ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខឱសថមួយប្រភេទនេះជួយព្យាបាលជំងឺចុកចង្កេះយ៉ាងពូកែស័ក្កសិទ្ធ

02-Oct-2019 05:40 PM

រូបភាព


ដោយ: Uddam

ព្យាបាល៖ ជំងឺចុកចង្កេះ (ឈឺខ្នងផ្នែកខាងក្រោម)។ ការចុកចង្កេះ គឺជាភាពមិនប្រក្រតីនៃប្រព័ន្ធសាច់ដុំ និងគ្រោងឆ្អឹងទូទៅមួយដែលបណ្តាលឱ្យមានការឈឺចាប់នៅម្តុំខ្នងផ្នែកខាងក្រោម។ វាមានកើតចំពោះមនុស្សសឹងតែ ៨០% នៅក្នុងពេលណាមួយនៃជីវិតរបស់យើង។ ការចុកចង្កេះត្រូវបានគេបែងចែកទៅជា៖ ចុកខ្លាំង ចុកងំ ឬចុករ៉ាំរ៉ៃ។

ប្រភេទរុក្ខជាតិ៖ ម្ទេសផ្លោក

លក្ខណៈរុក្ខជាតិ៖ ជាប្រភេទចុល្លព្រឹក្សដុះត្រង់ មានមែកសាខារលោង គ្មានរោម ដែលស្ថិតនៅក្នុងអំបូរុក្ខជាតិ សូឡានណាស៊ា។ ម្ទេសផ្លោកមានពណ៌ក្រហមរលោង លឿង បៃតង ត្រូវបានគេប្រើប្រាស់ច្រើនបំផុតសម្រាប់ធ្វើម្ហូប បន្លែសុទ្ធសម្រាប់រសជាតិ និងគ្រឿងលំអ។

-ស្លឹករបស់វាដុះឆ្លាស់គ្នា ហើយស្តួចចុងសងខាង។

-ផ្កាជាផ្កាទោល ពណ៌លឿង ឬសសុទ្ធ។

-ផ្លែវាប្រហោង មានផ្ទុកគ្រាប់សំប៉ែតជាច្រើននៅខាងក្នុង។

កន្លែងដាំដុះ៖ វាជាគ្រឿងលើកកម្លាំងដ៏ល្អ វាត្រូវបានគេដាំជាបន្លែនៅតាមចំការដំណាំ។

ការប្រើប្រាស់ធ្វើជាថ្នាំដទៃទៀត៖ រលាកសន្លាក់, ជួយឱ្យរូបកាយធាត់, ឈឺក្រពះ, ឈឺក, គ្រុនក្តៅសន្ធំ, ទល់ពោះ, រាករូស, ឫសដូងបាត, សម្ពាធឈាមខ្ពស់, ឈឺប្រព័ន្ធសរសៃប្រសាទ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។