ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើជ្រក់ត្រចៀកជ្រូកងាយៗឆ្ងាញ់!

04-Oct-2019 05:12 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំទី១៖ ត្រចៀកជ្រូក ១ ធ្វើអោយស្អាត, គល់ស្លឹកគ្រៃ ២គល់ កាត់ខ្លីៗដំអោយទន់, ផ្កាចាន់ ៤ផ្កា, ខ្ញី ហាន់ស្តើងៗ ៦-៧ចំណិត, អំបិល ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ។ គ្រឿងផ្សំទី២៖ ទឹក ៣៥០មីលីលីត្រ, ទឹកខ្មេះ ២០០មីលីលីត្រ, ស្ករស ២០០ក្រាម, អំបិល ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាកាហ្វេ, ស្ករក្រាម ៣០ក្រាម។ គ្រឿងផ្សំទី៣៖ គល់ស្លឹកគ្រៃ ៤គល់ ដំអោយបែកកាត់ខ្លីៗ, ឆៃថាវ ១មើម ហាន់ជាចង្វាមូល, ការ៉ុត ១មើម ហាន់ជាចង្វាមូល, ម្ទេសដៃនាង ១ផ្លែ ហាន់តូចៗល្មម, ខ្ទឹមស ៥-១០កំពឹស ហាន់ស្តើងៗ, ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត), ផ្កាចាន់ ៤ផ្កា, ខ្ញី ហាន់ស្តើងៗ ៥-៦ចំណិត។

វិធីធ្វើ៖

១.យកត្រចៀកជ្រូកដាក់ស្ងោរជាមួយគ្រឿងផ្សំទី១ អោយឆ្អិន(កុំអោយផុយពេក) រួចស្រង់យកដាក់ត្រាំទឹកត្រជាក់ប្រហែល ១០-២០ នាទី

២.បន្ទាប់មកយកត្រចៀកជ្រូកមកហាន់ជាចំណិតតូចៗល្មម រួចទុកមួយឡែក។

៣.យកឆ្នាំងដាក់គ្រឿងផ្សំទី២ចូល កូរចូលគ្នាដាំអោយពុះ រួចទុកអោយត្រជាក់បន្តិច

៤.បន្ទាប់មកទៀតយកត្រចៀកជ្រូកដែលហាន់រួច ដាក់ចូលក្នុងកែវ ឬក្រឡដែលមានគំរប រួចដាក់គ្រឿងផ្សំទី៣ចូល ហើយចាក់គ្រឿងផ្សំទី២ដែលធ្វើរួចចូលអោយលិច រួចយកចង្កឹះមកកូរអោយសព្វ បិទគំរបកែវអោយជិតទុកចោល ១-២ថ្ងៃ អាចទទួលទានបានហើយ។ *អាចយកដាក់ទុកក្នុងទូរទឹកកក (កន្លែងអត់កក)។ បន្លែមិនដាក់ក៏បាន៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។