ឱសថបុរាណធម្មជាតិ
រូបភាព
– ផ្លែស្ពឺ មានរសជាតិជូរអែមឆ្ងាញ់គួរសម។ វាមានសារធាតុចិញ្ចឹមជាច្រើន ហើយក៏មានប្រយោជន៍ណាស់ដែរ សំរាប់ស្ត្រីមានផ្ទៃពោះ។
– ស្លឹក និងឫសៈ យកមកចម្អិន បរិភោគបន្សាបអាការៈគ្រុនក្ដៅ និងស្លឹក ស្ងោរងូត បំបាត់អាការៈកន្ទួលរមាស់ ស្រែង និងអុតស្វាយ។
ផ្លែ: ប្រើជាថ្នាំបញ្ចេញស្លេស្ម៍ បញ្ចុះទឹកនោម ប្រើកក់សក់ជំនួយសរសៃសក់ កម្ចាត់អង្គែ ហើយធ្វើឲ្យទន់ល្អទៀតផង។
– ត្រួយៈ ប្រើជាមួយឫសដូងយក មកស្ងោររួមគ្នាផឹកបំបាត់រោគផ្ដាសាយធំ។
– តាមការស្រាវជ្រាវបានឱ្យដឹង ថា ក្នុងផ្លែស្ពឺមួយផ្លែអាចជួយពង្រឹង ដល់ឆ្អឹង និងធ្មេញឱ្យរឹងមាំ ជួយគ្រប់គ្រង សង្វាក់បេះដូងឱ្យធ្វើការប្រក្រតី គ្រប់គ្រងសាច់ដុំ ជួយឱ្យឈាមឆាប់កក ជួយ រម្ងាប់ប្រសាទ អារម្មណ៍ពុះកញ្ជ្រោល ជួយឱ្យឆាប់ដេកលង់លក់( អ្នកកើត អាការៈដេកមិនសូវលង់លក់)។
– ចំណែកទឹកផ្លែស្ពឺ តាមក្បួនតម្រាពេទ្យឱ្យដឹងថា ការបរិភោគផ្លែស្ពឺមានគុណសម្បត្ដិ ក្នុងការបំបាត់ការស្រេកឃ្លានទឹក បំបាត់ អាការៈក្ដៅក្នុងកាត់បន្ថយគ្រុន ប្រើជា ថ្នាំបញ្ចុះព្រូន ថ្នាំកាត់ស្លេស្ម៍ថ្នាំរាក់ស៊ី ធ្មេញ ជួយបញ្ចុះទឹកនោម និងអាចកាត់ បន្ថយអាការដុំគ្រួសក្នុងតម្រងនោម បានទៀតផង។
– ផ្លែស្ពឺត្រូវបានផ្តល់ឲ្យម៉ែដោះប្រើ ព្រោះគេជឿថាវាអាចជំរុញឲ្យមានទឹកដោះ។
– ស្ពឹជាផ្លែឈើរមានប្រយោជន៏ណាស់អាចយកទៅកក់សក់
ព្យាបាលអង្គែរហើយទន់ល្អទៀតផង។
– សម្រាប់អ្នកដែលជឿលើមន្តអាគម ឬពាក់ខ្សែរចង្កេះគេហាមមិនឲ្យនៅក្រោមដើមស្អឺ ឬបរិភោគផ្លែវាឡើយ ព្រោះវាបណ្តាលឲ្យសាប។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត