ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ពេល​ទាល់​ខ្លាំង​រក​ថ្នាំ​ក្អក​មិនទាន់ ចូលទៅ​ផ្ទះបាយ​រក​គ្រឿងផ្សំ​ទាំងនេះ ដាក់​ភ្លាម​បាត់​ភ្លែត​!

15-Nov-2017 11:41 AM

រូបភាព


ដោយ: Uddam

ការ​ក្អក​គឺជា​ប្រតិកម្ម​របស់​រាងកាយ​ក្នុង​ការបញ្ចេញ​ខ្យល់​ក្នុង​សួត​ទៅ​តាម​មាត់ ​ដែល​វា​បង្កឡើង​ដោយ​ការភ្ញោ​ច​លើ​សរសៃវិញ្ញាណ​ក្នុង​ភ្នាស់​ផ្លូវដង្ហើម​។ វាគឺ​ជា​សកម្មភាព​ដែល​រាងកាយ​របស់​អ្នក​បញ្ចេញ​រាល់​សារធាតុ​ទាំងឡាយណា ​ដែល​ធ្វើអោយ​រលាក​ផ្លូវ​ច​ង្ហើ​ម​។ វា​គឺជា​ជំងឺ​មួយ ប៉ុន្តែ​ជាធម្មតា​មិនមែន​ជា​ករណី​ធ្ងន់ធ្ងរ​ទេ ហើយ​វា​ក៏​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ក្អក​គឺជា​អ្វី​ដែល​ធ្វើអោយ​រលាក​ខ្លាំង​បំផុត ហើយ​វា​ប្រហែល​ជា​រោគសញ្ញា​នៃ​ជំងឺ​ណាមួយ​ហើយ​ដែរ​។ វា​អាច​ជា​សញ្ញា​បញ្ជាក់ថា​ មាន​អ្វី​មួយ​ខុស​ពី​ធម្មតា​ក្នុង​រាងកាយ ជា​ពិសេស​ប្រព័ន្ធ​ផ្លូវដង្ហើម​អ្នក​តែម្តង​។

​មាន​ថ្នាំ​ជាច្រើន​ប្រភេទ​លក់​នៅ​ទីផ្សារ​សម្រាប់​ព្យាបាល​ក្អក​ស្ទើរ​ជ្រុះ​សួត​។ ពិតណាស់ ចំណោម​ថ្នាំ​ក្អក​ទាំងអស់​ផ្ដល់នូវ​ប្រសិទ្ធភាព​ដោយ​គ្មាន​ប៉ះពាល់​ដល់​សុខភាព​អ្វី​នោះទេ​។ ផលប៉ះពាល់​គឺ​ដោយសារ​ថ្នាំ​ទាំងនោះ​មាន​លាយ​ជាមួយនឹង​សារធាតុ​គីមី ឬ​ជា​ថ្នាំ​ក្លែងក្លាយ​ដែល​ចរាចរណ៍​នៅលើ​ទីផ្សារ ដែល​មនុស្ស​មិនអាច​មើល​ដឹងបាន​ហើយ​បណ្ដាលឱ្យ​យើង​ខូចសុខភាព​។​

​ ​ប្រសិនបើ​អ្នកព្រួយបារម្ភ​រឿង​ថ្នាំ​ទាំងនោះ មួយចំនួន​ក្លែងក្លាយ លោកអ្នក​អាច​ផលិត​ថ្នាំ​ក្អក​បែប​ធម្មជាតិ​ដោយ​ខ្លួនឯងបាន​។​

​ ​អ្វីដែល​អ្នកត្រូវការ​គឺ​៖

​ ​- ខ្ញី​កិន​ម៉ដ្ឋ​ជា​ម្សៅ ១/២ ស្លាបព្រា​កាហ្វេ​

​ ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​

​ ​- ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​បាយ​

– ម្សៅគ្រាប់ឃ្លាំពូ ១/៤ ស្លាបព្រាកាហ្វេ

​ ​- ទឹក ១ កែវ​

​ ​- ស្ករស ១៤០ ក្រាម​

​ ​* របៀប​ធ្វើ​៖

​ -យក​ខ្ទះ ឬឆ្នាំង​មួយ​ដាក់​ទឹក​មួយ​កែវ និង​ចាក់​ស្ករ​ចូល​កែវ​ទឹក​នោះ​

-ច្របាច់​ក្រូចឆ្មារ ​យក​ទឹក​វា​មួយ​ស្លាបព្រា​បាយ​ដាក់​ចូលក្នុង​ខ្ទះ

-បន្ទាប់មក​ដាក់​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ចូល ហើយ​ចុងក្រោយ​ម្សៅ​ខ្ញី ១/២ ស្លាបព្រា​កាហ្វេ​។​

-បន្ទាប់មក​ដាក់ម្សៅគ្រាប់ឃ្លាំពូ ១/៤ ស្លាបព្រាកាហ្វេ

​- បន្ទាប់មកទៀត​បើកភ្លើង​ដាំ ១៥ ទៅ ២០ នាទី​រហូត​វារ​មួ​ត​ចូលគ្នា​ល្អ​

-បន្ទាប់មក​យក​ទឹក​ដែល​ធ្វើ​រួច​ដាក់​លើ​ក្រដាស​ដុត​នំ​មួយ​ដំណក់ៗ​ដូចជា​ស្ករ​គ្រាប់ ហើយ​ទុកចោល​ឱ្យ​វា​ត្រជាក់ ២០ នាទី​។​

– នៅពេល​វា​ត្រជាក់ ជះ​ម្សៅ​រោយ​នំ ដើម្បី​កុំឱ្យ​វា​ជាប់​នឹង​ក្រដាស​ពេល​ទាញ​វា​មក​។ ចុងក្រោយ​រក​ប្រអប់​មួយ​ដើម្បី​ទុក​វា​ប្រើប្រាស់​។​

​ -នៅពេល​អ្នក​ផ្ដាសាយ ឬ​ឈឺបំពង់ក ឬ​ក្អក សូម​យក​ទឹក​ក្ដៅ​មួយ​កែវ ដាក់​ទម្លាក់​គ្រាប់​ថ្នាំ​ក្អក​នោះ ២ គ្រាប់​ពិសា​ជាការ​ស្រេច​។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត