វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ អង្ករដំណើបខ្មៅ ១កំប៉ុង, មេដំបែ ១-២គ្រាប់, ស្ករស ១ស្លាបព្រាបាយ ឬទឹកស្ករខាប់ស្អិត ៥០មីលីលីត្រ, ដូងខ្ចីមានសាច់ក្រាស់ល្មមកោសយកសាច់ ១កូនចានចង្កឹះ, ក្រឡកែវសម្រាប់ដាក់ត្រប៉ែ។
វិធីធ្វើ៖
១.ដាំបាយដំណើបខ្មៅដូចយើងដាំបាយធម្មតា ឆ្អិនហើយទុកឲ្យត្រជាក់
២.យកមេដំបែបុកឲ្យម៉ត់ ចាំយកមករោយលើបាយដំណើបដាក់លាយជាមួយស្ករស ឬទឹកស្ករច្របល់តិចៗចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកលុញវាមូលៗ រួចដាក់វាចូលក្រឡកែវគ្របឲ្យជិតរុំក្រណាត់ ឬថង់បន្ថែមពីក្រៅធ្វើយ៉ាងណាឲ្យវាហប់ខ្លាំង ទុករយ:ពេលពី ២ ទៅ ៣ថ្ងៃអាចទទួលទានបានហើយពេលទទួលទានចាំដាក់ដូងកោសចូលជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។