ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ស្មៅព្រះខ្លប ឬ ស្មៅជើងក្រាប កែខ្សោយតម្រងនោម រលាកផ្លូវនោម បន្ថយជាតិខ្លាញ់ ស្ករក្នុងឈាម កែរោគទឹកនោមផ្អែម រាកមួល

29-Oct-2017 04:16 PM

រូបភាព


ដោយ: Uddam

នៅតាមស្រែមានច្រើនណាស់ តែយើងមិនដឹងថាវាជាឱសថដ៏អស្ចារ្យ! ស្មៅព្រះខ្លប ឬ ស្មៅជើងក្រាប កែខ្សោយតម្រងនោម រលាកផ្លូវនោម បន្ថយជាតិខ្លាញ់ ស្ករក្នុងឈាម កែរោគទឹកនោមផ្អែម រាកមួល ! ចែករំលែកបន្តជាចំណេះដឹង!

ប្រសិនបើតម្រងនោមមានបញ្ហានឹងធ្វើឱ្យប្រព័ន្ធផ្សេងៗក្នុងរាងកាយទទួលផលប៉ះពាល់ទៅតាមដែរ។

* វិធីប្រើ៖

– នាំយកស្មៅព្រះខ្លបគ្រប់ផ្នែក មកហាន់ រួចលីងត្រឡប់ចុះឡើងដោយប្រើភ្លើង ខ្សោយៗរហូតទាល់តែឡើងក្លិនក្រអូបឈ្ងុយរួច យកទៅឆុងទឹកផឹកជំនួសទឹកតែ។

– បើបានផឹកទឹកស្មៅព្រះខ្លបក៏ នឹងទៅជួយលាងតម្រងនោម លាងជាតិខ្លាញ់ កាត់បន្ថយជាតិស្ករក្នុងឈាម នៅពេលតម្រង នោមខ្លាំងរាងកាយក៏នឹងរឹងមាំ។

–  វាជួយ កាត់បន្ថយកូឡេស្តេរ៉ូល និង ជាតិស្ករក្នុងឈាម ។ បើយកមកប្រើទាំងដើមនឹងមានប្រសិទ្ធភាពជួយ ឱ្យបត់ជើងតូចស្រួល កែពិការតម្រងនោម កែរលាកផ្លូវនោម បណ្តេញរដូវស កែគេងមិនលក់ កែរលាកក្រពះអាហារ ជួយឱ្យប្រព័ន្ធ ប្រសាទស្ងប់ល្អ។

– តាមទិន្នន័យបន្ថែមព្រះខ្លបគឺជាស្មៅ ឱសថធម្មជាតិមួយប្រភេទដែលអាចយកទៅផ្សំ ជាមួយដើមគ្រងចក្រវាល (Abutilon Gravidens) រួចប្រើធ្វើជាថ្នាំកែទឹកនោមផ្អែមបានដោយ យកដើមព្រះខ្លបទាំងឫសស្រស់ៗជាមួយដើម គ្រងចក្រវាលស្រស់ដូចគ្នា ចំនួនស្មើគ្នា ហាន់ជា ចំណិតហាលឱ្យស្ងួត យកទៅឆាត្រឡប់ចុះឡើង ដោយប្រើភ្លើងខ្សោយៗ រហូតទាល់តែឡើងលឿង យកមកឆុងជាមួយទឹកក្តៅផឹករាល់ថ្ងៃ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ឬ ទឹកនោមផ្អែម។

(ដើមគ្រងចក្រវាល)

– ជួយកែរាគមួល ដោយយករុក្ខជាតិទាំងមូលស្ងួតមួយក្តាប់ដៃដាំទឹក១លីត្រផឹកជំនួសទឹក។

វាក៏មានអត្ថប្រយោជន៏ជាច្រើនទៀតដូចជា ទប់ស្កាត់ជម្ងឺស្បែក ជួយការពារពីជម្ងឺហឺត បងា្ករជម្ងឺស្បែករបក ក្រហមផងដែរ ជំងឺរលាកទងសួត។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។