ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីព្យាបាលហឺតតាមបែបធម្មជាតិ

26-Oct-2017 04:04 PM

រូបភាព


ដោយ: Uddam

ជំងឺហឺត ជាជងឺសួតមួយបែប ដែលតែងតែបង្កឲ្យមានផលលំបាកខ្លាំងក្នុងការដកដង្ហើម។ ជំងឺហឺត ក៏ត្រូវបានគេចាត់ទុកជាជម្ងឺរុំារ៉ៃផងដែរ ព្រោះវាធ្វើឲ្យរាំងស្ទះផ្លូវដង្ហើម និងមិនបានបញ្ចូលអុកស៊ីសែនគ្រប់គ្រាន់ទៅឲ្យសួត។

– វិធីទី១៖ យកស្លឹកជីត្រចៀកជ្រូក បុក ឬច្របាច់យកទឹកពី ៣ស្លាបព្រាកាហ្វេមកហូប សំរាប់ព្យាបាលក្អកហឺត ពិសា១ថ្ងៃ២ដង ព្រឹកល្ងាច។ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

– វិធីទី២៖ យកពោតបារំាងស្រស់ ២ផ្លែកាត់ក្បាល នឹងកន្ទុយចេញ រួចកាត់ជា ២ ឬ៣កង់ ដាក់នៅក្នុងទឹកស្អាតមួយកែវ ទុកវាចោលមួយយប់ ហើយផឹកមុនបរិភោគអាហារពេលព្រឹកកន្លះម៉ោង (ផឹងទាំងអស់)។

អនុវត្តរូបមន្តមួយនេះឲ្យបានទៀងទាត់ រហូតទាល់តែជំងឺរបស់អ្នកជាសះស្បើយ។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត
អត្ថប្រយោជន៍នៃពោតបារាំង ឬអូក្រា
– តាមឯកសារមួយចំនួនបានរកឃើញថា ផ្លែពោតបារាំង ពិតជាមានប្រសិទ្ធភាពកាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជាតិស្ករដល់ អ្នកដែលកើតជម្ងឺទឹកនោមផ្អែម។

– នៅពេលយើងបរិភោគច្រីននិងទៀងទាត់ វានឹងជួយផ្តល់សារធាតុចិញ្ចឹមជាច្រើនដល់រាង្គកាយ និងសម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើង
– ជួយបង្កើនកោសិការឈាម

– ជួយប្រឆាំងជម្ងឺមហារីក
– កាត់បន្ថយការជ្រៀតចូលនៃជម្ងឺហឺត

– ជួយបង្កើនភាពស៊ាំក្នុងរាង្គកាយ
– ជួយព្យាបាលស្នាមជម្ងឺដំបៅក្នុងក្រពះ និងពោះវៀនបានទៀតផង

ប្រភពពីៈ សៀវភៅបៃតង សុខភាព
ពោតបារាំងអាចយកមកធ្វើជាម្ហូបយ៉ាងឈ្ងុយឆ្ញាញ់ពិសា