្លែឈើដ៏គួរឱ្យចាប់អារម្មណ៍នេះទាំងអស់គ្នា ។
១-ល្អសម្រាប់ការរំលាយអាហារ ៖ ផ្លែខ្វិតល្អសម្រាប់ការរំលាយអាហារដោយសារវាជួយបំផ្លាញពពួកដង្កូវក្នុងពោះវៀនតូច ហើយវាគឺជាផ្លែឈើដ៏ល្អសម្រាប់អ្នកមានបញ្ហារំលាយអាហារ។ វាក៏ជាវិធីសាស្ត្រក្នុងការព្យាបាលជំងឺរាគមួលរ៉ាំរ៉ៃ ។ ដើមនិងមែករបស់ផ្លែខ្វិតមានផ្ទុកសារធាតុដូចក្នុងស្ករកៅស៊ូគឺសារធាតុ «ស្ករកៅស៊ូ Feronia» ។ សារធាតុនេះត្រូវបានប្រើជាទូទៅដើម្បីព្យាបាលជំងឺរាក និងរាកមួល ។ ផ្លែខ្វិតក៏ត្រូវបានគេណែនាំចំពោះអ្នកដែលមានជំងឺដំបៅក្រពះ ឬជំងឺឫសដូងបាត ដោយសារសារជាតិ tannin ដែលមានក្នុងស្លឹកខ្វិត ដែលត្រូវបានគេស្គាល់ថាជាសារធាតុអាចកាត់បន្ថយការរលាកបាន ។
២-សំអាតឈាម ៖ ត្រឹមតែ៥០មីលី្លក្រាម នៃទឹកផ្លែខ្វិតលាយជាមួយទឹកក្តៅឧណ្ហៗ និងស្ករ ល្អសម្រាប់ការបន្សុទ្ធឈាម និងកម្ចាត់ជាតិពុលដែលអាចបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងទៅដល់រាងកាយ។ វាអាចកាត់បន្ថយសំពាធនៅលើថ្លើម និងតម្រងនោម ដែលពួកវាជាសរីរាង្គក្នុងការប្រឆាំងនឹងជាតិពុល។
៣-បង្កើនថាមពល ៖ ផ្លែខ្វិត ១០០ ក្រាមផ្តល់នូវកាឡូរីចំនួន១៤០ ហើយសារធាតុចិញ្ចឹមដែលមានក្នុងផ្លែខ្វិតជំរុញសកម្មភាពសរីរាង្គ និងល្បឿនរំលាយអាហារ។ សារធាតុទាំងអស់នេះបង្កើតជាថាមពលបម្រុងទុកក្នុងរាងកាយ ។ បរិមាណប្រូតេអុីនដ៏ខ្ពស់ក្នុងរាងកាយអាចធ្វើការព្យាបាលបានលឿនជាងមុន និងសាច់ដុំអាចលូតលាស់បានកាន់តែខ្លាំង និងបង្កើនថាមពលបម្រុងបន្ថែមទៀត ។
៤-សុខភាពថ្លើម ៖ ផ្លែខ្វិតជាប្រភពដ៏ល្អនៃសារធាតុ Beta-carotene ហើយអាចព្យាបាលបញ្ហាថ្លើមបាន ។ ពួកវាមានផ្ទុកសារជាតិ Thiamine និង Riboflavin សារធាតុទាំងពីរនេះពង្រឹងសុខភាពថ្លើម។ ផ្លែនេះក៏មានមុខងារប៉ូវកម្លាំងបេះដូងផងដែរ ៕