ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ផ្ការំយោល ប្រឆាំងជំងឺមហារីក ទប់ស្កាត់ការខូចខាចកោសិកាថ្លើម ប្រឆាំងជំងឺក្រិនសរសៃឈាម ស្ទះសរសៃឈាម ការកកឈាម ជំងឺបេះដូង និងការពារថ្លើម

24-Nov-2017 12:17 PM

រូបភាព


ដោយ: Uddam

“ផ្ការំយោល” សម្បូរ​ទៅដោយ​​ជីវជាតិ​ វីតាមីនC វីតាមីនA ស័ង្កសី និង​សារជាតិ​រ៉ែ​ជា​ច្រើន​មុខ​ទៀត ដែលមានប្រសិទ្ធ​ភាព​​​ខ្ពស់​​​​សម្រាប់​​សុខភាព​​របស់​អ្នក។

+ព្យាបាលជំងឺ៖

-ពន្យឺ​តកោសិការ​មហារីក

រូបភាព៖ កោសិការមហារីក

-ទប់​ស្កាត់​ការ​ខូចខាច​របស់​កោសិកា​ថ្លើម

-ប្រឆាំង​ទៅនឹង​ជំងឺក្រិន​សរសៃ​ឈាម ​ស្ទះ​សរសៃ​ឈាម ការ​ពារ​ការ​កក​ឈាម​និង​ជំងឺបេះដូង

-កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល

-មានប្រយោជន៍​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២

-បង្កើន​ការ​រំលាយ​អាហារ ជួយសម្រកទម្ងន់។

+វិធីធ្វើ៖

-បេះទង​​ផ្កា​​ចេញ ​លាង​ទឹក​ឱ្យ​ស្អាត ហើយហាលវា​ឱ្យ​ស្ងួត។

+វិធីប្រើប្រាស់៖

-នៅពេល​ហាល​ស្ងួត​ក្រៀម​ល្អ ​យកទៅឆុងដូចតែ ដោយ​ដាក់ផ្កា២ទងក្រៀម​ចូលទៅក្នុង​ទឹក​២កែវ ឬតាម​ចំណូល​ចិត្ត​អ្នក​ទទួលទាន

-ក្រោយ​ពី​ឆុង​រួច ទុកចោល ​៥នាទី រួច​បន្ថែម​ទឹក​ឃ្មុំ និង​ទឹក​ក្រូច​ឆ្មារ​ចូល​ដើម្បី​បន្ថែម​រសជាតិ ​និង​ជីវជាតិ​បន្ថែម

-​ទទួលទាន​​តែ​ធម្មជាតិ​នេះ​រៀង​រាល់​ថ្ងៃ​ ក្នុង​មួយថ្ងៃ​ ២ ទៅ​ ៣កែវ ដើម្បី​ពង្រឹង​ដល់​សុខភាពអ្នក។

ក្រៅពីនេះ “តែផ្ការំយោល” អាចជួយបំបាត់​​ស្ត្រេស ជួយ​ឱ្យ​អ្នក​ឆាប់​ជាសះស្បើយ​ពី​របួស ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ប្រសិទ្ធភាព​ជាច្រើន​ទៀត។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

រូបភាពផ្ការំយោល ដែលមានច្រើនពណ៌ និងប្រភេទផ្សេងយ៉ាងស្រស់ស្អាត។ អាចមើលលេងកម្សាន្តភ្នែក និងទុកជាចំណេះដឹងបន្ថែម៖