ឱសថបុរាណធម្មជាតិ
រូបភាព
សារជាតិមួយចម្រាញ់ពីស្លឹកជីរអង្កាមអាចព្យាបាលមហារីកដោយវិធីបំផ្លាញសសៃឈាមចិញ្ចឹមដុំគីស។ តាមក្រុមស្រាវជ្រាវនៅសកលវិទ្យាល័យ Salford (អង់គ្លេស)។ ប្រធានក្រុមស្រាវជ្រាវ Alan McGownឲ្យដឹងថា យុទ្ធសាស្ត្រវាយលុករបស់សារជាតិចម្រាញ់នេះគឺបំបាត់ប្រសិទ្ធភាពសសៃឈាមផ្គត់ផ្គង់អុកស៊ីហ្សែន និងសារជាតិបំប៉នឲ្យដុំគីស។ ដុំគីសត្រូវបង្អត់ឃ្លាននឹងមិនអាចរីកចម្រើន និងសន្សឹមៗត្រូវកំទេច។
លោក McGownសង្កត់ធ្ងន់ថា ឧត្តមភាពរបស់សារជាតិចម្រាញ់ពីជីរអង្កាមប្រៀបនឹងវិធីព្យាបាលប្រពៃណីគឺលទ្ធភាពស្គាល់គោលដៅវាយប្រហារ-មានតែសរសៃឈាមចិញ្ចឹមកោសិកាមហារីកទើបស្ថិតក្នុងក្រសែភ្នែករបស់សារជាតិនេះ។ សរសៃឈាមរបស់ជាលិកាល្អៗហាក់ដូចជាមិនគ្រោះថ្នាក់។ លោកនិយាយថា សារជាតិចម្រាញ់នេះនឹងជាសមាសធាតុសំខាន់របស់ថ្នាំ “ឈ្លាសវៃ” កំទេចកោសិកាមហារីកដោយមិនឥទ្ធិពលដល់ជាលិកាល្អ។
ប្រសិនជោគជ័យនេះនឹងជាដំណោះស្រាយដ៏ប្រសើរថ្លៃថ្លាក្នុងការព្យាបាលជំងឺមហារីកនៅទាំងមនុស្សនិងកូនក្មេង។ ប៉ុន្តែលោក McGownឲ្យដឹងថា “នៅកិច្ចការជាច្រើនត្រូវធ្វើមុនពេលវិធីព្យាបាលឈ្លាសវៃនេះត្រូវបានអនុវត្តលើសរីរាង្គអ្នកជំងឺ”។ បច្ចុប្បន្នលក្ខណៈប្រសិទ្ធភាពរបស់សារជាតិចម្រាញ់ជីរអង្កាមត្រូវបានអះអាងលើកោសិកាមហារីកសួត និងសុដន់ក្នុងបន្ទប់ពិសោធន៍”៕
ប្រភព៖ វាយោ
អានអត្ថបទបន្ថែម៖ជីអង្កាម ជួយប្រព័ន្ធរំលាយអាហារ ប្រឆាំងរោគស្រ្តេស ឈឺក្បាល និងធ្វើឱ្យគេងលក់ស្រួល កំចាត់បាក់តេរី និងវីរុសផ្សេងៗ!
» ជីអង្កាម ជួយប្រព័ន្ធរំលាយអាហារ ប្រឆាំងរោគស្រ្តេស ឈឺក្បាល និងធ្វើឱ្យគេងលក់ស្រួល កំចាត់បាក់តេរី និងវីរុសផ្សេងៗ!
* វិធីប្រើជីអង្កាម៖
– យកស្លឹកវាប្រមាណ១០សន្លឹក មកត្រាំនៅក្នុងទឹកក្តៅឧណ្ហៗ១កែវ (មិនខ្លាំងពេកទេកុំឲ្យវារលួយ) ទុកឲ្យយូរប្រហែល ១០នាទី ដើម្បីឲ្យជីអង្កាមចេញរសជាតិ
– រួចយើង អាចយកវាមកទទួលទាន ជាភេសជ្ជៈ ឫយើងលាយជាមួយនឹងម្ហូបអាហារជារៀងរាល់ថ្ងៃ
– យើងអាចហាលវាឲ្យក្រៀមធ្វើជាតែដើម្បីឆុងពិសា
– គេអាចចំរ៉ាញ់ជាប្រេងហើយគេលាយជាមួយនឹងចំណីអាហារ។
ជីអង្កាមនេះ វាជាថ្នាំកំចាត់បាក់តេរី ហើយនិងកំចាត់វីរុសផ្សេងៗ និងអាចធ្វើឲ្យយើង លាងសំអាត ដំបៅមុខរបួស បានជំនួសថ្នាំ ហើយជួយសំរួលដល់ការរំលាយអាហារ ដ៍មានប្រសិទ្ធភាព នៅក្រោយពេលដែលយើងហល់អាហារ និងជាពិសេស ទៅទៀតនោះ គឺជា ប្រភេទរុក្ខជាតិដែលធ្វើឲ្យយើងមានអារម្មណ៍ធូរស្បើយ និងជួយឲ្យយើងបានគេងលក់ស្រួល ប្រឆាំងចំពោះរោគស្រ្តេស និងរោគឈឺក្បាល។
ប្រែសំរួលដោយ៖ គឹម អាម៉េនដា