ឱសថបុរាណធម្មជាតិ
រូបភាព
តើអ្នកដឹងពីពិសរបស់ពស់ទាំងនេះទេ?
១. ពស់ខៀវកន្ទុយភ្លើង ចឹកហើយចុកចាប់នឹងហើមរលួយ ។
២. ពស់វែកក្របី ពិសរបស់វាធ្វើឱ្យចុកចាប់វេទនា នឹងស្លាប់រយៈពេល ៤ ម៉ោងក្រោយពេលចឹក។
៣. ពស់ទ្រង់រនៀម ពិសរបស់វាសាហាវណាស់ អាចសម្លាប់មនុស្សបានក្នុងរយៈពេល ៤៥ នាទី។
តើអ្នកត្រូវធ្វើយ៉ាងណា? បើមន្ទីរពេទ្យនៅឆ្ងាយ ឬត្រូវវាចឹកពេលយប់អាធ្រាត?
ហើយក៏មិនដឹងថាទៅតាមគ្រូខ្មែរឯណា ឬប្រើវិធីដើមយកខ្សែចងហើយមួលរឹតត្រង់របួស?
ថ្នាំនេះស្រួលរកទេមានគ្រប់ផ្ទះ ថ្នាំមាន ៣ យ៉ាងគឺ៖
១. ថ្នាំជក់
*វិធីធ្វើ និងប្រើប្រាស់ា៖
- យកត្បាល់បុកម្ទេស ថ្នាំជក់ បុកឱ្យម៉ដ្ឋ
– ចាក់ចូលក្នុងត្បាល់ ប្រហែល១ស្លាបព្រាបាយ
– ច្របាច់យកទឹកដាក់កែវ ហើយផឹក
– យកកាកមកបិទត្រង់របួស។
ចំណាំ៖
-កាកជួយបឺតពិស ទឹកជួយជម្រះពិសពីខាងក្នុង។
-ពេលពស់ចឹក ត្រូវយកក្រណាត់រុំខាងលើមុខរបួសបន្តិច ដើម្បីឃាត់ពិសតាមឈាម។ ត្រូវនាំអ្នករងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត វិធីខាងលើអាចអនុវត្តបានលុះត្រាតែគ្មានជម្រើសផ្សេង។
ប្រភព៖ សៀវភៅបៃតងសុខភាព