ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើចេកបំពងនំប័ុងស្រួយឆ្ងាញ់!

03-Oct-2019 04:42 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ចេកអំបូងទុំល្មម ៥ផ្លែ, នំបុ័ង ១០បន្ទះ លុញឲ្យសំប៉ែត, កំទេចនំបុ័ង ១ចានល្មម, ស៊ុត ២-៣គ្រាប់ វាយបញ្ចូលគ្នា។

វិធីធ្វើ៖

១.យកចេកបកសំបក រួចកាត់ជាពីរ ឬជាបន្ទះស្តើងល្មម (តាមចំណូលចិត្ត) ហើយយកនំបុ័ងរុំចេក

២.បន្ទាប់មកយកដាក់ប្រឡាក់ជាមួយស៊ុតឲ្យសព្វ ហើយចាំប្រឡាក់ជាមួយកំទេចឲ្យសព្វ

៣.ដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ រួចដាក់ចេករុំនំបុ័ងចូលបំពងឲ្យក្រៀមល្មម (តាមចំណូលចិត្ត) ហើយស្រង់ចេញដាក់ចានជាការស្រេច។ អាចញ៉ាំបន្ថែមជាមួយទឹកដោះគោខាប់ ដោយចាក់ចូលពីលើ ឬជ្រលក់ (តាមចំណូលចិត្ត) ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។