ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលជំងឺ៖ ជំនួយកំលាំង រលាកសន្លាក់ដៃជើង ហ៊ឹងត្រចៀក ឈឺតំរងនោម សំរកហើយ គ្រុនចាញ់ ធ្លាក់ស ។ល។
ប្រភេទរុក្ខជាតិ៖ ប៉ប្រក
លក្ខណៈរុក្ខជាតិ៖ ជាបណ្ណង្គជាតិផ្ញើរប្រាណ លើដើមឈើ ឬលើផែនថ្ម។
-ស្លឹក ជាផ្ទាំងវែងមានឆែកច្រើន។ ស្លឹកមាន ២ប្រភេទ ប្រភេទតូចមានប្រវែង ៣០-៥០ស.ម ទទឺង ១៥ស.ម។ មួយប្រភេទទៀតមានស្លឹកធំមានប្រវែងរហូត ១,៤ម ទទឹង ៣០-៥០ស.ម។ ស្លឹកមានឆែកៗដូចស្លាបសត្វ។
កន្លែងដាំដុះ៖ ដុះនៅតាមដើមឈើ ឬផ្ទាំងថ្ម បន្តពូជដោយស្ព័រ។
វិធីធ្វើ និងប្រើប្រាស់៖
-ផ្នែកប្រើប្រាស់៖ មើម។
កំរិត និងរបៀបប្រើ៖
-ប្រើ ៦-១២ក្រាម ក្នុងមួយថ្ងៃ។
-ត្រាំស្រា ១៥ក្រាម ក្នុងមួយថ្ងៃ សំរាប់ជំងឺសន្លាក់ដៃជើង របួស បោកទង្គិច បាក់ឆ្អឹង ប្រើ ១៥ក្រាម ដាំទឺកផឹក ហើយយកមើមស្រស់ បុកបិតពីក្រៅ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។