ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ចន្ទល់ពងមាន់ ជួយរក្សាគភ៌ អោយកូនកើតបានស្រួល ឆ្លងទន្លេហូបកុំអោយឈឺចង្កេះ ជំនួយបេះដូង។

28-Nov-2017 11:15 AM

រូបភាព


ដោយ: Uddam

ចន្ទល់ពងមាន់ ជាចុល្លព្រឹក្សដែលមានកំពស់ពី២-៥ម សំបកដើមមានស្នាមប្រេះកាតើទទឹង មានពណ៌
ប្រផេះ។

ស្លឹក ៖ ទោលដុះទល់ទអរាងស៊ុតត្រឡប់ ឬទ្រវែងគែបស្លឹកពេញ ស្លឹកច្រើនដុះជាកញ្ចុំនៅចុងមែក


ផ្កា ៖ ចេញនៅចុងមែក មាន៥ត្របក ពណ៌ស ពេលជិតរោយមានពណ៌លឿងទុំ។


ផ្លែ ៖ នៅចុងមែក មានំួយទៅបួនផ្លែ រាងមូលជាផ្លែសាច់ មានពណ៌ទ្នោតអុចៗស មានគ្រាប់ច្រើន។


កន្លែងដាំដុះ ៖ ដុះនៅតាមព្រៃល្បស់ ជើងភ្នំ។ បន្តពូជដោយគ្រាប់។


ផ្នែកប្រើប្រាស់ ៖ ដើម។


សមាសធាតុគីមី ៖ មិនទាន់មានការស្រាវជ្រាវនៅឡើយ។


ការព្យាបាល ៖ រក្សាគភ៌ អោយកូនកើតបានស្រួល ឆ្លងទន្លេហូបកុំអោយឈឺចង្កេះ ជំនួយបេះដូង។


កំរិតប្រើ ៖ ស្ងួត ១៥-៣០ក្រាម ដាំផឹក។

ប្រភព៖ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របូរាណ