ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

មើមក្រវាញជ្រូក ជាឱសថដ៏អស្ចារ្យ ជួយចែកគ្នាដឹងផង

04-Dec-2017 10:02 AM

រូបភាព


ដោយ: Uddam

ជួយព្យាបាលរាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង ឈឺធ្មេញ ឈឺចង្កេះ ម្រេញកូនកណ្តុរ ជំនួយផ្លូវភេទយ៉ាងពិសេស


សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* កបនឹងជម្ងឺ៖
– ឈឺទ្រូង ឈឺក្រោមឆ្អឹងជំនី ឈឺចុកក្រពះ ឈឺពោះ ហើមពោះ ក្អួតចង្អោរ អាហារមិនរលាយ ភើរជូរ រាំងរដូវ រដូវមិនទៀង ឈឺចុកចាប់ពេលមានរដូវ របួសប៉ះទង្គិច។


* កំរិតប្រើ៖ យកមើមស្ងួត -៤ក្រាម ហាលឲ្យស្ងួតដាំទឹក១លីត្រផឹក ព្រឹក ថ្ងៃ ល្ងាច១កែវៗ។
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា ភាគ២

– មើមវាត្រាំស្រាផឹកសម្រួលសសៃឈាមបំបាត់ឈឺចង្កេះ និងជំនួយផ្លូវភេទទៀតផង (សម្រាប់បុរស)។


– យកវាទៅលីង ហើយបុកអោយម៉ត់រួចលាយជាមួយទឹកឃ្មុំហើយសូនប៉ុនម្រាមដៃហើយញាំជាមួយទឹកក្តៅ ហើយវាក៏អាចព្យាបាលសម្រាប់អ្នកកើត ម្រេញកូនកណ្តុរបាន។


– ផ្សំជាមួយស្លាលិញ ម្លូរបៀកកំបោរ យកមកស្ដោះ ពូកែខាងព្យាបាលគ្រេចកប់ថ្លោះ ខ្លាំងណាស់ វាថែមទាំងជួយបំបាត់ការឈឺរធ្មេញថែមទៀតផងដោយដំមើមវាយកមកដាក់កន្លែងឈឺ។


*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។