ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

អត្ថប្រយោជន៍ដើមក្រសាំងទាប ដែលលោកអ្នកមិនគួរមើលរំលង

04-Nov-2017 01:34 PM

រូបភាព


ដោយ: Uddam

ក្រសាំងទាបត្រូវបានគេយកទៅប្រើប្រាស់ជា ឳសថមួយប្រភេទដែលអាចព្យាបាលជំងឺដូចជា ជំងឺរលាកសន្លាក់ ជំងឺរលាកសន្លាក់ហ្គោ (Gout) ជំងឺស្បែក ឈឺពោះ និងបញ្ហាតំរងនោមជាដើម។ វាអាចលាបទៅលើស្បែក ជាថ្នាំហើម រឺក៏ដាំជាថ្នាំផឹក។
– ផ្នែកដែលអាចបាន គឺស្លឹក និងដើម។

– គុណសម្បតិ្ត
ជាសារធាតុប្រឆាំងនឹងការរលាក ថ្នាំត្រជាក់ ថ្នាំបំបាត់ការឈឺចាប់ ប្រឆាំងនឹងរោគផ្សិត និងប្រឆាំងនឹងមហារីក -ល-។
– ការប្រើប្រាស់៖
+យកស្លឹក និង ឬសវាឆុងដូចតែ រឺរំងាស់ជាថ្នាំប្រើសំរាប់ជំងឺរលាកសន្លាក់ និង Gout
+យកស្លឺកវាដាំជាថ្នាំផឹកសំរាប់ព្យាបាលការឆ្លងមេរោគនៅលើប្រព័ន្ធតំរងនោម
+ទឹកដែលបានមកពីការរំងាស់ស្លឹកក្រសាំងទាប ប្រើទឹកលុបលាងមុខ សំរាប់បញ្ហាស្បែក (ពណ៌សំបុរស្បែក)
+រុក្ខជាតិទាំងមូល ប្រើជាថ្នាំស្អំបូសទ្រនិច ពងខ្ទុះ និង មុនខ្ទុះ។


– ប្រទេសដែលនិយមប្រើ៖
+នៅ Jamaica និង Caribbean យកវាទៅប្រើប្រាស់ជាថ្នាំផ្តាសាយ ហើយ ជាថ្នាំបញ្ចុះទឹកនោម សំរាប់បញ្ហាតំរងនោម។
+នៅ Brazil ប្រើជាថ្នាំព្យាបាលអាប់សែ រឺ រោគរលាកស្បែកក្នុងនៃត្របកភ្នែក។
+នៅ Bolivia យកឫសទៅរំងាស់ជាថ្នាំប្រើសំរាប់ព្យាបាលជំងឺគ្រុន ពងស្បែក (បូសទ្រនិច) និង រោគរលាកស្បែកក្នុងនៃត្របកភ្នែក។


+នៅ Bangladesh យកស្លឹកវាប្រើសំរាប់ព្យាបាលជំងឺផ្លូវចិត្ត។
+នៅអាហ្វ្រិក យកវាប្រើសំរាប់ជំងឺប្រកាច់ និង សាច់ដុះ។
+វាក៏ត្រូវបានគេប្រើសំរាប់ព្យាបាលអាការៈឈឺក្បាល, ការឈឺសន្លាក់ឆ្អឹង, បញ្ហាផ្លូវភេទ (ខ្សោយលិង្គ), និងបញ្ចុះកូលេស្តេរ៉ុលជាដើម។
+សំរាប់អ្នកដែលមានបញ្ហារលាកសន្លាក់អាចញុំាវាជាសាឡាត់ក៏បាន រឺឆុងវាជាតែ។ វិធីមួយទៀតយកស្លឹក និង ដើមវាមួយក្តាប់ដាំរំងាស់ជាមួយទឹក ២កែវ រំងាស់រហូតសល់ទឹកតែ ១/២ ពែង ហើយផឹកវារាល់ពេលព្រឹក និង ល្ងាច។

ឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida Korth

ក្រសាំងទាបច្រើនដុះតាមកុម្ពផ្កា ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់ មានកម្ពស់ជី ១៥ ទៅ ៣០ សម មានដើមសថ្លាស្រួយ បៀមជាតិទឹក មានស្លឹកពណ៌បៃតងភ្លឺ និងគ្រាប់ល្អិតៗដូចម្រេច រសជាតិហឺរ ។ ខ្មែរយើងនិយមបរិភោគជាអន្លក់ ឬ ឆាត្រឡប់ជាមួយសាច់គោ ក្រសាំងទៀបមានអត្ថប្រយោជន៍សម្រាប់សុខភាព សម្រស់ និង រក្សាជម្ងឺ ដោយសារក្រសាំងទាប មានបរិមាណ Vit C និង បេតាការ៉ូទីនខ្ពស់ ក្នងស្លឹកមានសារធាតុ TRINIDATE ដែលច្រើនយកមកប្រើជាថ្នាំត្រជាក់ ។

នៅប្រទេសមួយចំនួន ក្រសាំងទាបត្រូវបានយកមកប្រើ ទម្លាក់ ជាតិខ្លាញ់ក្នុងឈាម Cholesterol ។

ស្លឹកក្រសាំងទាប យកមកបុកពូតយកទឹកពិសារបំបាត់ឈឺក្បាល ។

-​ បំបាត់ជម្ងឺភ្នែក , កន្ទុយថ្លែន Glaucoma

– បន្ថយកម្តៅ កែរលាក , បំបាត់ចុកពោះ

– មហារីកសុដន់

– ជួយបេះដូង , បញ្ចុះ ទឹកនោម

– ព្យាបាលរើម ( បុកស្លឹក ជាមួយល្មៀត និង ម្សៅអង្ករ យកទៅ បិទ ទុកចោលមួយយប់ )

– កែពិស , បុស , កើតមុន ដោយទប់ស្កាត់ពពួកបាត់តេរី

– បំបាត់ឈឺសន្លាក់

– ប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ជម្ងឺមហារីក

– ស្លឹកក្រសាំងទាបមិនត្រឹម រក្សាមុនទេ ថែមទាំងជួយ បំប៉នស្បែកឲ្យភ្លឺរលោង

( ច្រើនយកស្លឹកដាំទឹកយកមកលាងមុខ )

– ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះ និងធ្វើឲ្យសក់ភឺ្លទន់រលោង ។

 

បច្ចុប្បន្នមានការផលិតលក់ចេញនៅប្រទេសក្រៅផងដែរ

*​** ចំណាំៈ ក្រសាំងទាបជាបន្លែសម្រាប់បរិភោគ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយគ្រាន់តែវាមានគុណសម្បត្តិ ដល់ការថែរក្សាសុខភាពនិង ជំងឺ ៕

ប្រភពៈ The Memories