ឱសថបុរាណធម្មជាតិ
សំបកមង្ឃុត ព្យាបាលដំបៅចាស់ ឬថ្មី និងដំបៅទឹកនោមផ្អែមមានប្រសិទ្ធភាពខ្ពស់ ព្យាបាលរាករូសរ៉ាំរ៉ៃ ការពារស្បែកពិការរលាក និងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ
រូបភាព
១. ព្យាបាលដំបៅធម្មតា
* វិធីធ្វើ៖
-យកសំបកម្ឃុត មកចិញ្ច្រាំឲ្យល្អិតៗ រួចយកទៅហាលអោយស្ងួត
-បន្ទាប់មក យកសំបកម្ឃុតដែលស្ងួតដាក់ក្នុងដបទំហំកន្លះលីត្រ ដាក់ចូលកន្លះដប និងចាក់ទឹកអាកុលចូលឲ្យពេញដប ទុករយៈពេល៧ថ្ងៃអាចប្រើបាន ដោយយកលាប ឬលាងកន្លែងដំបៅ។
– ឬយើងអាចកិនសំបកមង្ឃុតមួយចំហៀងផ្លែ (ស្រស់ ឬស្ងួតក៏បាន) លាយជាមួយទឹកក្រូចឆ្មារបន្តិចល្មមស្អិតៗ អាចបិតបាន យកបិតលើជើងរបួស ឬដំបៅ ២-៣ ដងក្នុងមួយថ្ងៃ រហូតទាល់តែរបួសជាសះស្បើយ។
២. ព្យាបាលដំបៅទឹកនោមផ្អែម
-យកសំបកផ្លែមង្ឃុតស្ងោរជាមួយទឹកឲ្យពុះ២០នាទី រួចទុកចោលឲ្យក្តៅឧណ្ហៗ
-បន្ទាប់មកយកកន្លែងដែលមានដំបៅនោះត្រាំជាមួយទឹកនេះ នឹងជួយឲ្យផ្សះដំបៅឲ្យបានឆាប់ជាដោយមិនបាច់វះកាត់។
៣. ព្យាបាលរាករូសរ៉ាំរ៉ៃ
-ដាំសំបកមង្ឃុតហាលស្ងួត ២-៣ ដុំ ជាមួយទឹកមួយកែវ និងក្រូចឆ្មារមួយចំហៀងឱ្យពុះ
-សម្រាប់ក្មេងត្រូវដកក្រូចឆ្មារចេញ ផឹក ១-២ ស្លាបព្រាកាហ្វេ រាល់៤ម៉ោងម្តង
-ចំពោះមនុស្សធំ ផឹក១ស្លាបព្រាកាហ្វេរាល់បួនម៉ោងម្តង។
៤. ការពារស្បែក
-ការពារស្បែកពិការរលាក និងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ ដែលសំបកវាត្រូវបានគេច្នៃធ្វើជាម្សៅសម្រាប់ជំនួយសុខភាពស្បែក និងការពារស្បែកផងដែរ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
*ចំណាំ៖ សូមប្រាកដថាអ្នកបានប្រើសំបកផ្លែមង្ឃុតដែលគ្មានសារធាតុគីមី ហើយសូមពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុននឹងជ្រើសរើសប្រើវិធីនេះ។
សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។
អត្ថបទល្អៗបន្ថែម៖ អត្ថប្រយោជន៍ដ៏មហិមារបស់ផ្លែមង្ឃុតដែលយើងមិនបានដឹង
១. មានកំរិតកាឡូរីទាប តែសម្បូរជាតិកាកសរសៃ (fiber) ៖ ផ្លែមង្ឃុតជាទូទៅ គឺមានរសជាតិផ្អែម និងឈ្ងុយធ្ងាញ់ ប៉ុន្តែអ្នកដឹងទេថា វាជាផ្លែឈើមានកំរិត កាឡូរីទាបណាស់ ដែលមានត្រឹមតែ ៦៣កាឡូរី ក្នុង១០០ក្រាម ប៉ុណ្ណោះ ដែលមិនអាចធ្វើឲ្យធាត់ឡើយ។ ប៉ុន្តែអ្វីដែល សំខាន់គឺ វាសម្បូរដោយជាតិកាកសរសៃ ( fiber) មានប្រយោជន៍អាចរក្សាសុខភាព រាងកាយមិនឲ្យធាត់ និងលើសទម្ងន់ ។
២. សម្បូរទៅដោយ វីតាមីន C ៖ ផ្លែមង្ឃុតគឺសំបូរ ទៅដោយ វីតាមីនC ចំនួន ១២% ក្នុង ១០០ក្រាមនៃ សាច់មង្ឃុត ។ ចំពោះ សារធាតុ វីតាមីន C គឺអាចប្រឆាំងនឹង វីរុស និង បាក់តេរី ដូចជាជំងឺ ផ្តាសាយជាដើម ដូចនេះ បើពិសារផ្លែមង្ឃុតដែលសំបូរដោយ វីតាមីន C នេះ អាចប្រឆាំងនឹងជំងឺ គ្រុនក្តៅ និង ផ្តាសាយធម្មតាបាន ផងដែរ។
៣. ធ្វើឲ្យដំណើរឈាមរត់បានល្អ ៖ ផ្លែមង្ឃុតអាចជួយដល់ការបង្កើន កោសិកាឈាមក្រហម ក្នុងខ្លួន និង ជួយការពារកុំឲ្យ កើតជំងឺ ខ្វះឈាម ។ បើអ្នកចូលចិត្តពិសារផ្លែនេះ វាអាចជួយដំនើរ រត់នៃសរសៃឈាម បានល្អក្នុងរាងកាយ ដែលមិនធ្វើឲ្យអ្នកប្រឈមមុខនឹង ការគាំង បេះដូង ការកើនឡើងជាតិខ្លាញ់ និង ការឈឺចុកចាប់ ត្រង់ទ្រូងខ្លាំង ជាដើម ។
៤. កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ៖ សារជាតិដែលមាននៅក្នុងផ្លែមង្ឃុត គឺមានសារៈសំខាន់ក្នុង ការកាត់បន្ថយ កំរិត ជាតិខ្លាញ់ នៅក្នុង រាងកាយ ដែលជាប្រភពនៃ ការបង្កជាជំងឺច្រើនប្រភេទនោះ ។ ហើយវា អាចជួយឲ្យអ្នក ដំណើរការនៃបេះដូងរបស់មនុស្សដើរបានល្អ ប្រសិនបើ ក្នុងខ្លួនមិនសូវមាន ជាតិ ខ្លាញ់នោះ ។
៥. ប្រឆាំងនឹងជំងឺរបេង ៖ ដោយសារ ផ្លែមង្ឃុត ផ្ទុកដោយសារធាតុចិញ្ចឹមច្រើនប្រភេទ ដែលអាចប្រឆាំងនូវ បាក់តេរីច្រើនប្រភេទ ហើយវា អាចជួយឲ្យ ប្រព័ន្ធសុំាក្នុងរាងកាយខ្លាំងក្លា ។ ការប្រឆាំងនឹង បាក់តេរី ដែលប៉ះពាល់ សុខភាពមនុស្សបែបនេះហើយ ទើបផ្លែមង្ឃុតអាច មាន ប្រសិទ្ធភាព ជួយអ្នកដែលបានពិសារ ពីការឆ្លងនិង កើត នូវជំងឺ របេង បាន ។
៦. ជួយការពារពីជំងឺ មហារីក៖ អ្នកវិទ្យាសាស្រ្តបានពិសោធន៍ថា ផ្លែមង្ឃុតមានផ្ទុកដោយ សារជាតិ antioxidants ដែលវាជួយជួសជុល កោសិកាដែលងាប់ និង ការពារការកើតជំងឺ មហារីក និង ជំងឺនានា ដែលទាក់ទងនឹងសរសៃឈាមនិង បេះដូង។ ហើយ សារធាតុ antioxidants នេះវាមានឥទ្ធិពល ខ្លាំងក្លា ក្នុងការ ជួយការពាររាងកាយ ប្រឆាំងនឹង រ៉ាឌីកាល់ ដែលធ្វើ មនុស្សមានអារម្មណ៍ ស្រេ្តស៍ ឬ បណ្តាលឲ្យ មនុស្ស កាន់តែមាន ជំងឺធ្ងន់ធ្ងរ អ្វីមួយ លើសដើម ។
៧. ការពារការលើសសំពាធឈាម ៖ ផ្លែមង្ឃុត ផ្ទុកទៅដោយ សារជាតិខនិជជាច្រើន ដូចជា ម៉ាញ៉េស្យូម ដែក សាំងកាសី និង ប៉ូតាស្យូម ដែលវា ផ្តល់ឲ្យ ការជួយការពារប្រឆាំង នឹងជំងឺ ដាច់សរសៃឈាម ការលើសសំពាធឈាម និង ការស្លាប់មួយចំហៀងខ្លួន ដោយសារការ លើស សំពាធឈាមជាដើម ។
៨. ប្រឆាំង និងកាត់បន្ថយ ការរលោកសន្លាក់ឆ្អឹង ៖ ផ្លែមង្ឃុតអាច ប្រឆំាងនឹងការ រលាកសន្លាក់បានយ៉ាងមានប្រសិទ្ធភាព ហើយវាមាន ប្រយោជន៍សំរាប់អ្នកដែលរងការឈឺចាប់ដោយ សារជំងឺសន្លាក់ ដែលព្យាបាលដោយថ្នាំគ្មានប្រសិទ្ធភាព អាចមក ពិសារ ផ្លែមង្ឃុត ពី ២ទៅ៣ ផ្លែក្នុងមួយថ្ងៃ អាចនឹងជួយបន្ថយការ ឈឺចាប់ពីជំងឺ សន្លាក់នេះ ផងដែរ ។
៩. ប្រឆាំងនឹងជំងឺភ្លេចភ្លាំង ៖ គុណសម្បតិ្តចំបងមួយទៀត សំរាប់សុខភាព នៃផ្លែមង្ឃុត គឺវា មានប្រសិទ្ធភាព អាចជួយការពារមិនឲ្យកើតមាន ជំងឺ ភ្លេចភ្លាំងបាន។ អ្នកចូលចិត្តពិសារ ផ្លែនេះ អាចជួយមិនឲ្យឆាប់កើតជំងឺ បាត់ការចងចាំ ឬ វង្វេងវង្វោន់ នៅពេលវ័យចំណាស់ ហើយអាច ជួយការ ចងចាំល្អផងដែរ ។
១០. ជួយសុខភាពស្បែក ធ្មេញ និងមិនឲ្យឆាប់ចាស់ ៖ដោយសារ តែសារធាតុ antioxidants នៅ ក្នុងផ្លែមង្ឃុត នេះហើយ ដែលវាមាននៅ ក្នុង ស្លឹកតែ ដែរ ។ទើប វាឲ្យមានគុណប្រយោជន៏ ដល់ការថែរក្សាសុខភាព ស្បែកដូចជា ការពារ ពីជំងឺ មុន ជំងឺស្បែកស្ងួត និង រលោកស្បែក ជាដើម ហើយវានឹងជួយមិនឲ្យ ស្បែកឆាប់ចាស់ និង នៅក្មេងជាងវ័យទៀត ។ ផ្សេងទៀត វាអាចជួយ ផ្តល់សុខភាពមាត់ធ្មេញល្អ ទៀតផងដែរ ។
ប្រភព៖ផ្សារកសិកម្មយើង