ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីចិញ្ចឹមកង្កែបរយៈពេលតែ២ខែអាចប្រមូលផលបាន

02-Oct-2019 05:44 PM

រូបភាព


ដោយ: Uddam

+ធ្វើកន្លែងចិញ្ចឹមមានទំហំ៖
–2m x 3m = 6 ម៉ែត្រការ៉េ
–2m x 5m = 10 ម៉ែត្រការ៉េ
–3m x 5m = 15 ម៉ែត្រការ៉េ–4m x 6m = 24 ម៉ែត្រការ៉េ
–5m x 6m = 30 ម៉ែត្រការ៉េ
*ដាក់កង្កែប ៥០ក្បាល ក្នុង១ម៉ែត្រការេ
– ដាក់ស្បៃព័ទ្ធជុំវិញកន្លែងចិញ្ចឹមកម្ពស់ប្រមាណ១ម៉ែត្រកន្លះ ការពារកង្កែបលោតចេញ
– ត្រូវធ្វើនៅកន្លែងដែលមានម្លប់ខ្លះដើម្បីឲ្យកង្កែបជ្រក ឬធ្វើដំបូលស្បៃនីឡុង ដើម្បីបញ្ចៀសកំដៅទាំងមូលចូលក្នុងអាង ធ្វើឲ្យសីតុណ្ហភាពក្នុងអាងកើនកំដៅ តែក៏មិនគួរបាំងអាងចិញ្ចឹមឲ្យងងិត ឬត្រជាក់ពេកនោះដែរ។
– ដាក់បន្ទះឬស្សី ឬបន្ទះអ្វី ដើម្បីឲ្យកង្កែបឡើងទៅនៅ រួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅ ថ្ងៃផង។
– ផ្លាស់ប្តូរទឹកជាប្រចាំថ្ងៃឲ្យវា ទឹកសម្រាប់ផ្លាស់ប្តូរអាចប្រើទឹកទន្លេ ទឹកអណ្តូ ទឹកស្រះ តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាមរយៈដីខ្សាច់ ឬប្រើស្បៃសម្រាប់ច្រោះក៏បាន ត្រូវព្យាយាមឲ្យកង្កែបស៊ីឲ្យបានច្រើនដងក្នុង ១ថ្ងៃ។– ចំណីអាចទិញចំណីត្រី រឺកង្កែបនៅតាមហាងលក់ចំណីសត្វនៅជិតភូមិរបស់យើង។
– ចំណីធម្មជាតិបន្ថែមមានដូចជា ចង្រិត ដង្កូវ កណ្តូប ស្រឹង និងសត្វល្អិតមួយចំនួនទៀត និងចាប់អំពូលពីលើនៅពេលយប់កម្ពស់កន្លះម៉ែត្រដើម្បីឲ្យសត្វល្អិតមករោមអំពូលជាចំណីរបស់វា។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។